សង្គម

ផ្លូវឡូរី២ខ្សែប្រវែងជិត១០គីឡូម៉ែត្រ នៅតំបន់កសិទេសចរណ៍របស់ឧកញ៉ាម៉ុង ឫទ្ធី ត្រូវបានសាងសង់រួចរាល់ និងត្រៀមទទួលភ្ញៀវទេសចរនៅចុងខែកក្កដាខាងមុខនេះ

BY
srey nuch
July 9, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា គម្រោងផ្លូវឡូរី២ខ្សែ ដែលមានប្រវែងជិត ១០គីឡូម៉ែត្រ ព្រមទាំងមានរូងក្រោមដី៣កន្លែង នៅតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ត្រូវបានសាងសង់រួចរាល់ហើយ។

តាមរយៈការបង្ហោះរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (Yamamoto Circuit Cambodia) ចាប់ពីដើមខែមករា ឆ្នាំ២០២៤ ប្រើពេល៦ខែ បានសាងសង់ផ្លូវឡូរី២ខ្សែ ទៅមកសរុបប្រវែង៩.២០០ម៉ែត្រ ស្ថានីយ៍ទី១ និងទី២ ព្រមទាំងមានរូងក្រោមដី៣កន្លែង បានសាងសង់រួចរាល់ជាស្ថាពរ និងបានស្ថាបនាតំឡើងឡូរីបានចំនួន៣០គ្រឿងផងដែរ ឡូរីទាំងអស់ប្រើដោយថាមពលកកើតឡើងវិញ(អាគុយ) វេលាម៉ោង៥ល្ងាចថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ ខ្ញុំនាំបុគ្គលិកអ្នកបច្ចេទេសរួមគ្នាជិះសាកល្បង។ »

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់បន្ថែមថា៖«ក្រោយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ខាងនេះ និងអាចទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអោយមកជិះលេងកម្សាន្តបានហើយ» ៕ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

Share This Post: