លោក ផែង វណ្ណៈ បាននាំយកថវិកាសប្បុរសជនចំនួន ២២០០ដុល្លារ ជូនកីឡាករ ព្រំ សំណាង ក្រោយប្រកួតឈ្នះកីឡាករជនជាតិអង់គ្លេស
- BY
- Lyda
- February 9, 2023
ការគាំទ្ររបស់បងប្អូនខ្មែរចំពោះកីឡាករគុនខ្មែរ ព្រំ សំណាង នៅតែមានជាបន្ដបន្ទាប់មិនដាច់។ ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះផ្ទាល់ លោក ផែង វណ្ណៈ បាននាំមកនូវថវិកាមួយចំនួនដែលសប្បុរសជនឧបត្ថម្ភជូនកីឡាករ ព្រំ សំណាង បន្ទាប់ពីគាត់បានត្រឡប់មកមាតុភូមិវិញ ក្រោយយកឈ្នះកីឡាករជនជាតិអង់គ្លេស Thomas Capenter នៅលើសង្វៀន Thai Fight ឱ្យសន្លប់ត្រឹមទឹកទី១ ក្នុងរយៈពេលមិនដល់ ២នាទី ផងនោះ។
បើតាមករណីហេ្វសប៊ុកលោក Pheng Vannak បានសរសេរថា៖ «ព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ខ្ញុំបាននាំយកថវិកាសប្បុរសជនសរុបចំនួន ២២០០ ដុល្លារ ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ព្រំ សំណាង ដែលទេីបប្រកួតឈ្នះទទួលបានខ្សែក្រវ៉ាត់ Thai Fight ។ សប្បុរសជនដែលរួមចំណែកជួយឧបត្ថម្ភរួមមាន ៖
១- លោកឧកញ៉ា ហេង ឡាលីន និង លោកជំទាវ ឧបត្ថម្ភ ១០០០ ដុល្លារ
២- លោកឧកញ៉ា លឹម ប៊ុនសេង និង លោកជំទាវ ឧបត្ថម្ភ ៥០០ ដុល្លារ
៣- ប្អូនឧកញ៉ាសុំមិនបញ្ចេញឈ្មោះ ឧបត្ថម្ភ ៥០០ ដុល្លារ
៤- លោកឧកញ៉ាអត់ក្រឹត្យ ផែង វណ្ណៈ ឧបត្ថម្ភ ២០០ ដុល្លារ ។
សូមគោរពអរគុណដល់សប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ សូមគោរពជូនពរសប្បុរសជនទាំងអស់ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើនជានិច្ចនិរន្ត » ៕
អត្ថបទ៖ លីដា
- Share This Post: