ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងនៅទីក្រុង Naples របស់ប្រទេសអ៉ីតាលី នៅមុនការប្រកួតក្របខ័ណ្ឌ Champions League

    BY autoadmin March 16, 2023
    ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងនៅទីក្រុង Naples របស់ប្រទេសអ៉ីតាលី នៅមុនការប្រកួតក្របខ័ណ្ឌ Champions League

    ការប៉ះទង្គិចគ្នាដោយហិង្សាយ៉ាងសា.ហាវបានផ្ទុះឡើងនៅក្នុងទីក្រុង Naples របស់ប្រទេសអ៊ីតាលីកាលពីថ្ងៃពុធ (ម៉ោងក្នុងតំបន់) នៅពេលដែលអ្នកគាំទ្រដែលមិនមានសំបុត្របានប្រមូលផ្ដុំគ្នាពេញទីក្រុង នៅមុនការប្រកួតក្របខ័ណ្ឌ Champions League ដ៏សំខាន់។ អ្នកនាំពាក្យរបស់ប៉ូលីសទីក្រុងបានប្រាប់ CNN ថា អ្នកគាំទ្រក្លឹបបាល់ទាត់អាល្លឺម៉ង់ Eintracht Frankfurt បានវាយប្រហារប៉ូលីស និងដុតឡាន នៅមុនការប្រកួតជើងទី២ នៃក្របខណ្ឌ Champions League ជុំទី១៦ ជាមួយម្ចាស់ផ្ទះ Napoli។

    វីដេអូដែលថតដោយរ៉យទ័រ បានបង្ហាញពីការវាយប្រហារលើប៉ូលិសប្រឆាំងកុបកម្ម ដោយប្រើអណ្តាតភ្លើង និងវត្ថុផ្សេងៗនៅតាមដងផ្លូវ ដែលពោរពេញដោយផ្សែងនៃទីក្រុង Naples។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ អភិបាលក្រុង Naples លោក Gaetano Manfredi បានថ្កោលទោសអំពើហឹង្សានេះ ហើយបាននិយាយថា លោកបានទូរស័ព្ទទៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសអ៊ីតាលី លោក Viktor Elbling ដើម្បីរាយការណ៍ពីភាពចលាចលនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: