- autoadmin
- អន្តរជាតិ
កសិករ និងអាជីវករនៅប្រទេសថៃ បានមើលឃើញការកើនឡើងនៃតម្លៃផ្កា និងតម្រូវការផ្កា នៅមុនការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ។ ផ្កាស្បៃរឿង (Marigold) ត្រូវបានគេប្រើជាញឹកញាប់ដើម្បីធ្វើជាកម្រងផ្កា សម្រាប់បេក្ខភាពបោះឆ្នោតពាក់ក្នុងពេលជួបជុំគ្នា ហើយផ្កានេះផងដែរ បានក្លាយជារបស់តំណាងឱ្យការបោះឆ្នោតនៅប្រទេសថៃតែម្ដង ដោយសារភាពពេញនិយមរបស់វា។ កសិករដាំផ្កាចំរុះនៅខេត្តសុខោទ័យ អ្នកនាង Janya Thana បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជាទិញនៅសួនផ្ការបស់គាត់បានកើនឡើងប្រហែល ១០ដង ធៀបនឹងរយៈពេលធម្មតា។ គាត់បានបន្តថា ការកុម្ម៉ង់ធម្មតាមានប្រហែលជា ១,០០០ ដើមក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះបានកើនឡើងដល់ជាង ១០,០០០ ដើមហើយ។ លោក Vichien Prasompol ដែលជាអាជីវករលក់ផ្កាចំរុះនៅផ្សារស្រស់ក្នុងខេត្តខនកែន បាននិយាយថា ផ្កាដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានទិញ
April 7, 2023 - អន្តរជាតិ
បក្សកុម្មុយនិស្តចិនបានប្រកាសដាក់ទណ្ឌកម្មបន្ថែម លើប្រធានការិយាល័យតំណាងរបស់តៃវ៉ាន់នៅសហរដ្ឋអាមេរិក គឺលោកស្រី Hsiao Bi-khim។ ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំរបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy នេះនើតាមអ្នកនាំពាក្យការិយាល័យការងារតៃវ៉ាន់នៃគណៈកម្មាធិការមជ្ឈិមកុម្មុយនិស្តចិន បានធ្វើសេចក្តីប្រកាសនៅថ្ងៃសុក្រនេះ។ វិធានការដាក់ទណ្ឌកម្មនេះ ហាមប្រាមលោកស្រី Hsiao Bi-khim និងសមាជិកគ្រួសាររបស់គាត់មិនឱ្យចូលប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ។ វិធានការនេះនឹងហាមការឧបត្ថម្ភហិរញ្ញវត្ថុ និងអាជីវកម្មពាក់ព័ន្ធរបស់លោកស្រី Hsiao ពីកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងបុគ្គលនៅចិនដីគោក។ ពោលគឺលោកស្រី Hsiao នឹងត្រូវទទួលខុសត្រូវពេញមួយជីវិតរបស់គាត់។ បក្សកុម្មុយនិស្តបានចោទប្រកាន់លោកស្រី Hsiao ថាមានចេតនាបង្កការប្រឈមមុខដាក់គ្នានៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ៕ អត្ថបទ៖
April 7, 2023 - អន្តរជាតិ
គណបក្សភឿថៃបានដាក់លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យឈរឈ្មោះជាបេក្ខភាពមួយរូប សម្រាប់តំណែងជានាយករដ្ឋមន្ដ្រីថៃ។ គណបក្សនេះបានធ្វើការប្រមូលផ្តុំយុទ្ធនាការធំមួយកាលពីថ្ងៃពុធ នៅជិតទីក្រុងបាងកក ខណៈកំពុងនាំមុខការប្រកួតប្រជែងជាមួយនឹងសំឡេង ៥០% ពីអ្នកបោះឆ្នោត នេះបើយោងទៅតាមការស្ទង់មតិចុងក្រោយ។ លោកស្រី Paetongtarn បាននិយាយថា គណបក្សរបស់គាត់នឹងធ្វើការជាមួយគ្នាដើម្បី «យកលទ្ធិប្រជាធិបតេយ្យមកវិញ» ហើយវាគឺជាការយកមកវិញនូវជីវភាពរស់នៅដ៏ល្អ និងភាពចម្រុងចម្រើន ដែលបានបាត់បង់កាលពីអតីតកាល។ លោកស្រី Paetongtarn បាននិយាយថា គាត់ត្រូវការឈ្នះដោយមានសំឡេងភាគច្រើន ហើយគណបក្សរបស់លោកស្រីត្រូវបានគេរំពឹងថា នឹងទទួលបានអាសនៈភាគច្រើននៅក្នុងសភា។ ចំណែកនាយករដ្ឋមន្ត្រីកំពុងកាន់អំណាចលោក ប្រាយុទ្ធ ចាន់អូចា បានឈរឈ្មោះជាបេក្ខភាព ជាមួយគណបក្សរួបរួមជាតិថៃ (United
April 7, 2023 - អន្តរជាតិ
កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO World Title និងហាមឃាត់គាត់ពីគ្រប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹង WMO ក្រោយពីការប្រកួតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលគាត់តំណាងបានប្រកួតតំណាង «គុនខ្មែរ» នៅសង្វៀន Apex Fight Series របស់ប្រទេសអាឡឺម៉ង់ និងបានឈ្នះខ្សែក្រវ៉ាត់ WMO World Muay Thai Organization Middleweight ពីការប្រកួតមួយនោះ។ ស្ថាប័នម៉ឺយថៃពិភពលោក (WMO) បានចោទថា សកម្មភាពរបស់កីឡាករប្រដាល់ Thiago Teixeira
April 6, 2023 - អន្តរជាតិ
ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ នឹងមានសីតុណ្ហភាពរហូតដល់ ៥០.២ អង្សាសេ នេះបើយោងតាមនាយកដ្ឋានឧតុនិយមថៃ។ សង្កាត់ Bang Na របស់ទីក្រុងបាងកក គឺជាទីតាំងដែលក្តៅបំផុត ខណៈក្រុង Laem Chabang របស់ខេត្ត Chonburi គឺជាប់លេខ២ ជាមួយនឹងសីតុណ្ហភាព ៤៩.៤ អង្សាសេ, តំបន់ក្ដៅបំផុតទី៣ គឺភូកេត ៤៧.៩ អង្សាសេ, លេខ៤ គឺស៊ីសាកេត ៤១.៥អង្សាសេ និងលេខ៥ ពេជ្របូរណ៍ ៤០.៦អង្សាសេ។ នាយកដ្ឋានបានព្រមានថា
April 6, 2023 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ប្រហែល ១៧.៥% នៃមនុស្សពេញវ័យនៅទូទាំងពិភពលោក ត្រូវបានរងផលប៉ះពាល់ដោយភាពគ្មានកូន នៅពេលណាមួយក្នុងជីវិតរបស់ពួកគេ ហើយមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា៖«ជាសកល តាមការប៉ាន់ស្មាន មនុស្ស ១នាក់ ចំណោមមនុស្ស ៦នាក់ បានរងផលប៉ះពាល់ដោយអសមត្ថភាពក្នុងការមានកូននៅចំណុចណាមួយក្នុងជីវិតរបស់ពួកគេ។ នេះមិនថាពួកគេរស់នៅទីណា និងមានធនធានអ្វីក៏ដោយ»។ របាយការណ៍វិភាគការសិក្សាដែលធ្វើឡើងពីឆ្នាំ១៩៩០ ដល់ឆ្នា២០២១ បានរកឃើញថា មនុស្សពេញវ័យនៅប្រទេសមានប្រាក់ចំណូលខ្ពស់ ១៧.៨% បានរងផលប៉ះពាល់ដោយភាពគ្មានកូន ក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេ ខណៈនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមគឺមាន ១៦.៥%។ លោក
April 6, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន 9to5mac បានរាយការណ៍ថា Apple បានចុះប៉ាតង់សម្រាប់ប្រអប់ AirPods ប្រភេទ touchscreen ជាមួយនឹងការិយាល័យ US Patent & Trademark របស់សហរដ្ឋអាមេរិក។ នេះមានន័យថា AirPods នឹងមានការរចនា និងមុខងារថ្មីៗជាច្រើន ចាប់តាំងពីកាសគ្មានខ្សែមួយនេះបានបង្ហាញខ្លួននៅឆ្នាំ២០១៦។ អេក្រង់ Display នៅលើប្រអប់ AirPods ដែលបានចុះប៉ាតង់នោះ ក៏នឹងមានមកជាមួយនឹងកម្មវិធីដូចជា៖ ផែនទី អាកាសធាតុ និងការជូនដំណឹង នៅពីលើមុខងារដើមរបស់វាផងដែរ។ យោងតាមគំរូនៅក្នុងប៉ាតង់បានឱ្យដឹងថា អ្នកប្រើប្រាស់នឹងអាចផ្លាស់ប្ដូរកម្មវិធី (apps) ដោយការបញ្ជាទៅ Siri ហើយវាក៏ទំនងអាចផ្ទេរបទចម្រៀងពី AirPods ទៅ
April 6, 2023 - អន្តរជាតិ
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គឺរយៈពេល ២ ខែមកហើយ ចាប់តាំងពីការរញ្ជួយដីដ៏ធំ បានវាយប្រហារភាគខាងត្បូងប្រទេសតួកគី។ ការសាងសង់លំនៅឋានសាធារណៈកំពុងចាប់ដំណើរការ សម្រាប់ប្រជាពលរដ្ឋដែលបាត់បង់ផ្ទះសម្បែង ស្រពេលដែលពលរដ្ឋប្រហែល ២.៥ លាននាក់ នៅតែរស់នៅក្នុងតង់នៅឡើយ។ រំលឹកផងដែរថា ការរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈ បានសម្លាប់មនុស្សជាង ៥០,០០០ នាក់ នៅក្នុងប្រទេសតួកគី និងប្រមាណ ៦,០០០ នាក់ នៅក្នុងប្រទេសស៊ីរី។ អគារជាង ៥០,០០០ ខ្នង នៅប្រទេសតួកគីត្រូវបានបំផ្លាញទាំងស្រុង ឬនឹងត្រូវកម្ទេចចោល ដោយសារការខូចខាតពីការរញ្ជួយដី ហើយមានពលរដ្ឋតែ ៧០,០០០ នាក់ប៉ុណ្ណោះ ដែលបានរស់នៅក្នុងកុងតឺន័រចល័ត ដែលគេបំលែងទៅជាលំនៅដ្ឋានបណ្តោះអាសន្ន។
April 6, 2023 - អន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣ បានថ្លែងសុន្ទរកថាទៅកាន់សភាជាលើកចុងក្រោយ ដោយបានបន្ថែមថា៖«សូមកុំយកការប្រែប្រួលអាកាសធាតុ ដាក់ចូលក្នុងនយោបាយ»។ លោកស្រី Ardern បានធ្វើឱ្យប្រទេសនូវែលសេឡង់មានការភ្ញាក់ផ្អើលកាលពីដើមឆ្នាំនេះ នៅពេលដែលគាត់បានប្រកាសថា នឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ហើយចូលនិវត្តន៍ពីនយោបាយតែម្ដង ដោយសារថាគាត់ឆ្អែតឆ្អន់នឹងវាទៀតហើយ។ ក្រងដោយអាវក្រៅ Korowai បែបប្រពៃណីជនជាតិ Maori លោកស្រី Ardern បានរំលឹកពីការចាប់ផ្តើមរបស់គាត់ចេញពីគ្រួសារវណ្ណៈកម្មករ និងរបៀបដែលគាត់មិនដែលរំពឹងថា នឹងមានឱកាសបានដឹកនាំប្រទេស។ លោកស្រីបាននិយាយថា៖«វាជាការប្រឈម រវាងអារម្មណ៍នៃកាតព្វកិច្ចក្នុងការកាច់ចង្កូតរថភ្លើងដឹកទំនិញ … និងអារម្មណ៍ដែលត្រូវបានរថភ្លើងបុក»។ លោកស្រីក៏បានលើកឡើងពីការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តរបស់គាត់ ក៏ដូចជាបញ្ហាផ្សេងៗនៅកំឡុងពេលចុងក្រោយមុនការចុះចេញពីតំណែងនេះ។ រំលឹកដែរថា លោកស្រី
April 5, 2023 - អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa បានសន្យាជាមួយសមភាគីអ៊ុយក្រែនថា ប្រទេសរបស់គាត់នឹងបន្តគាំទ្រអ៊ុយក្រែន ដែលកំពុងប្រឈមនឹងការឈ្លានពានពីកងកម្លាំងរុស្ស៊ី។ លោក Hayashi និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បានជួបប្រជុំគ្នាក្នុងប្រទេសបែលហ្សិកកាលពីថ្ងៃអង្គារ ហើយភាគីជប៉ុនបាននិយាយថា ក្រុមប្រទេស G7 បាននិងកំពុងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើប្រទេសរុស្ស៊ី និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះអ៊ុយក្រែន។ លោក Hayashi Yoshimasa បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio កាលពីខែមុន បានបង្ហាញពីការតាំងចិត្តរបស់ក្រុម G7 ក្នុងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ។ លោក Hayashi ក៏បានប្តេជ្ញាបន្តយ៉ាងខ្ជាប់ខ្ជួនក្នុងការផ្តល់ជំនួយដែលមានតម្លៃ ៧.៦
April 5, 2023












