autoadmin
  • អន្តរជាតិ

    អង្គការឃ្លាំមើលទិន្នន័យរបស់ចក្រភពអង់គ្លេស (ICO) បានពិន័យកម្មវិធីចែករំលែកវីដេអូចិន TikTok ប្រហែល ១៦ លានដុល្លារ សម្រាប់ការបំពានច្បាប់ការពារទិន្នន័យ រួមទាំងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់កុមារអាយុក្រោម ១៣ឆ្នាំ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ។ ការិយាល័យស្នងការព័ត៌មានដែលបានប្រកាសការសម្រេចចិត្តកាលពីថ្ងៃអង្គារ បាននិយាយថា TikTok បានបរាជ័យក្នុងការទទួលបានការយល់ព្រមបែបនេះ អស់រយៈពេលប្រហែល ២ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៨។ ICO ប៉ាន់ប្រមាណថា TikTok បានអនុញ្ញាតឱ្យកុមារអាយុក្រោម ១៣ឆ្នាំ រហូតដល់ ១.៤ លាននាក់ ប្រើប្រាស់វេទិការបស់ខ្លួននៅឆ្នាំ២០២០ ទោះបីជាច្បាប់របស់ខ្លួនមិនអនុញ្ញាតឱ្យក្មេងអាយុក្រោម ១៣ឆ្នាំ បង្កើតគណនីបានក៏ដោយ។ អ្នកនាំពាក្យ TikTok បាននិយាយថា ក្រុមហ៊ុនមិនយល់ស្របនឹងការសម្រេចចិត្តរបស់

    April 5, 2023
  • អន្តរជាតិ

    ចៅក្រមដែលមើលការខុសត្រូវលើសំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានកំណត់សវនាការបន្ទាប់របស់គាត់នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ លោក ដូណាល់ ត្រាំ ត្រូវបានបញ្ជូនទៅតុលាការនៅទីក្រុង Manhattan កាលពីថ្ងៃអង្គារ ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ ករណី ពាក់ព័ន្ធនឹងការលួចបង់ប្រាក់ទៅតារាភាពយន្តក្ដៅសាច់ Stormy Daniels នៅមុនការបោះឆ្នោតឆ្នាំ២០១៦។ លោក ត្រាំ បានសារភាពថា គាត់គ្មានកំហុសចំពោះការចោទប្រកាន់នេះទេ។ ដូច្នេះការបង្ហាញខ្លួនបន្ទាប់របស់លោក ដូណាល់ ត្រាំ នៅឯតុលាការក្នុងខែធ្នូ ចៅក្រមលោក Juan Merchan នឹងត្រូវសម្រេចចិត្តថា គួរតែច្រានចោលករណីទាំងនេះ ឬទេ។ លោក

    April 5, 2023
  • អន្តរជាតិ

    ហ្វាំងឡង់បានចូលរួមជាផ្លូវការជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង «ណាតូ» ដែលធ្វើឱ្យប្រទេសនៅតំបន់ Nordic មួយនេះ បានក្លាយជាសមាជិកទី៣១ នៃសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសការចូលជាសមាជិក ជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងប្រ៊ុចសែល។ ព្រឹត្តិការណ៍នេះគឺជាចុងបញ្ចប់នៃការមិនចូលបក្សសម្ព័ន្ធយោធា ជាច្រើនទសវត្សរ៍របស់ហ្វាំងឡង់។ ទីក្រុង Helsinki បានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ឆ្លើយតបទៅនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីលើអ៊ុយក្រែន ហើយខ្លួនបានដាក់ស្នើចូលជាសមាជិកភាពរបស់អង្គការណាតូ រួមជាមួយប្រទេសស៊ុយអែត តាំងតែពីខែឧសភាឆ្នាំមុនមកម្ល៉េះ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជំទាស់នឹងការពង្រីកឥទ្ធិពលរបស់ណាតូជាយូរមកហើយ ខណៈអ្នកនាំពាក្យរបស់លោកបាននិយាយថា ទីក្រុងម៉ូស្គូនឹងត្រូវបង្ខំចិត្តឆ្លើយតបទៅវិញ ដើម្បីធានាសន្តិសុខរបស់រុស្ស៊ី។ ឥឡូវនេះបញ្ហានៅត្រង់ថា

    April 5, 2023
  • អន្តរជាតិ

    អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានប៉ូលីសចាប់ខ្លួនជាលើកដំបូងក្នុងជីវិតរបស់គាត់ បន្ទាប់ពីបាន​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​នៅ​ឯតុលាការ​ព្រហ្មទណ្ឌ Manhattan នៅ​ប្រហែល​ម៉ោង ១ និង ៣០នាទី រសៀលកាល​ពី​ថ្ងៃ​អង្គារ។ យ៉ាងណាក៏ដោយ គាត់ត្រូវបានគេចាប់ខ្លួនប្រមាណ ២ ម៉ោងប៉ុណ្ណោះ ហើយគាត់ត្រូវបានអ្នកសារព័ត៌មានមើលឃើញដើរចេញពីតុលាការ បន្ទាប់ពីបានផ្ដិតមេដៃលើឯកសារពាក់ព័ន្ធមួយចំនួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Magazine ។ នៅ​ក្នុង​បន្ទប់​សវនាការ ជន​ជាប់​ចោទ​អាយុ​ ៧៦​ឆ្នាំ​រូបនេះ បាន​អង្គុយ​ដាក់​ដៃ​លើ​ភ្លៅ​ក្បែរ​មេធាវី​ការពារ​ក្តីរបស់គាត់។ នៅពេលសួរដោយចៅក្រមលោក Juan Merchan ពីរបៀបដែលគាត់ជាប់ចោទពីបទឧក្រិដ្ឋចំនួន ៣៤ ករណី នៃការក្លែងបន្លំកំណត់ត្រាអាជីវកម្មរបស់គាត់ លោក ដូណាល់

    April 5, 2023
  • អន្តរជាតិ

    អង្គការណាតូបានហាមឃាត់បុគ្គលិកជាផ្លូវការពីការទាញយកកម្មវិធី TikTok មកប្រើប្រាស់លើឧបករណ៍ដែលផ្តល់ដោយណាតូផ្ទាល់ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព នេះបើយោងតាមពួកមន្ត្រីដែលដឹងពីបញ្ហានេះ។ ក្រុមមន្ត្រីបាននិយាយថា ណាតូបានផ្ញើការណែនាំទៅបុគ្គលិកនៅព្រឹកថ្ងៃសុក្រ ដើម្បីប្រកាសពីការហាមឃាត់នេះ។ វាបានណែនាំឱ្យមានការហាមឃាត់ជាផ្លូវការ ប៉ុន្តែការពិតទៅឧបករណ៍ដែលផ្ដល់ដោយណាតូ មិនងាយអាចប្រើ TikTok រួចស្រេចទៅហើយ ដោយសារតែការរឹតបន្តឹងផ្នែកបច្ចេកវិទ្យា។ មន្ត្រី​ជាន់ខ្ពស់​ណាតូ​ម្នាក់​បាន​ប្រាប់​ CNN ថា៖«សន្តិសុខតាមអ៊ីនធឺណិតគឺជាអាទិភាពកំពូលសម្រាប់អង្គការណាតូ។ ណាតូមានតម្រូវការដ៏រឹងមាំសម្រាប់កំណត់កម្មវិធីសម្រាប់ការប្រើប្រាស់ផ្លូវការ។ TikTok មិន​អាច​ប្រើ​បាន​នៅ​លើ​ឧបករណ៍​ណាតូ​ទេ»។​ អង្គការណាតូ គឺជាស្ថាប័នរដ្ឋាភិបាលចុងក្រោយគេក្នុងការហាមឃាត់កម្មវិធីនេះ ជុំវិញការព្រួយបារម្ភថា រដ្ឋាភិបាលចិនអាចចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok តាមរយៈក្រុមហ៊ុនមេ Bytedance។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ន័រវែស សភាអ៊ឺរ៉ុប និងប្រទេសផ្សេងទៀត បានហាមឃាត់កម្មវិធីនេះរួចហើយ ពីឧបករណ៍ដែលចេញដោយរដ្ឋាភិបាល៕ អត្ថបទ៖

    April 3, 2023
  • អន្តរជាតិ

    អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chunying បានប្រកាសកាលពីថ្ងៃចន្ទថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។ ប្រព័ន្ធផ្សព្វផ្សាយបារាំងដែលដកស្រង់សំដីវិមាន Elysee បានរាយការណ៍ថា ក្នុងដំណើរនោះ លោក ម៉ាក្រុង មានបំណងពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងជំរុញទីក្រុងប៉េកាំងកុំឱ្យផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    April 3, 2023
  • អន្តរជាតិ

    ប្រទេសរុស្ស៊ីនឹងបញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនទៅជិតព្រំដែនភាគខាងលិចនៃប្រទេសបេឡារុស្ស ដោយដាក់ពួកវានៅកម្រិតកំណត់របស់អង្គការណាតូ នៅក្នុងសកម្មភាពមួយដែលនឹងបង្កើនការប្រឈមមុខដាក់គ្នារវាងទីក្រុងមូស្គូ ជាមួយលោកខាងលិច។ វាគឺជាការបង្ហាញពីភាពច្បាស់លាស់របស់រុស្ស៊ី ចាប់តាំងពីប្រទេសនេះបានឈ្លានពានអ៊ុយក្រែនកាលពី ១៣ ខែមុន ហើយប្រធានាធិបតីលោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន ​បាន​ប្រកាសពីការដាក់​ទីតាំង​អាវុធ​នុយក្លេអ៊ែរ​នេះដោយផ្ទាល់ ​កាលពី​ថ្ងៃ​ទី២៦ ខែមីនា​ កន្លងទៅនេះ។ ប្រទេសជិតខាងទាំងពីរគឺជា «union state» ហើយបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើសមាហរណកម្មបន្ថែមទៀត បន្ទាប់ពីទីក្រុង Minsk បានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីបេឡារុស្សដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនកាលពីឆ្នាំមុន។ លោក Boris Gryzlov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបេឡារុស្ស បានប្រាប់ទូរទស្សន៍រដ្ឋបេឡារុស្សថា សព្វាវុធ «នឹងត្រូវផ្លាស់ទីទៅព្រំដែនភាគខាងលិចនៃរដ្ឋសហជីពរបស់យើង ហើយនឹងបង្កើនលទ្ធភាពក្នុងការធានាសន្តិសុខ។ វានឹងត្រូវបានអនុវត្តឡើង ទោះបីជាមានសំលេងរំខាននៅក្នុងទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ដោយ»។ លោក

    April 3, 2023
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងក្លា ដែលបានបក់បោកនៅតំបន់ភាគខាងត្បូង និងភាគខាងលិចកណ្តាលរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់យ៉ាងហោចណាស់ ៣២នាក់ កាលពីចុងសប្តាហ៍ នេះបើយោងតាមការរាយការណ៍របស់មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយ។ នៅទីក្រុង Memphis រដ្ឋ Tennessee មានកុមារ ២នាក់ និងមនុស្សពេញវ័យម្នាក់ត្រូវបានគេរកឃើញថា បានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីខ្យល់ព្យុះខ្លាំងបានបោកបក់ដើមឈើរលំលើផ្ទះជាច្រើនខ្នង នេះបើយោងតាមនាយកដ្ឋានប៉ូលីសក្រុង Memphis ។ ក្នុងខោនធី McNairy នៃរដ្ឋ Tennessee ក្រុមមន្ត្រីបានរាយការណ៍ថាមនុស្ស ២ នាក់បានស្លាប់ ខណៈទើបបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៧នាក់ កាលពីថ្ងៃសៅរ៍។ នាយកដ្ឋានសុខាភិបាលរដ្ឋ Tennessee កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានការស្លាប់ទាក់ទងនឹងអាកាសធាតុចំនួន

    April 3, 2023
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy (ហ៊្សែលឡិនស្គី) បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះរុស្ស៊ី ដែលបានធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។ លោកបាននិយាយនៅក្នុងវីដេអូមួយថា តំណែងប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែរបស់ទីក្រុងម៉ូស្គូ គឺជាក់ស្តែង «មិនសមហេតុផល និងជាការបំផ្លិចបំផ្លាញ»។ លោក ហ៊្សែលឡិនស្គី ក៏បាននិយាយផងដែរថា ក្មេងប្រុសអាយុ ៥ខែម្នាក់ ទើបតែត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ីទៅលើទីក្រុង Avdiivka ភាគខាងកើតអ៊ុយក្រែន។ លោក​បាន​និយាយ​ថា ការ​វាយ​ប្រហារ​បែប​នេះ​គឺ​ជាការ​វាយ​ប្រហារ​មួយ​ក្នុង​ចំណោម​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​រាប់​រយ ដែល​រដ្ឋ​ភេរវករមួយនោះ​បានបាញ់បោះ​ជា​រៀង​រាល់​ថ្ងៃ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Hanna Malyar បាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីកំពុងបើកការវាយលុក ដើម្បីឡោមព័ទ្ធទីក្រុង Avdiivka ចម្ងាយប្រហែល 50 គីឡូម៉ែត្រពីភាគខាងត្បូងនៃ Bakhmut ។ លោកស្រី​ក៏​បាន​និយាយ​ដែរ​ថា

    April 3, 2023
  • អន្តរជាតិ

    អាជ្ញាធរការពារទិន្នន័យរបស់រដ្ឋាភិបាលអ៉ីតាលីកាលពីថ្ងៃសុក្រ បានដាក់ការហាមឃាត់ជាបណ្តោះអាសន្ននូវមុខងារ chatbot របស់ ChatGPT របស់ក្រុមហ៊ុន OpenAI ហើយក៏បានចាប់ផ្តើមការស៊ើបអង្កេតលើកម្មវិធី AI មួយនេះ ក្រោមការសង្ស័យថា បានបំពានច្បាប់ឯកជនភាពរបស់អ្នកប្រើប្រាស់។ ទីភ្នាក់ងារនេះមានឈ្មោះហៅកាត់ថា Garante បានចោទប្រកាន់ OpenAI ដែលមានការគាំទ្រដោយ Microsoft ថាបានខកខានក្នុងការត្រួតពិនិត្យអាយុរបស់អ្នកប្រើ ChatGPT ដែលយ៉ាងហោចណាស់ត្រូវមានអាយុ ១៣ឆ្នាំ ឬលើសពីនេះ។ Garante បាននិយាយថា ChatGPT មិនមានលក្ខណៈគ្រប់គ្រាន់ ដែលបង្ហាញអំពីភាពត្រឹមត្រូវនៃការប្រមូល និងការផ្ទុកទិន្នន័យផ្ទាល់ខ្លួន ដើម្បីបណ្តុះបណ្តាល chatbot របស់កម្មវិធីនោះទេ។ OpenAI មានពេល

    April 1, 2023