autoadmin
  • អន្តរជាតិ

    អាជ្ញាធរនេប៉ាល់បានចាប់ផ្តើមប្រគល់សាកសពជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យ ដល់ក្រុមគ្រួសាររបស់ពួកគេហើយ។ មន្ត្រី​ក្រុមហ៊ុន​អាកាសចរណ៍​ Yeti Airlines និយាយ​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​អ្នក​ដំណើរ និង​សមាជិកយានិក​ជិតគ្រប់ ​៧២​ នាក់​ហើយ ខណៈពួកគេ​បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន​ដែល​នៅ​សេសសល់។ វីដេអូដែលថតបានមុនពេលធ្លាក់យន្តហោះ បង្ហាញពីយន្តហោះដឹកអ្នកដំណើរ ខណៈកំពុងរៀបចំចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងរមណីយដ្ឋាន Pokhara។ យន្តហោះភ្លាមៗបានផ្អៀងទៅខាងឆ្វេង មុននឹងធ្លាក់ចូលទៅក្នុងជ្រោះមួយ។ ពេលនេះអាជ្ញាធរអាកាសចរណ៍ក្នុងស្រុកកំពុងវិភាគទិន្នន័យជើងហោះហើរ និងម៉ាស៊ីនថតសំឡេងដែលបានរកឃើញពីកន្លែងធ្លាក់យន្តហោះ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    January 18, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា គណៈកម្មាធិការមជ្ឈិមបក្សនៅថ្ងៃអង្គារនេះ បានយល់ព្រមឱ្យលោក Nguyen Xuan Phuc អាយុ ៦៩ឆ្នាំ ចុះចេញពីតំណែងជាប្រធានាធិបតី ក៏ដូចជាចាកចេញពីសមាជិករបស់ការិយាល័យនយោបាយ និងគណៈកម្មាធិការវៀតណាម តាមការស្នើសុំផ្ទាល់ខ្លួនរបស់គាត់ផ្ទាល់។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការនេះ លោក Phuc គឺជាមេដឹកនាំដ៏សំខាន់នៃបក្សកុម្មុយនិស្ត និងរដ្ឋវៀតណាម។ គាត់​ត្រូវ​បាន​គេ​ទុក​ចិត្ត​ និង​ចាត់​តាំង​ឱ្យ​កាន់​តំណែង​ធំៗ​ជា​ច្រើន​ ដោយ​គណៈកម្មាធិការ និង​ការិយាល័យ​នយោបាយ។ ក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេលឆ្នាំ ២០១៦-២០២១ លោក Phuc បានដឹកនាំ និងដំណើរការកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដោយទទួលបានលទ្ធផលយ៉ាងគួរឱ្យកត់សម្គាល់។ ប៉ុន្តែក្នុងនាមជាមេដឹកនាំរបស់ប្រទេសទាំងមូល លោកត្រូវទទួលខុសត្រូវចំពោះមន្ត្រីក្រោមឱវាទមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រី ២រូប

    January 17, 2023
  • អន្តរជាតិ

    ប្រធានាធិបតីលោក Tayyip Erdogan បាននិយាយថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ ត្រូវតែនិរទេស ឬធ្វើបត្យាប័នភេរវករចំនួន ១៣០ នាក់ ទៅកាន់ប្រទេសទួរគី មុនពេលសភាទួរគីអនុម័តនឹងយល់ព្រមឱ្យប្រទេសទាំង ២ ចូលរួមជាមួយណាតូ។ ជម្រាបដែរផងថា រដ្ឋ Nordic ទាំង ២ បានដាក់ពាក្យសុំចូលរួមជាមួយណាតូកាលពីឆ្នាំមុន ប៉ុន្តែពួកគេត្រូវតែទទួលបានការយល់ព្រមពីរដ្ឋទាំង ៣០ របស់ណាតូជាមុន។ ទួរគី និងហុងគ្រី មិនទាន់យល់ព្រមលើពាក្យសុំនេះទេ ដូច្នេះហើយទើបទួរគី បានស្នើនូវអ្វីដែលខ្លួនចង់បានពីប្រទេសទាំង ២។ ទួរគីបានសង្កត់ធ្ងន់ថា ស៊ុយអែតផ្ទាល់ត្រូវតែប្រកាន់ជំហរច្បាស់លាស់ជាងមុន ប្រឆាំងនឹងពួកភេរវជន។ ពោលគឺទួរគីបានហៅក្រុមសកម្មប្រយុទ្ធឃឺដ និងក្រុមមួយដែលប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦

    January 17, 2023
  • អន្តរជាតិ

    ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៦១ ខណៈដែលប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតនៅក្នុងពិភពលោកនៅឆ្នាំ២០២៣។ ការិយាល័យស្ថិតិជាតិរបស់ចិនបាននិយាយថា ប្រទេសនេះមានប្រជាជនចំនួន ១.៤១១៧៥ ពាន់លាននាក់ នៅចុងឆ្នាំ ២០២២ ប្រៀបធៀបនឹង ១.៤១២៦០ ពាន់លានកាលពីឆ្នាំមុន។ អត្រាកំណើតកាលពីឆ្នាំមុនគឺ ៦.៧៧ ក្នុងចំណោមមនុស្ស ១,០០០ នាក់ ដែលធ្លាក់ចុះពី ៧.៥២ ក្នុងឆ្នាំ២០២១ និងជាអត្រាកំណើតទាបបំផុតក្នុងកំណត់ត្រាកន្លងមក។ ប្រទេសចិនក៏បានកត់ត្រាអត្រាមរណភាពខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៧៦ ដោយបានចុះបញ្ជីការស្លាប់ចំនួន ៧.៣៧ នាក់ក្នុងចំណោម ១,០០០ នាក់ បើធៀបនឹងអត្រាមរណភាព ៧,១៨ នាក់ ក្នុងឆ្នាំ ២០២១។

    January 17, 2023
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងជើងគ្រោងនឹងបើកកិច្ចប្រជុំសភាដ៏សំខាន់មួយនៅថ្ងៃអង្គារ ដោយមានតំណាងមកពីទូទាំងប្រទេសចូលរួម។ សភាប្រជាជនកំពូលជួបគ្នាម្តង ឬពីរដងក្នុងមួយឆ្នាំនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីថវិការបស់ប្រទេស ការកែប្រែច្បាប់ និងការតែងតាំងបុគ្គលិក។ នៅឯកិច្ចប្រជុំមុនក្នុងខែកញ្ញា សភាបានអនុម័តច្បាប់កំណត់លក្ខខណ្ឌសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយលើកនេះ គេរំពឹងថានឹងអនុម័តផែនការថវិកាដោយផ្អែកលើគោលនយោបាយអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលដែលប្រកាសដោយមេដឹកនាំគីម ជុងអ៊ុន។ នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាចកាលពីចុងខែធ្នូ លោក គីម បាននិយាយថា ប្រទេសនេះនឹងអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយនៅឆ្នាំ២០២៣ ហើយឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតប្រទេស។ លោកក៏បាននិយាយផងដែរថា កូរ៉េខាងជើងត្រូវការផលិតអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ លោក គីម បានបង្ហាញយ៉ាងច្បាស់នូវអរិភាពរបស់ខ្លួនប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ខ្លួនកំពុងព្យាយាមបង្កើតប្លុកយោធាថ្មីមួយជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ការយកចិត្តទុកដាក់ពេលនេះ គឺផ្តោតទៅលើថា តើលោកនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំសភាដ៏សំខាន់នេះដែរ ឬទេ៕

    January 17, 2023
  • អន្តរជាតិ

    ក្រុមហ៊ុន Enedis បាននិយាយថា អតិថិជនប្រមាណជា ៧៥,០០០ នាក់ របស់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលបារាំង និងជាអង្គភាព EDF មួយនេះ គឺគ្មានអគ្គិសនីប្រើប្រាស់នោះឡើយនៅព្រឹកថ្ងៃចន្ទនេះ ខណៈដែលព្យុះកំពុងបោកបក់ពាសពេញតំបន់ភាគខាងលិចនៃប្រទេសបារាំង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ជម្រាបដែរថា ប្រទេសបារាំងបានដាក់នាយកដ្ឋានជាង ២០ នៅភាគខាងលិច និងខាងជើង និងជុំវិញទីក្រុងប៉ារីស ឆ្លើយតបនឹងការប្រកាសអាសន្នសញ្ញា «ពណ៌ទឹកក្រូច» ជុំវិញការព្រមានពីព្យុះ ដែលគឺជាការព្រមានខ្ពស់បំផុតទី២ របស់ប្រទេសនេះ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    January 16, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ANI បានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់របស់ប្រទេសនេប៉ាល់បានរកឃើញប្រអប់ខ្មៅ (black box) ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ដែលបានធ្លាក់ជាមួយនឹងអ្នកដំណើរចំនួន ៦៨ នាក់ និងសមាជិកយានិកចំនួន ៤ នាក់ នៅលើយន្តហោះ នេះបើតាមការដកស្រង់សម្តីរបស់មន្ត្រីអាកាសយានដ្ឋាន។ មន្ត្រីអាកាសយានដ្ឋាន Kathmandu បាននិយាយថា ទាំងម៉ាស៊ីនថតសំឡេង កាប៊ីនយន្ដហោះ និងឧបករណ៍ថតទិន្នន័យហោះហើរ នៃយន្តហោះធ្លាក់ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ ហើយស្ថិតក្នុងស្ថានភាពល្អ។ រំលឹកដែរថា យន្តហោះចេញពី Kathmandu ទៅ Pokhara មួយនេះ បានធ្លាក់នៅជ្រលងទន្លេ Seti កាលពីថ្ងៃអាទិត្យ។

    January 16, 2023
  • អន្តរជាតិ

    កុមារ​​ប្រមាណ ៣០នាក់ នៅក្នុងទីក្រុងបាងកក បាន​​ពុល​អាហារភ្លាមៗបន្ទាប់​ពី​បានហូបមីឆា ដែលគេចែកឱ្យ​ដោយ​ឥត​គិត​ថ្លៃ​ នៅក្នុងថ្ងៃ​ទិវា​កុមារ កាល​ពី​ថ្ងៃ​សុក្រកន្លងទៅនេះ​។ ប្រភព The Thaiger បាននិយាយថា រថយន្ត​សង្គ្រោះ​ជាង ១០​គ្រឿង​ ត្រូវបានបញ្ជូន​ជាបន្ទាន់ ទៅ​កាន់​សាលា​វត្ត​ណាក់និមិត្ត ផ្លូវ​សួស​សុខសាវ៉ាតលេខ ១៤ បន្ទាប់ពីទទួលរបាយការណ៍​ថា កុមារមានអាការ​ចង្អោរ ក្អួត រាក និង​ឈឺក្បាល។ សិស្សស្រីម្នាក់បានអះអាងថា កុមារទាំងនោះបានទទួលមីឆា ជាមួយក្តាម សាច់ក្រក ស៊ុត និងស្ពៃក្តោប ពីអ្នកលក់អាហារម្នាក់ ហើយក្រោយមកពួកគេក៏ចាប់ផ្តើមឈឺ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា អ្នក​ដែល​ផ្តល់​អាហារ​ឥតគិតថ្លៃ​ដល់​កុមារ​ទាំងនោះ ​មានឈ្មោះ Wantanee ខណៈអ្នកលក់អាហារម្នាក់នោះ

    January 16, 2023
  • អន្តរជាតិ

    កងកម្លាំងរុស្ស៊ី និងបេឡារុស្ស កំពុងបើកធ្វើសមយុទ្ធរួមគ្នា ដែលធ្វើឱ្យតំបន់ Chernihiv របស់អ៊ុយក្រែន ដែលនៅជាប់ព្រំដែនប្រទេសបេឡារុស្សមានការព្រួយបារម្ភយ៉ាងខ្លាំង។ ក្រសួងការពារជាតិនៃប្រទេសបេឡារុស្សបានប្រកាសថា ប្រទេសទាំង ២ នឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃទី០១ ខែកុម្ភៈ។ យ៉ាងណាក៏ដោយ ប្រទេសទាំង ២ និយាយថា សមយុទ្ធនេះគឺដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រជាជននៅតំបន់ Chernihiv កំពុងបង្ហាញពីភាពភ័យខ្លាចរបស់ពួកគេ។ ឥឡូវនេះអ្នកស្រុកមួយចំនួនត្រូវបានគេមើលឃើញថា កំពុងទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈដើម្បីចាក់បំពេញប្រេងសាំង ក្នុងករណីដែលពួកគេត្រូវជម្លៀសខ្លួនចេញ។ មនុស្សម្នាក់បាននិយាយថា គាត់ចង់ទៅទីតាំងដែលមានសុវត្ថិភាពប្រសិនបើបេឡារុស្សនិងរុស្ស៊ីបើកការវាយប្រហារ ខណៈអ្នកស្រុកផ្សេងទៀតកំពុងរៀបចំផ្ទះរបស់ពួកគេ។ អ្នកស្រុកមួយចំនួនធ្លាប់បានភៀសខ្លួនទៅទីតាំងឆ្ងាយមានសុវត្ថិភាព នៅពេលដែលរុស្ស៊ីបានបើកការវាយប្រហារកាលពីខែកុម្ភៈឆ្នាំមុន ដូច្នេះពួកគេត្រូវត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងភាពភ័យខ្លាចនេះ៕ អត្ថបទ៖ លីដា

    January 16, 2023
  • អន្តរជាតិ

    យោងតាមសេចក្តីថ្លែងការណ៍ប្រូកស៊ីប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា លោក Tim Cook បានកាត់បន្ថយប្រាក់កម្រៃប្រចាំឆ្នាំដល់ ៤០% បើប្រៀបនឹងឆ្នាំមុន ហើយនេះគឺជាគំនិតរបស់នាយកប្រតិបត្តិរូបនេះផ្ទាល់។ ជាក់ស្តែង ក្នុងអំឡុងពេលកិច្ចប្រជុំប្រឹក្សាប្រចាំឆ្នាំសម្រាប់ម្ចាស់ភាគហ៊ុនរបស់ Apple ឆ្នាំ២០២២ គឺមានតែ ៦៤% នៃអ្នកបោះឆ្នោតប៉ុណ្ណោះ ដែលបានគាំទ្រលើការទូទាត់កញ្ចប់ប្រាក់ឈ្នួលឆ្នាំ២០២១ សម្រាប់ម្ចាស់ភាគហ៊ុនធំៗ (executives) របស់ក្រុមហ៊ុន Apple។ បើទោះបីជាសំឡេងគាំទ្រនៅមានច្រើនជាងសំឡេងជំទាស់ក៏ដោយ ប៉ុន្តែវាក៏តំណាងឱ្យការថយចុះគួរឱ្យកត់សម្គាល់ធៀបនឹងឆ្នាំមុនៗ។ រំលឹកផងដែរថា កាលពីឆ្នាំមុន ការបោះឆ្នោតសម្រាប់កញ្ចប់ប្រាក់ឈ្នួលឱ្យម្ចាស់ភាគហ៊ុន គឺមានការគាំទ្ររហូតដល់ទៅ ៩៤.៩% ឯណោះ។ ដើម្បីសម្រេចចិត្តលើកញ្ចប់ប្រាក់ឈ្នួលនេះ គណៈកម្មាធិការផ្តល់សំណងរបស់ Apple បានពិចារណាទៅតាមលទ្ធផលបោះឆ្នោត «Say on

    January 16, 2023