autoadmin
  • អន្តរជាតិ

    ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់សហរដ្ឋអាមេរិកចំពោះការផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះសមរភូមិកម្រិតខ្ពស់ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ កណ្តាលកាលពីថ្ងៃសុក្រ លោកស្រី Kim Yo Jong បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទ «ធ្វើឱ្យស្ថានការណ៍សង្រ្គាមកើនឡើង» ដោយបន្ថែមថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត កំពុងប្រគល់សម្ភារៈយោធាដែលមានតម្លៃយ៉ាងមហិមា។ លោកស្រីនិយាយថា ទោះបីជា «កងកម្លាំងសម្ព័ន្ធមិត្តចក្រពត្តិនិយម» ព្យាយាមប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនអាចធ្វើឱ្យស្មារតីកងទ័ព និងប្រជាជនរុស្ស៊ីចុះខ្សោយឡើយ។ ទីភ្នាក់ងារសារព័ត៌មាន Radiopress ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និយាយថា នេះជាលើកទីមួយហើយ ដែលលោកស្រីបានចេញផ្សាយសេចក្តីថ្លែងការណ៍អំពីការលុកលុយរបស់រុស្ស៊ី។ កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​គាំទ្រ​ចំពោះ​ក្រុង​ម៉ូស្គូ​ចាប់​តាំង​ពី​ជម្លោះ​បាន​ចាប់​ផ្តើម ខណៈរុស្ស៊ី​ក៏គាំទ្រ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ

    January 28, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle បានរាយការណ៍ថា តុលាការក្នុងខេត្តឈៀងរ៉ៃ របស់ប្រទេសថៃ បានសម្រេចដាក់ទោសបុរសវ័យ ២៧ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ២៨ឆ្នាំ ក្រោយបានបំពានច្បាប់ Lese-majeste ស្តីពីការបរិហារកេរ្តិ៍ព្រះមហាក្សត្រ នៅក្នុងការបង្ហោះចំនួន ១៤ ក្នុងចំណោម ២៧ នៅលើបណ្ដាញអ៊ីនធឺណិត។ ប្រទេសថៃប្រកាន់ខ្ជាប់នូវច្បាប់ Lese-majeste នេះខ្លាំងណាស់ ដើម្បីការពាររាជានិយមរបស់ពួកគេ ហើយមនុស្សរាប់រយនាក់រួចមកហើយ ដែលត្រូវបានចាប់ខ្លួននៅក្រោមច្បាប់នេះចាប់តាំងពីការតវ៉ាដ៏ធំក្នុងឆ្នាំ២០២០។ តុលាការ​បាន​រក​ឃើញ​ថា លោក Mongkol Tirakote ​បាន​បំពាន​លើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​នៅក្នុង​ការបង្ហោះចំនួន ១៤ ក្នុង​ចំណោម ២៧ កាលពីក្នុង​ខែ​សីហាកន្លងទៅ។ គេបាន​រក​ឃើញ​ថា ​ការបង្ហោះរបស់គាត់​ផ្សេង​ទៀត​មិន​បាន​បំពាន​ច្បាប់​ទេ ដោយគ្រាន់តែ​ពាក់ព័ន្ធ​នឹង​អតីត​ព្រះមហាក្សត្រ Bhumibol

    January 27, 2023
  • អន្តរជាតិ

    តារាសម្តែងហុងកុងលោក Andy Lau បាននិយាយថា គាត់អាចផឹកកាហ្វេច្រើនជាង ២០ ពែងក្នុងមួយថ្ងៃ ព្រោះវាធ្វើឱ្យគាត់មានអារម្មណ៍ស្រស់ស្រាយ ហើយថែមទាំងជួយឱ្យគាត់គេងលក់ស្រួលនៅពេលយប់ផងដែរ។ កាលពីថ្មីៗនេះ តារាសម្តែង ចម្រៀង និងជាផលិតករភាពយន្ត ដែលមានវ័យ ៦១ ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅក្នុងកម្មវិធី «Opening Remarks» ដើម្បីផ្សព្វផ្សាយភាពយន្តចុងក្រោយរបស់គាត់ គឺរឿង «The Wandering Earth 2» រួមជាមួយនឹងតារាសម្តែង Wu Jing និងអ្នកដឹកនាំរឿងលោក Frant Gwo ផងដែរ។ អំឡុងពេលនោះលោក Wu Jing

    January 27, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អង្គការយូណេស្កូបានដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តទៅក្នុងបញ្ជីបណ្តោះអាសន្ន ដើម្បីទុកពិចារណាថាវា «ជាបេតិកភណ្ឌវប្បធម៌អរូបី» តាមសំណើរបស់ប្រទេសថៃ ឬយ៉ាងណា។ ឥឡូវនេះ ប្រទេសថៃមានការស្នើចំនួន ៤ ដែលកំពុងរង់ចាំការពិចារណានៅចុងឆ្នាំនេះ ដែលមានដូចជា៖ ខន ម៉ាស្សាបែបថៃ របាំណូរ៉ា និងសង្ក្រាន្ត។ ជម្រាបដែរថា បេតិកភណ្ឌវប្បធម៌អរូបីត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិកនៃអង្គការយូណេស្កូ ទាក់ទងនឹងបេតិកភណ្ឌពិភពលោករូបីដែលផ្តោតលើទិដ្ឋភាពអរូបីនៃវប្បធម៌។ ក្នុងឆ្នាំ២០០១ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិមួយនេះ បានធ្វើការស្ទង់មតិក្នុងចំណោមរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីព្យាយាមយល់ព្រមលើនិយមន័យរួមមួយ។ អនុសញ្ញា​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវ​បាន​ព្រាង​នៅ​ឆ្នាំ២០០៣ សម្រាប់​ការ​ការពារ និង​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន។ ប្រទេសថៃស្ថិត នៅក្រោមនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌របស់ក្រសួងវប្បធម៌ បានកំណត់ប្រភេទបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចំនួន

    January 27, 2023
  • អន្តរជាតិ

    ក្រសួងដឹកជញ្ជូនសិង្ហបុរី (MOT) កំពុងជួយអាជ្ញាធរនេប៉ាល់ក្នុងការទាញយក និងដំណើរការទិន្នន័យអាន ពីឧបករណ៍កត់ត្រាជើងហោះហើរនៃយន្តហោះ Yeti Airlines 691 ដែលបានធ្លាក់នៅទីក្រុង Pokhara កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅនេះ តាម​សំណើ​របស់​អាជ្ញាធរ​ស៊ើបអង្កេត​ក្នុង​ប្រទេស​នេប៉ាល់។ ដំណើរការនេះនឹងត្រូវបានអនុវត្តនៅការិយាល័យស៊ើបអង្កេតសុវត្ថិភាពដឹកជញ្ជូនរបស់ MOT (TSIB) កន្លែងអានឧបករណ៍កត់ត្រាការហោះហើរដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។ អ្នកនាំពាក្យបាននិយាយថា៖«រាល់ព័ត៌មានដែលទាក់ទងនឹងការស៊ើបអង្កេត រួមទាំងវឌ្ឍនភាពនៃការស៊ើបអង្កេត និងការរកឃើញ នឹងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរស៊ើបអង្កេតនេប៉ាល់»។ ឧបករណ៍ថតសំឡេងហោះហើរ ដែលគេស្គាល់ជាទូទៅថាជាប្រអប់ខ្មៅ គឺជាឧបករណ៍ថតសំឡេងអេឡិចត្រូនិក ដែលដាក់ក្នុងយន្តហោះ ដើម្បីជួយក្នុងការស៊ើបអង្កេតគ្រោះថ្នាក់ និងឧបទ្ទវហេតុអាកាសចរណ៍។ វារក្សាសំឡេងម៉ាស៊ីន ការព្រមានឧបករណ៍ និងការថតសំឡេងផ្សេងទៀតក្នុងអំឡុងពេលហោះហើរ។ វាក៏មានឧបករណ៍ថតសំឡេងនៅកាប៊ីនយន្ដហោះ ដែលចាប់យក និងរក្សាទុកសញ្ញាសំឡេងពីមីក្រូហ្វូន

    January 27, 2023
  • អន្តរជាតិ

    ទីភ្នាក់ងារអវកាសអាមេរិកណាសាបាននិយាយថា ខ្លួននឹងអភិវឌ្ឍម៉ាស៊ីនរ៉ុក្កែតដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ Nuclear thermal propulsion សម្រាប់បេសកកម្មអនាគតរបស់មនុស្សទៅកាន់ភពព្រះអង្គារ។ ណាសាបានប្រកាសពីគម្រោងរួមគ្នាជាមួយ DARPA ដែលជាទីភ្នាក់ងារគម្រោងស្រាវជ្រាវការពារជាតិ និងជាស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ម៉ាស៊ីន​រ៉ុក្កែត​ថ្មី​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​កម្ដៅ​ ដែល​បង្កើត​ឡើង​ដោយ​​នុយក្លេអ៊ែរ​នៅ​ក្នុង​ម៉ាស៊ីន​រ៉េអាក់ទ័រ​តូចរបស់វា។ ទីភ្នាក់ងារណាសាបាននិយាយថា រ៉ុក្កែតកម្លាំងនុយក្លេអ៊ែរអាចមានប្រសិទ្ធភាពជាង ៣ដង ឬច្រើនជាងនេះ នៅក្នុងការជំរុញម៉ាស៊ីន។ ពេលវេលាធ្វើដំណើរលឿនជាងមុននឹងកាត់បន្ថយហានិភ័យសម្រាប់អវកាសយានិក។ ការធ្វើដំណើរខ្លីក៏ត្រូវការអាហារ និងការផ្គត់ផ្គង់ផ្សេងៗទៀតតិចជាងមុន ខណៈណាសាកំពុងរៀបចំផែនការបង្ហាញម៉ាស៊ីនរ៉ុក្កែតថ្មីនៅក្នុងលំហនៅដើមឆ្នាំ២០២៧។ យ៉ាងណាក៏ដោយ សុវត្ថិភាពនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងលំហ៕ អត្ថបទ៖ លីដា ប្រភព៖ CNN

    January 26, 2023
  • អន្តរជាតិ

    សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានប្រកាសផែនការបញ្ជូនរថក្រោះប្រយុទ្ធទំនើបៗរាប់សិបគ្រឿងទៅអ៊ុយក្រែន ដែលត្រូវបានសាទរដោយទីក្រុងគៀវថា ជាចំណុចរបត់ដ៏មានសក្តានុពលក្នុងការប្រយុទ្ធរបស់ខ្លួននៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈទីក្រុងម៉ូស្គូបានថ្កោលទោសវាថា «ជាជំហានដ៏គ្រោះថ្នាក់បំផុត»។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានលើកសរសើរការប្តេជ្ញាចិត្ត និងបានជំរុញឱ្យសម្ព័ន្ធមិត្តផ្តល់រថក្រោះឱ្យបានឆាប់រហ័ស ដោយនិយាយថា អ៊ុយក្រែនឥឡូវនេះមាន «សម្ព័ន្ធរថក្រោះ។ ប៉ុន្តែរឿងសំខាន់ឥឡូវនេះគឺល្បឿន និងបរិមាណ។ ល្បឿនក្នុងការបណ្តុះបណ្តាលកងកម្លាំងរបស់យើង ល្បឿនក្នុងការផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែន។ ចំនួននៅក្នុងការគាំទ្ររថក្រោះ»។ លោក Andriy Yermak ប្រធានរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ការសន្យាក្នុងការបញ្ជូនរថក្រោះរហូតមកដល់ពេលនេះ «គ្រាន់តែជាការចាប់ផ្តើម។ យើងត្រូវការរថក្រោះរាប់រយគ្រឿងទៀត»។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់រថក្រោះ M1

    January 26, 2023
  • អន្តរជាតិ

    ក្រុមហ៊ុន Netflix បាននិយាយថា មនុស្សចំនួន ៣នាក់ ត្រូវបានទទួលការព្យាបាលវេជ្ជសាស្រ្តក្នុងអំឡុងពេលថតកម្មវិធី Squid Game ជីវិតពិត ប៉ុន្តែខ្លួនបានអះអាងថា គ្រាន់តែជារបួសស្រាលៗ មិនមែនជារបួសធ្ងន់ធ្ងរនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ កម្មវិធីហ្គេមដែលផ្អែកលើរឿងភាគកូរ៉េខាងត្បូងមួយនេះ កំពុងថតនៅ Cardington Studios ក្នុងខោនធី Bedfordshire របស់ចក្រភពអង់គ្លេស។ កម្មវិធីនេះមានបេក្ខភាពចូលរួមចំនួន ៤៥៦ នាក់ ដើម្បីប្រកួតប្រជែងដណ្តើមយកប្រាក់រង្វាន់រហូតដល់ទៅ ៤.៥៦ លានដុល្លារ។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថា៖«យើងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខភាព និងសុវត្ថិភាពនៃតួសម្តែង និងក្រុមការងាររបស់យើង»។ អ្នកនាំពាក្យរបស់ Netflix បាននិយាយថា

    January 26, 2023
  • អន្តរជាតិ

    ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានសម្រេចចិត្តដាក់បញ្ចូលមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Odesa ក្នុងប្រទេសអ៊ុយក្រែន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ខ្លួនកាលពីថ្ងៃពុធនេះ។ Odesa ត្រូវបានគេហៅថាជា គុជនៃសមុទ្រខ្មៅ ខណៈវាបានអភិវឌ្ឍជាទីក្រុងកំពង់ផែក្នុងយុគសម័យនៃចក្រភពរុស្ស៊ី។ តំបន់នេះបានរីកចម្រើនជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រពាណិជ្ជកម្មតាមសមុទ្រ ដែលវប្បធម៌ និងជាតិសាសន៍ជាច្រើនបានបញ្ចូលគ្នា។ មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Odesa ក៏ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលស្ថិតក្នុងភាពគ្រោះថ្នាក់ផងដែរ។ ទីក្រុងនេះត្រូវបានរងការវាយប្រហារដោយកងកម្លាំងរុស្ស៊ី ហើយសារមន្ទីរវិចិត្រសិល្បៈត្រូវបានបំផ្លិចបំផ្លាញ។ នៅក្រោមអនុសញ្ញាបេតិកភណ្ឌពិភពលោកមានន័យថា មិនគួរមានភាគីណាមួយ ចាត់វិធានការដែលធ្វើឱ្យខូចខាតដល់តំបន់បេតិកភណ្ឌពិភពលោកឡើយ។ អគ្គនាយកអង្គការយូណេស្កូ លោក Audrey Azoulay បាននិយាយថា ការចាត់តាំង Odesa ជាតំបន់បេតិកភណ្ឌពិភពលោក បង្ហាញពីការប្តេជ្ញាចិត្តរួមមួយ ដើម្បីធានាថា ទីក្រុងនេះ «ត្រូវបានការពារពីការបំផ្លិចបំផ្លាញបន្ថែមទៀត»៕ អត្ថបទ៖

    January 26, 2023
  • អន្តរជាតិ

    ខណៈដែលប្រទេសចិនកំពុងរៀបចំខ្លួនដើម្បីស្វាគមន៍ឆ្នាំទន្សាយ ប៉ុន្តែសម្រាប់ប្រទេសវៀតណាមឯណោះវិញ គឺពួកគេកំពុងត្រៀមស្វាគមន៍ឆ្នាំឆ្មា ដោយសារតែឆ្នាំទាំង ១២ របស់ប្រទេសទាំង ២ មានភាពខុសប្លែកគ្នាបន្តិចបន្តួច។ នៅទូទាំងប្រទេសវៀតណាម គេឃើញនៅតាមដងផ្លូវនានា មានរូបសំណាកសត្វឆ្មា ហើយហាងនានាផ្ទុកទៅដោយគ្រឿងតុបតែងលម្អដោយរូបឆ្មា ដើម្បីអបអរឆ្នាំថ្មីវៀតណាម ឬហៅថាបុណ្យតេត (Tet)។ ភាពខុសគ្នានេះ គឺដោយសារប្រទេស​វៀតណាម និង​ប្រទេសចិនមានឆ្នាំ (zodiac) ចំនួន ១០ ដូចគ្នា​គឺ៖ កណ្តុរ ខ្លា នាគ ពស់ សេះ ពពែ ស្វា មាន់ ឆ្កែ និង​ជ្រូក។ ប៉ុន្តែ​មានឆ្នាំចំនួន ២

    January 21, 2023