អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានទទួលប្រាក់ឧបត្ថម្ភ ៥លានរៀល ពីឧកញ៉ា ស្រី ចាន់ថន ក្រោយផ្ដួលជើងខ្លាំងរុស្ស៊ីនៅសង្វៀន Thai Fight
- BY
- autoadmin
- February 28, 2023
អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បាននាំមកនូវភាពភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត បន្ទាប់ពីបានផ្ដួលអ្នកប្រដាល់ជើងខ្លាំងរបស់រុស្ស៊ី Firdavszhon Naiimov ឱ្យសន្លប់លើសង្វៀន Thai Fight ប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ វាគឺជាការប្រកួតលើកទី២ ដែលកីឡាករ ព្រំ សំណាង បានធ្វើឱ្យដៃគូប្រកួតសន្លប់នៅលើសង្វៀន។ ក្រោយជោគជ័យនេះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសភ្លាមៗថា លោកនឹងឧបត្ថម្ភទឹកប្រាក់ ៥លានរៀលជូនគាត់ ហើយនៅថ្ងៃនេះផ្ទាល់ លោកក៏បានជួប និងប្រគល់ប្រាក់ជូន ព្រំ សំណាង ដោយផ្ទាល់។

នៅលើបណ្ដាញសង្គមរបស់លោកឧកញ៉ា ស្រី ចាន់ថន ផ្ទាល់គាត់បានសរសេរថា៖ «ថ្ងៃនេះកីឡាករ ព្រំ សំណាង បានមកទទួលប្រាក់រង្វាន់(៥លានរៀល)ពីខ្ញុំបាទហើយ។ស្របពេលជាមួយគ្នា ខ្ញុំនឹងបើកហាងកាត់សក់មួយកន្លែងជូនប្អូន ព្រំ សំណាងក្នុងពេលឆាប់ៗនេះ ព្រោះខ្ញុំចង់ឲ្យការជួយរបស់ខ្ញុំគឺជាការជួយកីឡាកររបស់យើងឲ្យមានជីវភាពល្អប្រសើរពេញមួយជីវិត។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែងដែលកីឡាករខ្មែរយើងអាចឈានមកដល់កម្រិតមួយនេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កីឡាករគុនខ្មែររបស់យើងនឹងអាចយកជ័យជំនៈបានជាបន្តបន្ទាប់នៅពេលអនាគត។ ❤️🇰🇭💐 ❤️🇰🇭💐»៕

- Share This Post:






