- autoadmin
- អន្តរជាតិ
Apple កាលពីថ្ងៃអង្គារ បានបើកដំណើរការសេវាកម្ម ទិញពេលនេះ-បង់ប្រាក់ពេលក្រោយ (BNPL) នៅសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យអតិថិជនអាចបង់ប្រាក់សម្រាប់ការទិញតាមក្រោយបាន។ ក្រុមហ៊ុនបាននិយាយថា សេវាកម្ម Apple Pay Later នឹងអនុញ្ញាតឱ្យអតិថិជនបែងចែកការទិញជា ៤ចំណែក ក្នុងរយៈពេល ៦សប្តាហ៍ ដោយមិនមានការប្រាក់ ឬថ្លៃសេវាឡើយ។ អ្នកប្រើប្រាស់ក៏អាចស្នើសុំប្រាក់កម្ចីពី ៥០ ទៅ ១,០០០ ដុល្លារ សម្រាប់ការទិញតាមអ៊ីនធឺណិត និងក្នុងកម្មវិធីតាមរយៈ iPhone និង iPad ជាមួយពាណិជ្ជករដែលទទួល Apple Pay ដែលសព្វថ្ងៃអ្នកលក់រាយនៅសហរដ្ឋអាមេរិកប្រមាណ ៨៥% បានទទួលយកកម្មវិធីទូទាត់នេះ។
March 29, 2023 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយណែនាំមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ត្រូវតែទទួលការចាក់ថ្នាំបង្ការជាប្រចាំ។ ក្រុមទីប្រឹក្សារបស់ WHO បានចេញផ្សាយផែនទីបង្ហាញផ្លូវដែលបានកែសម្រួលសម្រាប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 កាលពីថ្ងៃអង្គារ ហើយពួកគេបាននិយាយថា ការកែប្រែនេះត្រូវបានធ្វើឡើងបន្ទាប់ពីបានពិចារណាលើភាពស៊ាំដែលកើតមានបន្ទាប់ពីការចាក់វ៉ាក់សាំង ឬការឆ្លងមេរោគ។ គោលការណ៍ណែនាំដែលបានកែសម្រួលរួមមាន ៣ កម្រិត គឺខ្ពស់ មធ្យម និងទាប។ ក្រុមអាទិភាពខ្ពស់រួមមាន៖ បុគ្គលិកសុខាភិបាលជួរមុខ មនុស្សចាស់ អ្នកដែលមានជំងឺជាមូលដ្ឋាន ដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង អ្នកដែលមានប្រព័ន្ធការពារខ្សោយ និងស្ត្រីមានផ្ទៃពោះ។ អ្នកជំនាញបានណែនាំថា មនុស្សនៅក្នុងក្រុមនេះគួរតែទទួលដូសជំរុញទាំង ៦ ឬ ១២ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងចុងក្រោយ។ ក្រុមអាទិភាពមធ្យមរួមមាន៖ មនុស្សពេញវ័យដែលមានសុខភាពល្អក្រោមអាយុ
March 29, 2023 - អន្តរជាតិ
អង្គការណាតូបានថ្កោលទោសប្រទេសរុស្ស៊ី បន្ទាប់ពីការសម្រេចចិត្តរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។ ណាតូកំពុងតាមដានយ៉ាងជិតដិតចំពោះស្ថានការណ៍នេះ ហើយបាននិយាយថា វិធានការនេះនឹងមិននាំឱ្យវាផ្លាស់ប្តូរយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួនឡើយ។ ប៉ុន្តែអាមេរិកបាននិយាយថា ខ្លួនមិនជឿថារុស្ស៊ីកំពុងរៀបចំប្រើអាវុធនុយក្លេអ៊ែរនោះទេ។ ជម្រាបផងដែរថា បេឡារុស្ស មានព្រំដែនវែងជាមួយអ៊ុយក្រែន ក៏ដូចជាជាមួយសមាជិកណាតូ ប៉ូឡូញ លីទុយអានី និងឡាតវៀ។ ប្រទេសអ៊ុយក្រែនបានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការគំរាមកំហែងដែលអាចកើតមាន ក្រោយការប្រកាសរបស់ប្រធានាធិបតីលោក ពូទីន កាលពីថ្ងៃសៅរ៍។ យ៉ាងណា ប្រធានាធិបតីលោក ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងមិនផ្ទេរការគ្រប់គ្រងអាវុធរបស់ខ្លួនទៅទីក្រុង Minsk នោះទេ ហើយថាមេដឹកនាំបេឡារុស្ស Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់វិមានក្រឹមឡាំង និងជាអ្នកគាំទ្រការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន
March 27, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការជាប់ពន្ធនាគារនៅប្រទេសថៃ ប្រសិនបើលោកអាចចំណាយពេលវេលាដែលសេសសល់ជាមួយគ្រួសារ ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោត ដែលនឹងមកដល់នាពេលឆាប់ៗនេះឡើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Kyodo លោក ថាក់ស៊ីន បាននិយាយថា លោកកំពុងថ្លឹងថ្លែងពេលវេលា មុនពេលអាចត្រឡប់ទៅប្រទេសថៃវិញនៅឆ្នាំនេះ បន្ទាប់ពីរស់នៅនិរទេសខ្លួនជាច្រើនឆ្នាំនៅបរទេស។ រំលឹកផងដែរថា លោក ថាក់ស៊ីន ត្រូវបានរដ្ឋប្រហារយោធាទម្លាក់ នៅក្នុងឆ្នាំ២០០៦ ហើយលោកបានចាកចេញពីប្រទេសថៃក្នុងឆ្នាំ២០០៨ មុនពេលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីទំនាស់ផលប្រយោជន៍ (conflict of interest)។ ដោយសំដៅលើពេលវេលាដែលគាត់នៅឆ្ងាយពីប្រទេសកំណើត លោក ថាក់ស៊ីន ដែលឥឡូវមានអាយុ ៧៣ឆ្នាំ
March 27, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសជប៉ុនបានប្រកាសចេញនូវច្បាប់ «សម្រាកលំហែបិតុភាពសម្រាប់បុរស» ហើយចង់ឱ្យកម្មករជាបុរសរហូតដល់ ៨៥% ទទួលយកច្បាប់នេះ ប៉ុន្តែពួកគេហាក់មានការភ័យខ្លាចក្នុងការទទួលយកវា។ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីលោក Fumio Kishida បានបង្ហាញនូវគោលនយោបាយមួយចំនួន រួមទាំងជំនួយកុមារ និងការប្រកាសឱ្យកម្មករប្រុស ឱ្យទទួលបានច្បាប់សម្រាកលំហែបិតុភាពពី ១៤% ទៅ ៥០% នៅឆ្នាំ២០២៥ និងរហូតដល់ ៨៥% នៅឆ្នាំ២០៣០។ រដ្ឋាភិបាលបានចាត់ទុកវាថាជា «ឱកាសចុងក្រោយដើម្បីបញ្ច្រាស» ស្ថានភាពចុះថយកំណើនប្រជាជន ខណៈព្យាយាមផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវពាក្យចំនួន ២ គឺ ikuji ដែលមានន័យថា ការថែទាំកុមារ និង ikemen ដែលសំដៅលើបុរស
March 27, 2023 - អន្តរជាតិ
ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីនឹងដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ដែលជាការព្រមានមួយទៅកាន់អង្គការណាតូ ជុំវិញការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន និងបង្កើនការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច។ ថ្វីបើវិធានការនេះ មិនបំពានលើកិច្ចព្រមព្រៀងមិនរីកសាយភាយនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែវាគឺជាសញ្ញានុយក្លេអ៊ែរមួយ ក្នុងចំណោមសញ្ញាដែលបង្ហាញពីភាពច្បាស់លាស់បំផុតរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយអ៊ុយក្រែនកាលពី១៣ ខែមុន។ លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋ Russia 1 ថាទីក្រុងម៉ូស្គូនឹងបញ្ចប់ការសាងសង់កន្លែងផ្ទុកពិសេសសម្រាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្សនៅដើមខែកក្កដា។ លោកបាននិយាយថា ទីក្រុងម៉ូស្គូបានផ្ទេរប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី Iskander ដែលជាឧបករណ៍អាចបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតាទៅប្រទេសបេឡារុស្សរួចហើយ។ ក្នុងអំឡុងកិច្ចសម្ភាសន៍ លោកពូទីនបាននិយាយថា រុស្ស៊ីបានជួយប្រទេសបេឡារុស្ស ក្នុងការបំប្លែងយន្តហោះចំនួន ១០គ្រឿង ដើម្បីឱ្យពួកគេអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ហើយនឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះ ឱ្យហោះហើរយន្តហោះដែលបានកំណត់រចនាសម្ព័ន្ធឡើងវិញនៅដើមខែក្រោយ៕
March 27, 2023 - អន្តរជាតិ
ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ នៅព្រឹកថ្ងៃចន្ទ ហើយវាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេស។ ក្រុមមន្ត្រីបាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីក្បែរឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើងឆ្ពោះទៅភាគឦសាន។ ក្រសួងបានប៉ាន់ប្រមាណថា មីស៊ីលបានឈានដល់កម្ពស់ប្រហែល ៥០ គីឡូម៉ែត្រ និងហោះបានប្រហែល ៣៥០ គីឡូម៉ែត្រ មុនពេលធ្លាក់ចុះក្នុងទឹកនៅខាងក្រៅតំបន់ EEZ របស់ប្រទេសជប៉ុន។ ក្រុមមន្ត្រីបាននិយាយថា មីស៊ីលទាំង ២ នេះប្រហែលជាមានគន្លងមិនទៀងទាត់ ខណៈមិនទាន់មានរបាយការណ៍អំពីការខូចខាតនោះទេ។ នេះជាលើកដំបូងចាប់តាំងពីថ្ងៃទី១៩ ខែមីនា ហើយជាលើកទី០៨ ក្នុងឆ្នាំនេះ ដែលកូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វីដែលអាចជាមីស៊ីលផ្លោង។ វាក៏ជាលើកទី១១ ក្នុងឆ្នាំនេះ ដែលកូរ៉េខាងជើងបានបាញ់មីស៊ីល ប្រសិនបើរាប់ទាំងការបាញ់មីស៊ីលឆ្លងទ្វីប ដែលបញ្ជាក់ដោយក្រុងព្យុងយ៉ាង
March 27, 2023 - អន្តរជាតិ
រដ្ឋាភិបាលបារាំងបានហាមឃាត់កម្មវិធីចែករំលែកវីដេអូរបស់ចិន TikTok នៅលើទូរស័ព្ទការងាររបស់បុគ្គលិកសាធារណៈ។ លោក Stanislas Guerini រដ្ឋមន្ត្រីការផ្លាស់ប្តូរ និងរដ្ឋបាលសាធារណៈ បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃសុក្រ។ លោកបាននិយាយថា កម្មវិធីកម្សាន្តមិនមានកម្រិតសុវត្ថិភាពអ៊ីនធឺណិត និងការការពារទិន្នន័យគ្រប់គ្រាន់ ដោយបន្ថែមថា ការហាមឃាត់នេះត្រូវមានប្រសិទ្ធភាពភ្លាមៗ។ វាធ្វើតាមចលនាស្រដៀងគ្នានៅសហរដ្ឋអាមេរិក អង់គ្លេស និងអឺរ៉ុប នៅពេលដែលមានការព្រួយបារម្ភយ៉ាងខ្លាំងដែលទិន្នន័យពី TikTok អាចត្រូវបានលេចធ្លាយទៅប្រទេសចិន៕ អត្ថបទ៖ លីដា ប្រភព៖ ABCNEWS
March 25, 2023 - អន្តរជាតិ
យោងតាមសារព័ត៌មាន ABC news បានរាយការណ៍ថា លិខិតគំរាមសម្លាប់ និងម្សៅពណ៌សយ៉ាងចម្លែក ត្រូវបានផ្ញើទៅកាន់រដ្ឋអាជ្ញាទីក្រុងញូវយ៉ក ដែលកំពុងស៊ើបអង្កេតអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ពួកគេនិយាយថា លិខិតនោះត្រូវបានផ្ញើទៅមេធាវីប្រចាំតំបន់ Manhattan លោក Alvin Bragg។ វាត្រូវបានគេដាក់ប្រៃសណីយ៍នៅថ្ងៃអង្គារ ហើយត្រូវបានបញ្ជូនពីទីក្រុង Orlando រដ្ឋ Florida។ ជម្រាបដែរថា មេធាវីស្រុកកំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយដែលថា លោក ត្រាំ បានបង់លុយដោយសម្ងាត់ ទៅកាន់ស្ត្រីដែលអះអាងថាមានទំនាក់ទំនងស្នេហាជាមួយអតីតប្រធានាធិបតីរូបនេះ។ ប៉ូលីសកំពុងពិនិត្យមើលទំនាក់ទំនងរវាងលិខិតនេះ និងការស៊ើបអង្កេត ខណៈការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យធំនៅទីក្រុងញូវយ៉ក «ស្តីពីការចោទប្រកាន់អតីតប្រធានាធិបតី» អាចកើតឡើងនៅដើមសប្តាហ៍ក្រោយ៕ អត្ថបទ៖ លីដា ប្រភព៖ ABC
March 25, 2023 - អន្តរជាតិ
ការិយាល័យប្រធានាធិបតីបារាំង និងវិមាន Buckingham បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា ស្តេច Charles (ឆាល) របស់ចក្រភពអង់គ្លេស បានពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ជាកន្លែងដែលការតវ៉ាកាន់តែខ្លាំងឡើងជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron។ ស្តេច Charles និងម្ចាស់ក្សត្រី Camilla គ្រោងនឹងធ្វើទស្សនកិច្ចពីថ្ងៃអាទិត្យដល់ថ្ងៃពុធ ហើយវាជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ទ្រង់ចាប់តាំងពីឡើងគ្រងរាជ្យនៅខែកញ្ញា។ លោក Macron បាននិយាយថា ការធ្វើដំណើរត្រូវតែកំណត់ពេលឡើងវិញ នៅពេលដែលភាពស្ងប់ស្ងាត់ត្រូវបានស្តារឡើងវិញ។ លោកបានបន្ថែមថា ការតវ៉ាទ្រង់ទ្រាយធំបន្ថែមទៀតត្រូវបានគេរំពឹងទុកនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលបារាំងបានបង្ខំឱ្យមានច្បាប់កែទម្រង់សោធននិវត្តន៍តាមរយៈសភា។ ការផ្លាស់ប្តូររួមមានការបង្កើនអាយុសោធននិវត្តន៍ពី ៦២ ទៅ ៦៤ ឆ្នាំ ដែលទង្វើនេះបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស និងការប៉ះទង្គិចជាមួយប៉ូលីស៕
March 25, 2023












