autoadmin
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ នេះថា ប្រទេសថៃមិនចាំបាច់ទៅឈ្លោះជាមួយអ្នកដទៃទេ ព្រោះម៉ឺយថៃគឺជារបស់ថៃជារៀងរហូត។ លោក​បាន​ថ្លែង​បែបនេះ​ នៅក្នុង​អំឡុង​ពេល​សកម្មភាព​លើក​កម្ពស់​ទិវាម៉ឺយថៃ នៅ​ឯវិមាន​រដ្ឋាភិបាល។ ជម្រាបផងដែរថា ភាពចម្រូងចម្រាសបានផ្ទុះឡើងរវាងថៃនិងកម្ពុជា នាពេលថ្មីៗនេះ នៅពេលដែលកម្ពុជា ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ បានសម្រេចប្រើប្រាស់ពាក្យ «គុនខ្មែរ» នៅក្នុងវិញ្ញាសាប្រដាល់សេរី។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា។ នៅក្នុងព្រឹត្តិការណ៍នៅថ្ងៃអង្គារនេះ លោក ប្រាយុទ្ធ បានចូលរួមក្នុងសកម្មភាពជាច្រើនរួមទាំងការសម្តែងម៉ឺយថៃ ដែលធ្វើឡើងដោយសិស្សសាលា Nong Hin និងអ្នកប្រដាល់ផ្សេងទៀត។ នាយករដ្ឋមន្ត្រីរូបនេះក៏បានបង្ហាញពីជំនាញម៉ឺយថៃរបស់គាត់ មុនពេលគាត់បានសម្ដែងការអរគុណចំពោះអ្នករៀបចំ

    January 31, 2023
  • អន្តរជាតិ

    ភាពអាសន្នត្រូវបានប្រកាសនៅក្នុងរដ្ឋ Northland របស់ប្រទេសនូវែលសេឡង់ ខណៈដែលអាជ្ញាធរ និងសេវាសង្គ្រោះបន្ទាន់ បានព្យាយាមទប់ស្កាត់ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកពេញមួយយប់។ ដូច្នេះតំបន់​នេះ​នឹង​ចូល​ក្នុង​ភាព​អាសន្ន​ សម្រាប់​រយៈពេល​ ៧​ថ្ងៃ។ គិតត្រឹមរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ មានផ្ទះចំនួន ៩០០ខ្នង គ្មានអគ្គីសនីប្រើប្រាស់ ខណៈសញ្ញាព្រមានអំពីអាកាសធាតុកម្រិត «ក្រហម» បានវាយប្រហារតំបន់នេះជាលើកដំបូងបំផុត។ នៅភាគខាងជើងរំពឹងថានឹងមានភ្លៀងធ្លាក់ដល់ទៅ ១៤០ មីលីម៉ែត្រ ប៉ុន្តែតំបន់ភាគខាងជើង និងភាគខាងកើតមួយចំនួនអាចឡើងដល់ ២២០ មីលីម៉ែត្រ ដែលកើនឡើងដល់ ៤០ មីលីម៉ែត្រក្នុងមួយម៉ោង។ ក្រុមហ៊ុនខ្សែបណ្តាញអគ្គិសនី Top Energy បាននិយាយថា ភ្លៀងបានប៉ះពាល់ដល់ផ្ទះចំនួន

    January 31, 2023
  • អន្តរជាតិ

    គុណភាពខ្យល់នៅក្នុងតំបន់ចំនួន ៣៦ ជុំវិញទីក្រុងបាងកក បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពនៅព្រឹកថ្ងៃអង្គារនេះ នេះបើតាមរបាយការណ៍ពីរដ្ឋបាលក្រុងបាងកក (BMA)។ គុណភាពខ្យល់នៅក្នុងតំបន់ទាំងអស់នោះស្ថិតនៅក្នុងចន្លោះពី ៤០-៦៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ខណៈស្តង់ដាររបស់ប្រទេសថៃសម្រាប់កម្រិតសុវត្ថិភាពនៃគុណភាព PM2.5 គឺ ៥០ μg/m3 ឬទាបជាងនេះ។ ការប៉ះពាល់នឹងភាគល្អិតធូលីតូចៗនៅក្នុងខ្យល់មិនល្អ អាចមានគ្រោះថ្នាក់សម្រាប់អ្នកដែលមានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ ហើយអាចបណ្តាលឱ្យមានបញ្ហាភ្នែក ច្រមុះ បំពង់ក និងរលាកសួត ព្រមទាំងដង្ហើមខ្លីផងដែរ។ គិតត្រឹមម៉ោង ៧ព្រឹក ខណ្ឌទាំង ១០ ដែលមានការបំពុលច្រើនជាងគេនៅក្នុងទីក្រុងបាងកកគឺ៖ • Nong Khaem: ៦៩ μg/m3 • Taling

    January 31, 2023
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានច្រានចោលការស្នើបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ទោះបីជាមានការអំពាវនាវជាថ្មីពីមន្ត្រីអ៊ុយក្រែនសម្រាប់ការគាំទ្រផ្លូវអាកាសក៏ដោយ។ នៅពេលសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទថា តើសហរដ្ឋអាមេរិកនឹងផ្តល់យន្តហោះដែរឬទេ លោក បៃដិន បានឆ្លើយយ៉ាងសាមញ្ញថា «ទេ»។ ការ​អត្ថាធិប្បាយ​របស់​លោក​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​អាល្លឺម៉ង់​ ក៏​បាន​ច្រានចោល​ការ​បញ្ជូន​យន្តហោះ​ចម្បាំងទៅអ៊ុយក្រែន។ អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​ត្រូវ​ការ​យន្តហោះ​ដើម្បី​គ្រប់គ្រង​ដែន​អាកាស​របស់​ខ្លួន​ក្នុង​សង្គ្រាម​ដែល​កំពុង​បន្ត​ជាមួយ​រុស្ស៊ី។ F-16 Fighting Falcons ត្រូវបានចាត់ទុកថាជាយន្តហោះចម្បាំងដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ពិភពលោក ហើយត្រូវបានប្រើប្រាស់ដោយប្រទេសផ្សេងទៀតដូចជា បែលហ្សិក និងប៉ាគីស្ថាន។ ពួកវានឹងក្លាយជាការធ្វើឱ្យប្រសើរឡើងដ៏សំខាន់មួយប្រឆាំងនឹងយន្តហោះចម្បាំងសម័យសូវៀត ដែលអ៊ុយក្រែនកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដែលត្រូវបានធ្វើឡើងមុនពេលប្រទេសនេះប្រកាសឯករាជ្យពីសហភាពសូវៀតជាង ៣០ ឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ លោក បៃដិន បានច្រានចោលម្តងហើយម្តងទៀត នូវការអង្វររបស់អ៊ុយក្រែនចំពោះយន្តហោះទាំងនោះ

    January 31, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ថ្មីៗនេះកំពូលតារា YouTube គឺលោក MrBeast កំពុងធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១,០០០នាក់ អាចមើលឃើញឡើងវិញ ដោយបានធ្វើការចំណាយថ្លៃវះកាត់ភ្នែកឱ្យអ្នកជំងឺភ្នែកឡើងបាយ ដែលមានភ្នែកមើលមិនឃើញ ឬស្ទើរតែមើលមិនឃើញទាំងស្រុង ដែលគ្មានលទ្ធភាពក្នុងការចំណាយថ្លៃវះកាត់បាន។ MrBeast ដែល​មាន​ឈ្មោះ​ពិត Jimmy Donaldson បាននិយាយ​ថា៖«យើង​កំពុង​ព្យាបាល​អ្នក​ភ្នែក​មួយ​ពាន់​នាក់» នៅក្នុង​វីដេអូ​មួយកាលពីថ្ងៃ​សៅរ៍ ដែល​មាន​អ្នក​ចូល​មើល​ជាង ៣២ លាន​ដង ​គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ។ MrBeast បានសហកាជាមួយលោកគ្រូពេទ្យភ្នែក Jeff Levenson ហើយបានធ្វើការទាក់ទងទៅជម្រកដែលគ្មានផ្ទះសម្បែង និងគ្លីនិកឥតគិតថ្លៃ ដើម្បីចាប់ផ្ដើមប្រតិបត្តិការនេះឡើង។ មិនត្រឹមតែជួយវះកាត់ឱ្យអ្នកជំងឺនោះទេ លោកថែមទាំងឧបត្ថម្ភជាទឹកប្រាក់សម្រាប់គ្រួសារដែលខ្វះខាតខ្លាំងទៀតផង។ លោក Jeff Levenson

    January 31, 2023
  • អន្តរជាតិ

    រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់ខ្លួនបានអនុម័តថ្នាំដែលផលិតក្នុងស្រុកចំនួន ២ សម្រាប់អ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាល និងមធ្យម។ ឱសថគ្រាប់ដែលមានម៉ូលេគុលតូច ប្រើសម្រាប់ព្យាបាលអ្នកជំងឺពេញវ័យ ដែលឆ្លងជំងឺ COVID-19 កម្រិតស្រាលទៅមធ្យម ត្រូវបានប្រកាសដោយក្រុមហ៊ុន Hainan Simcere Pharmaceutical Co., Limited និង Shanghai Wangshi Biological Medicine Technology Co., LTD. នេះបើយោងតាមសេចក្តីថ្លែងការណ៍ស្តីពី គេហទំព័ររដ្ឋបាល។ ជម្រាបដែរថា មានថ្នាំជាង ៦០០ ប្រភេទ ដែលត្រូវបានប្រើប្រាស់សម្រាប់ជំងឺផ្តាសាយ គ្រុនក្តៅ

    January 30, 2023
  • អន្តរជាតិ

    កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ បានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន ដោយហៅវាថាជា «អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍អន្តរជាតិមិនស្ថិតស្ថេរ។ លោក Kwon Chung-keun នាយកកិច្ចការអាមេរិកនៅក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ដែលថាកូរ៉េខាងជើងបានផ្តល់អាវុធដល់រុស្ស៊ី គឺជាការចោទប្រកាន់ «គ្មានមូលដ្ឋាន» ដើម្បីយកលេសផ្ដល់ជំនួយយោធារបស់ខ្លួនដល់ប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍បាននិយាយថា៖«ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនឧបករណ៍ប្រដាប់អាវុធដូចជា រថក្រោះសំខាន់ចូលទៅក្នុងអ៊ុយក្រែន ដោយមិនអើពើនឹងការព្រួយបារម្ភស្របច្បាប់ និងការថ្កោលទោសរបស់សហគមន៍អន្តរជាតិ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលមានគោលបំណងធ្វើឱ្យស្ថានភាពអន្តរជាតិមិនស្ថិតស្ថេរ»។ លោក Kwon បានបន្ថែមថា ការអះអាងដោយគ្មានមូលដ្ឋាននៃកិច្ចព្រមព្រៀងអាវុធកូរ៉េខាងជើង និងរុស្ស៊ី គឺជារឿង «មិនអាចទទួលយកបាន និងជាការញុះញង់យ៉ាងធ្ងន់ធ្ងរដែលត្រូវតែឆ្លើយតប»។ កាលពីថ្ងៃសៅរ៍

    January 30, 2023
  • អន្តរជាតិ

    ទាហាន​អ៊ុយក្រែន​បានមកដល់​ប្រទេស​អង់គ្លេស​ ដើម្បី​រៀន​ពី​របៀប​ប្រតិបត្តិការ​និង​ថែទាំ​រថក្រោះ ​ដែល​ទីក្រុង​ឡុងដ៍​បាន​សន្យា​ជាមួយ​ក្រុង​គៀវ​ ដើម្បី​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី។ ក្រសួងការពារជាតិអង់គ្លេសបានបង្ហោះនៅលើ Twitter កាលពីថ្ងៃអាទិត្យថា៖«ក្រុមអ្នកបើករថក្រោះអ៊ុយក្រែនបានមកដល់ចក្រភពអង់គ្លេស ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺន សម្រាប់ការបន្តប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី»។ មន្ត្រីការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ប្រទេសរបស់លោកនឹងចាប់ផ្តើមការហ្វឹកហ្វឺននៅថ្ងៃចន្ទនេះ។ អង់គ្លេស​បាន​និយាយ​ថា ខ្លួន​នឹង​ផ្តល់​រថក្រោះ Challenger 2 ដល់​អ៊ុយក្រែន បន្ត​ដោយ​ការ​សន្យា​ស្រដៀង​គ្នា​របស់​អាមេរិក និង​អាល្លឺម៉ង់។ ជាមួយគ្នានេះ ក្រុមមន្ត្រីនៅតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយកាំភ្លើងធំទៅលើទីក្រុង Kherson ដោយបានបំផ្លាញមន្ទីរពេទ្យ សាលារៀន និងអគារផ្សេងៗទៀត។ មន្ត្រី​បាន​បន្ថែម​ថា​ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ ៣ នាក់​ស្លាប់ និង​យ៉ាង​ហោច​ណាស់​ ៦ នាក់​ផ្សេង​ទៀត​រួម​ទាំង​គិលានុបដ្ឋាយិកា​ម្នាក់​បាន​រង​របួស៕

    January 30, 2023
  • អន្តរជាតិ

    យោងតាមការបង្ហោះដោយ មជ្ឈមណ្ឌល​ត្រួតពិនិត្យជំងឺឆ្លងរបស់អាមេរិក​ (CDC) បានឱ្យដឹងថា អ្នកជំនាញបានរកឃើញមេរោគម្យ៉ាងហៅថា Listeria ដែលមាននៅក្នុងផ្សិតម្ជុល Enoki របស់ក្រុមហ៊ុនចិន Shandong Youhe។ វាគឺជាមេរោគដែលអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងររហូតចូលមន្ទីរពេទ្យ ហើយជួនកាលអាចឈានដល់ការស្លាប់។ ករណីខ្លះវាក៏អាចបណ្តាលឱ្យបាត់បង់ការមានគភ៌ ឬសម្រាលកូនមិនគ្រប់ខែទៀតផង។ CDC បានបញ្ជាក់ថា អ្នកដែលមិនគួរបរិភោគផ្សិតម្ជុលនេះមានដូចជា៖ មនុស្សចាស់អាយុ​ ៦៥​ ឆ្នាំ​ឡេីងទៅ​ អ្នកមានផ្ទៃពោះ​ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ ផ្សិតម្ជុល Enoki មានពណ៌ស និងមានដើមវែងស្តើងៗ ហើយពួកវាត្រូវបានលក់ជាញឹកញយជាចង្កោមទាំងឫសនៅក្នុងផ្លាស្ទិចបិទជិត។ ផ្សិតនេះមានភាពនិយមនៅក្នុងអាហារជប៉ុន ចិន និងកូរ៉េ ជាពិសេសគឺគេចូលចិត្តដាក់វាក្នុងស៊ុប, Hot pot និងម្ហូបឆាផ្សេងៗ។

    January 30, 2023
  • អន្តរជាតិ

    យន្តហោះចម្បាំងរបស់កងកម្លាំងអាកាសឥណ្ឌា ២គ្រឿង បានធ្លាក់នៅថ្ងៃសៅរ៍ ទី២៨ ខែមករានេះ នៅក្នុងការប៉ះទង្គិចគ្នានៅលើអាកាស ខណៈកំពុងធ្វើសមយុទ្ធចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ពីភាគខាងត្បូងនៃរដ្ឋធានីញូវដែលី នេះបើតាមសម្តីប៉ូលីសនៅកន្លែងកើតហេតុ បានប្រាប់មក AFP ។ មន្ត្រីប៉ូលីស Dharmender Gaur បានប្រាប់ AFP ថា៖«យើងបានរកឃើញបំណែកយន្តហោះមួយ ហើយបានរកឃើញអ្នកបើកយន្តហោះដែលរងរបួស នៅក្នុងព្រៃ Parhadgarh។ យន្តហោះផ្សេងទៀតទំនងជាបានធ្លាក់នៅទីតាំងផ្សេង ហើយយើងបានបញ្ជូនក្រុមដើម្បីស្វែងរកយន្តហោះដែលធ្លាក់មួយទៀត»។ ការធ្លាក់នេះ គឺជាឧបទ្ទវហេតុថ្មីចុងក្រោយបង្អស់នៃឧបទ្ទវហេតុអាកាសចរណ៍ ដែលពាក់ព័ន្ធនឹងកងយន្តហោះយោធារបស់ឥណ្ឌា។ រំលឹកផងដែរថា ទាហានទាហាន ៥នាក់ បានស្លាប់កាលពីខែតុលាឆ្នាំមុន នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់ក្នុងរដ្ឋ Arunachal

    January 28, 2023