ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Apple បានចុះប៉ាតង់ប្រអប់ AirPods ប្រភេទថ្មី ដែលមានមកជាមួយអេក្រង់ touchscreen យ៉ាងស្រស់ស្អាត

    BY autoadmin April 6, 2023
    Apple បានចុះប៉ាតង់ប្រអប់ AirPods ប្រភេទថ្មី ដែលមានមកជាមួយអេក្រង់ touchscreen យ៉ាងស្រស់ស្អាត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន 9to5mac បានរាយការណ៍ថា Apple បានចុះប៉ាតង់សម្រាប់ប្រអប់ AirPods ប្រភេទ touchscreen ជាមួយនឹងការិយាល័យ US Patent & Trademark របស់សហរដ្ឋអាមេរិក។ នេះមានន័យថា AirPods នឹងមានការរចនា និងមុខងារថ្មីៗជាច្រើន ចាប់តាំងពីកាសគ្មានខ្សែមួយនេះបានបង្ហាញខ្លួននៅឆ្នាំ២០១៦។ អេក្រង់ Display នៅលើប្រអប់ AirPods ដែលបានចុះប៉ាតង់នោះ ក៏នឹងមានមកជាមួយនឹងកម្មវិធីដូចជា៖ ផែនទី អាកាសធាតុ និងការជូនដំណឹង នៅពីលើមុខងារដើមរបស់វាផងដែរ។

    យោងតាមគំរូនៅក្នុងប៉ាតង់បានឱ្យដឹងថា អ្នកប្រើប្រាស់នឹងអាចផ្លាស់ប្ដូរកម្មវិធី (apps) ដោយការបញ្ជាទៅ Siri ហើយវាក៏ទំនងអាចផ្ទេរបទចម្រៀងពី AirPods ទៅ HomePod ដោយប្រើ Handoff ទៀតផង។ ប៉ាតង់​នេះ​ត្រូវ​បាន​ដាក់​ជូន​ដោយ Apple ក្នុង​ខែ​កញ្ញា ឆ្នាំ២០២២ ដែល​បង្ហាញ​ថា ​ក្រុមហ៊ុនបានផ្ដោតយ៉ាងខ្លាំងលើគំនិតរចនានេះ។ ជា​ការ​ពិត​ណាស់ Apple បាន​ដាក់​ឯកសារ​ប៉ាតង់​ជា​ច្រើន ប៉ុន្តែ​មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ប្រើ​ជាក់ស្ដែងលើឧបករណ៍​របស់ពួកគេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ វាគួរឱ្យចាប់អារម្មណ៍ក្នុងការស្រមៃថា AirPods ដំណើរការប្រព័ន្ធប្រតិបត្តិការដែលមានមូលដ្ឋានលើ UI ជាមួយនឹងអេក្រង់ touchscreen ៕

    អត្ថបទ៖ លីដា
    ប្រភព៖ 9to5mac

    Share This Post: