ឧកញ៉ា ស្រី ចាន់ថន បានអញ្ចើញទៅសាកសួរសុខទុក្ខ និងបានផ្ដល់ថវិកាចំនួន ១១ ម៉ឺនដុល្លារ ដល់ក្លឹបប្រដាល់គុនខ្មែរចលនាយុវជនកម្ពុជា ក.១៥៧
បើតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ មុននេះបន្ដិចបានឱ្យដឹងថា លោកបានអញ្ចើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ នៅឯក្លឹបប្រដាល់គុនខ្មែរចលនាយុវជនកម្ពុជា ក.១៥៧ ដើម្បីលើកទឹកចិត្តដល់អ្នកប្រដាល់គុនខ្មែររបស់យើង ក៏ដូចជាបានផ្ដល់ជូនថរិកាជាង ១១ ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់ និងចំណាយនានានៅក្នុងក្លឹបរយៈពេល ៥ឆ្នាំខាងមុខ។

ឧកញ៉ា ស្រី ចាន់ថន បានសរសេរថា៖« #ថ្ងៃនេះខ្ញុំបាទបានចុះមកមើលផ្ទាល់នឹងបានឧបត្ថម្ភថវិកាសរុបជូនដល់ក្លឹបកីឡាគុនខ្មែរ ចលនាយុវជនកម្ពុជា ក.157 ចំនួន ជាង(11 ម៉ឺនដុល្លារ)សម្រាប់ចំណាយក្នុងរយៈពេល5ឆ្នាំបន្ត ខ្ញុំសង្ឃឹមថាការឧបត្ថម្ភនេះនឹងជំរុញឲ្យកីឡាគុនខ្មែររបស់យើងរីកចម្រើនមួយកម្រិតបន្ថែមទៀត គុនខ្មែរមិនរីកចម្រើនដោយខ្លួនឯងនោះទេ លុះត្រាណាតែយើងចូលរួមគាំទ្រទាំងអស់គ្នា ❤️ I love Cambodia 🇰🇭
#sreychanthorn #គុនខ្មែរ #ខ្មែរអាចធ្វើបាន #cambodia»៕


