autoadmin
  • អន្តរជាតិ

    សភាប្រទេសអ៊ូហ្គង់ដាបានអនុម័តច្បាប់មួយ ដែលនឹងដាក់ទោសក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាឱ្យជាប់ពន្ធនាគាររយៈពេលវែង ប្រសិនបើច្បាប់នេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Yoweri Museveni។ នៅក្រោមច្បាប់ដែលបានស្នើឡើង មិត្តភ័ក្តិ ក្រុមគ្រួសារ និងសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នឹងត្រូវមានកាតព្វកិច្ចរាយការណ៍បុគ្គលដែលមានទំនាក់ទំនងផ្លូវភេទដូចគ្នាទៅកាន់អាជ្ញាធរ។ អំពើ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ជា​អំពើ​ខុស​ច្បាប់​រួច​ទៅ​ហើយ​នៅក្នុងប្រទេសនេះ ប៉ុន្តែ​ច្បាប់​នេះ​ចង់​បន្ត​ និង​ដាក់ទោស​មនុស្ស​ដោយ​ផ្អែក​លើ​អត្តសញ្ញាណ​ផ្លូវភេទ​របស់​ពួកគេ។ សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានតាក់តែងជាលើកដំបូងនៅដើមខែនេះ បានអនុម័តដោយមានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងសភារបស់ប្រទេសអ៊ូហ្គង់ដាកាលពីថ្ងៃអង្គារ។ ឥឡូវនេះ វានឹងទៅដល់តុរបស់លោកប្រធានាធិបតី Museveni ថាគួរចុះហត្ថលេខាលើច្បាប់ ឬអត់ ព្រោះវាអាចប៉ះពាល់ទំនាក់ទំនងជាមួយម្ចាស់ជំនួយ និងវិនិយោគិនលោកខាងលិច។ សេចក្តីព្រាងច្បាប់នេះ ក៏ចែងថា បុគ្គលដែលត្រូវបានកាត់ទោសពីបទ បង្ខំ ឬជួញដូរកុមារ ក្នុងគោលបំណងចូលរួមសកម្មភាពស្រឡាញ់ភេទដូចគ្នា ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ បុគ្គល ឬស្ថាប័នដែលគាំទ្រ ឬផ្តល់មូលនិធិដល់សកម្មភាព ឬអង្គការសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា

    March 22, 2023
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បាននិយាយថា ទីក្រុងតូក្យូនឹងផ្តល់ប្រាក់ចំនួន ៣០ លានដុល្លារ តាមរយៈមូលនិធិទុកចិត្តរបស់អង្គការណាតូ ដើម្បីជួយអ៊ុយក្រែន ទទួលបានឧបករណ៍ដែលមិនបង្កគ្រោះថ្នាក់។ លោក Kishida បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃអង្គារ ហើយបានប្រកាសអំពីរឿងនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។ លោក Kishida បាននិយាយថា គាត់ពិតជាចង់ទៅលេងអ៊ុយក្រែន ជួប Zelenskyy ដោយផ្ទាល់ និងផ្តល់សាមគ្គីភាពដែលមិនផ្លាស់ប្តូររបស់ប្រទេសគាត់ មុនពេលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Group of Seven នៅហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។ នាយក​រដ្ឋមន្ត្រី​បាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន​ថា​

    March 22, 2023
  • អន្តរជាតិ

    គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសនៅថ្ងៃអង្គារនេះថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ហើយថាវានឹងផ្សាយនៅក្នុងព្រះរាជសារនាពេលឆាប់ៗនេះ។ យោងតាមច្បាប់ស្តីពីការបោះឆ្នោត EC ត្រូវប្រកាសជាផ្លូវការនូវកាលបរិច្ឆេទបោះឆ្នោតក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការរំលាយសភា។ រំលឹកដែរថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានរំលាយសភាតំណាងរាស្រ្តកាលពីថ្ងៃចន្ទ។ EC ក៏នឹងប្រកាសពីកាលបរិច្ឆេទសម្រាប់គណបក្សនយោបាយ ដើម្បីចុះឈ្មោះបេក្ខភាពរបស់ពួកគេជាផ្លូវការ ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការរំលាយសភា។ ទោះយ៉ាងណាក៏ដោយ វាបាននិយាយថា កាលបរិច្ឆេទទាំងនេះ នឹងត្រូវបានប្រកាសបន្ទាប់ពីកាលបរិច្ឆេទបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ត្រូវបានបោះពុម្ពនៅក្នុង Royal Gazette ។ EC ក៏គ្រោងនឹងប្រកាសឈ្មោះការិយាល័យបោះឆ្នោតក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីគណបក្សបានចុះឈ្មោះបេក្ខភាពរបស់ពួកគេ។

    March 21, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារនេះ ក្រោមការចោទប្រកាន់ដែលផ្តើមចេញពីការស៊ើបអង្កេតលើការបង់ប្រាក់ចំនួន ១៣០,០០០ ដុល្លារ ទៅដល់តារាសម្ដែងរឿងក្ដៅសាច់ Stormy Daniels ក្នុងឆ្នាំ២០១៦។ ដូច្នេះគាត់នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌនេះ។ កាលពីឆ្នាំ២០១៦ តារារឿងក្ដៅសាច់ Stormy Daniels បានទាក់ទងទៅប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដើម្បីស្នើលក់គណនីរបស់នាង ដែលមានទំនាក់ទំនងរួមមេត្រីជាមួយលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០០៦។ ក្រុមអ្នកការពារលោក ត្រាំ បានទទួលនូវរឿងក្ដីនេះ ហើយមេធាវីរបស់គាត់ គឺលោក Michael Cohen ក៏បានបង់ប្រាក់ចំនួន

    March 21, 2023
  • អន្តរជាតិ

    មួយរយៈចុងក្រោយនេះ អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira បានក្លាយជាសំណព្វចិត្តរបស់​ប្រជាជន​ខ្មែរ ដោយសារតែគាត់បានផ្ដល់ការគោរព និងស្រឡាញ់មកឱ្យប្រជាជនខ្មែរ ដូចដែលប្រជាជនខ្មែរមានការស្រឡាញ់ និងកោតសរសើរមកលើរូបគាត់ដូចគ្នា។ លោក Thiago Teixeira បានការកោតសរសើរដល់ «គុនខ្មែរ» ហើយគាត់ក៏មានបំណងចង់បើកក្លឹបប្រដាល់នៅកម្ពុជានាពេលអនាគតផងដែរ។ ទន្ទឹមនឹងនេះ Thiago Teixeira ក៏បានបង្ហោះលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា គាត់សប្បាយចិត្តដែលបានស្គាល់ក្បាច់គុន ដែលគាត់បានហាត់សមតាំងពីអាយុ ១៦ឆ្នាំ ហើយគាត់ធ្លាប់ហៅវាថាជា «ម៉ឺយថៃ» ដោយមិនបានដឹងថា ការពិតគឺគាត់បានហាត់គុនខ្មែរតាំងពីដើមមក។ យ៉ាងណាក៏ដោយ ការបង្ហោះរបស់ Thiago Teixeira ហាក់បានធ្វើឱ្យរសើបដល់អ្នកលេងបណ្ដាញសង្គមថៃ ហើយពួកគេមានការខឹងសម្បារយ៉ាងខ្លាំង ដោយទាមទារឱ្យអ្នកប្រដាល់រូបនេះ ត្រូវតែលុបស្នាមសាក់ដែលមានពាក្យ

    March 16, 2023
  • អន្តរជាតិ

    ការប៉ះទង្គិចគ្នាដោយហិង្សាយ៉ាងសា.ហាវបានផ្ទុះឡើងនៅក្នុងទីក្រុង Naples របស់ប្រទេសអ៊ីតាលីកាលពីថ្ងៃពុធ (ម៉ោងក្នុងតំបន់) នៅពេលដែលអ្នកគាំទ្រដែលមិនមានសំបុត្របានប្រមូលផ្ដុំគ្នាពេញទីក្រុង នៅមុនការប្រកួតក្របខ័ណ្ឌ Champions League ដ៏សំខាន់។ អ្នកនាំពាក្យរបស់ប៉ូលីសទីក្រុងបានប្រាប់ CNN ថា អ្នកគាំទ្រក្លឹបបាល់ទាត់អាល្លឺម៉ង់ Eintracht Frankfurt បានវាយប្រហារប៉ូលីស និងដុតឡាន នៅមុនការប្រកួតជើងទី២ នៃក្របខណ្ឌ Champions League ជុំទី១៦ ជាមួយម្ចាស់ផ្ទះ Napoli។ វីដេអូដែលថតដោយរ៉យទ័រ បានបង្ហាញពីការវាយប្រហារលើប៉ូលិសប្រឆាំងកុបកម្ម ដោយប្រើអណ្តាតភ្លើង និងវត្ថុផ្សេងៗនៅតាមដងផ្លូវ ដែលពោរពេញដោយផ្សែងនៃទីក្រុង Naples។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ អភិបាលក្រុង Naples លោក

    March 16, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា នារី​ជនជាតិថៃម្នាក់​បានបាត់បាច់លុយ ដែលមានតម្លៃជាង ៥០,០០០​ បាត ឬប្រមាណ ១,៥០០ ដុល្លារ បន្ទាប់ពីនាងបានកុម្ម៉ង់បាច់លុយតាម Online ហើយត្រូវអ្នកដឹកជញ្ជូនយកទៅបាត់ស្រមោល។ នារីនោះមានឈ្មោះថា Sunitra Boonyaem បានកុម្ម៉ង់បាច់លុយដែលមានតម្លៃ ៥៣,៥៥០ បាត ដើម្បីជា​កាដូ​ក្នុង​ថ្ងៃ​បញ្ចប់​ការ​សិក្សារបស់មិត្តប្រុស ហើយបានប្រាប់ភាគីអ្នកលក់ឱ្យផ្ញើបាច់លុយដល់ផ្ទះរបស់នាង នៅស្រុក Bang Sao Thong ក្នុងខេត្ត Samut Prakan។ យ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមកនាងមិនបានទទួលបាច់លុយនោះទេ។ ការពិតទៅ ម្ចាស់ហាងបានរៀបចំឱ្យអ្នកដឹកជញ្ជូនយកទំនិញទៅឱ្យនាង Sunitra Boonyaem ហើយអ្នកដឹកជញ្ជូនក៏បានជិះទៅទីតាំងផងដែរ (មើលតាមចំណង GPS) ប៉ុន្តែនៅពេលទៅដល់ទីតាំងគោលដៅ

    March 2, 2023
  • ព័ត៌មានជាតិ

    បើតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ មុននេះបន្ដិចបានឱ្យដឹងថា លោកបានអញ្ចើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ នៅឯក្លឹបប្រដាល់គុនខ្មែរចលនាយុវជនកម្ពុជា​ ក.១៥៧ ដើម្បីលើកទឹកចិត្តដល់អ្នកប្រដាល់គុនខ្មែររបស់យើង ក៏ដូចជាបានផ្ដល់ជូនថរិកាជាង ១១ ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់ និងចំណាយនានានៅក្នុងក្លឹបរយៈពេល ៥ឆ្នាំខាងមុខ។ ឧកញ៉ា ស្រី ចាន់ថន បានសរសេរថា៖« #ថ្ងៃនេះខ្ញុំបាទបានចុះមកមើលផ្ទាល់នឹងបានឧបត្ថម្ភថវិកាសរុបជូនដល់ក្លឹបកីឡាគុន​ខ្មែរ ចលនាយុវជនកម្ពុជា ក.157​ ចំនួន​ ជាង(11 ម៉ឺនដុល្លារ​)សម្រាប់ចំណាយក្នុងរយៈពេល5ឆ្នាំបន្ត ខ្ញុំសង្ឃឹមថាការឧបត្ថម្ភនេះនឹងជំរុញឲ្យកីឡាគុនខ្មែររបស់យើងរីកចម្រើនមួយកម្រិតបន្ថែមទៀត គុនខ្មែរមិនរីកចម្រើនដោយខ្លួនឯងនោះទេ លុះត្រាណាតែយើងចូលរួមគាំទ្រទាំងអស់គ្នា ❤️ I love

    March 2, 2023
  • ព័ត៌មានជាតិ

    អ្នក​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង បាននាំមកនូវភាពភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត បន្ទាប់ពីបាន​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំងរបស់​រុ​ស្ស៊ី Firdavszhon Naiimov ឱ្យ​សន្លប់លើ​សង្វៀន Thai Fight ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣។ វាគឺជាការប្រកួតលើកទី២ ដែលកីឡាករ ព្រំ សំណាង បានធ្វើឱ្យដៃគូប្រកួតសន្លប់នៅលើ​សង្វៀន។ ក្រោយជោគជ័យនេះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសភ្លាមៗថា លោកនឹងឧបត្ថម្ភទឹកប្រាក់ ៥លានរៀលជូនគាត់ ហើយនៅថ្ងៃនេះផ្ទាល់ លោកក៏បានជួប និងប្រគល់ប្រាក់ជូន ព្រំ សំណាង ដោយផ្ទាល់។ នៅលើបណ្ដាញសង្គមរបស់លោកឧកញ៉ា

    February 28, 2023
  • សង្គម

    ការគាំទ្ររបស់បងប្អូនខ្មែរចំពោះកីឡាករគុនខ្មែរ ព្រំ​ សំណាង​ នៅតែមានជាបន្ដបន្ទាប់មិនដាច់។ ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះផ្ទាល់ លោក ផែង វណ្ណៈ បាននាំមកនូវថវិកាមួយចំនួនដែលសប្បុរសជនឧបត្ថម្ភជូនកីឡាករ ព្រំ សំណាង បន្ទាប់ពីគាត់បានត្រឡប់មកមាតុភូមិវិញ ក្រោយយកឈ្នះកីឡាករជនជាតិអង់គ្លេស Thomas Capenter នៅលើសង្វៀន Thai Fight ឱ្យសន្លប់ត្រឹមទឹកទី១ ក្នុងរយៈពេលមិនដល់ ២នាទី ផងនោះ។ បើតាមករណីហេ្វសប៊ុកលោក Pheng Vannak បានសរសេរថា៖ «ព្រឹក​ថ្ងៃទី​ ៩​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​ ខ្ញុំ​បាននាំយកថវិកា​សប្បុរសជន​សរុប​ចំនួន​ ២២០០​ ដុល្លារ​ ជូនដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​

    February 9, 2023