សង្គម

កុំខកខាន! ម៉ាស្ទ័រ អៀង វុត្ថា ល្បីល្បាញផ្នែកហុងស៊ុយ និងហោរាសាស្រ្ត រៀបចំកម្មវិធី «អាប់រាយ៍ 2025» បើកឱ្យចូលរួមឥតគិតថ្លៃ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

BY
Liny Chan
December 5, 2024

ជាដំណឹងល្អមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់អាជីវកម្ម បុគ្គលិកនៅតាមស្ថាប័ននានា ដែលចាប់អារម្មណ៍ទៅលើកម្មវិធីហុងស៊ុយ និងហោរាសាស្ត្រប្រចាំឆ្នាំ ខណៈនៅឆ្នាំនេះ កម្មវិធីអាប់រាយ៍ 2025 (Uprise 2025) នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ ដោយអនុញ្ញាតឱ្យអ្នកចូលរួមបានដោយសេរីមិនបង់ថ្លៃនោះទេ។

ក្នុងកម្មវិធី អាប់រាយ៍ 2025 ឆ្នាំនេះដែរ នឹងមានវាគ្មិនល្បីៗខាងហុងស៊ុយ និងហោរាសាស្ត្រ ចំំនួន ២រូប ចូលរួមបង្ហាញការព្យាករណ៍ និងការត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៥ ព្រមទាំងប្រធានបទសំខាន់ៗជាច្រើនទៀត ក្នុងនោះមាន ម៉ាស្ទ័រ អៀង វុត្ថា មានជំនាញផ្នែក ហុងស៊ុយ និងហោរាសាស្ត្រ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ននៅប្រទេស Malaysia & Singapore និងលោក Benjy lim ជាជនជាតិ Malaysia ដែលមានបទពិសោធន៍ដល់ទៅ ១៣ឆ្នាំ លើផ្នែក ហុងស៊ុយ និងហោរាសាស្ត្រ ។

តាមការបញ្ជាក់ពី ម៉ាស្ទ័រ អៀង វុត្ថា បានឱ្យដឹងថា កម្មវិធីអាប់រាយ៍ក្នុងឆ្នាំនេះ អ្នកគ្រូ និងក្រុមការងារ បានផ្ដួចផ្ដើមធ្វើឡើងក្នុងគោលបំណងសប្បុរសធម៌ទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា ដែលត្រូវការចំណាយថវិកាជាចាំបាច់ជារៀងរាល់ថ្ងៃ ដើម្បីផ្ដល់នូវសេវាសុខភាពទៅដល់កុមារកម្ពុជាយើង។ ក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់ មិនតម្រូវឱ្យបង់ថ្លៃចូលរួមដែលមានតម្លៃ ១២០ដុល្លារឡើយ ប៉ុន្តែបងប្អូនអាចចូលរួមចំណែកបរិច្ចាគថវិកាទៅតាមលទ្ធភាព ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា ស្របពេលដែលលោកអ្នកក៏ទទួលបានចំណេះដឹងត្រលប់មកវិញ។

សូមជម្រាបផងដែរថា ក្នុងកម្មវិធី អាប់រាយ៍ 2025 (Uprise 2025) ម៉ាស្ទ័រ អៀង វុត្ថា និងលោក Benjy lim នឹងបង្ហាញពីការព្យាករណ៍ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងឆ្នាំ 2025 ជាពិសេស ស្ថានភាពសេដ្ឋកិច្ចដែលជាឥទ្ធិពលទៅលើឆ្នាំទាំង 12 ព្រមទាំងព្យាករណ៍ពីនិន្នាការវដ្ត9 និងរបៀបរៀបចំហុងស៊ុយផ្ទះសំរាប់រយះពេល 20 ឆ្នាំ ,ការព្យាករណ៍ពី ប្រភេទអាជីវកម្មណាខ្លះដែលនឹងរីកចម្រើន និងប្រភេទអាជីវកម្មណាខ្លះ ដែលអាចនឹងមានផលប៉ះពាល់។

លើសពីនេះទៅទៀត តាមរយៈកម្មវិធីនេះ លោកអ្នកនឹងអាចត្រៀមខ្លួន សំរាប់ឱកាសល្អៗ និងគ្រប់គ្រងនូវស្ថានភាពអវិជ្ជមានដែលអាចកើតមានឡើង និងប្រធានបទសំខាន់ៗជាច្រើនទៀតផងដែរ។ ដូច្នេះ ជួបគ្នានៅថ្ងៃទី 14 ខែធ្នូ នេះ នៅក្នុងកម្មវិធី Uprise 2025 ដែលលោកអ្នកមានឱកាសជួយទាំងខ្លួនឯង និងជួយដល់សង្គម! កុំភ្លេច share ទៅកាន់មិត្តភក្តិ បងប្អូន អញ្ជើញចូលរួម ឲ្យបានកាន់តែច្រើនកុះករ។ សូមចុះឈ្មោះឲ្យបានរួសរាន់ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខទូរស័ព្ទខាងក្រោម៖

ហុងស៊ុយប្រភពដើម Classical Feng Shui
📲070 73 74 68 (Smart)
📲099 989 669 (Cellcard)
@VE_Team_Support
(telegram)

Share This Post: