- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា អង្គការ NASA បានប្រកាសពីការរកឃើញភពថ្មីមួយ ដែលអាចទ្រទ្រង់ជីវិតបាន និងមានចម្ងាយ ១០០ ឆ្នាំពន្លឺ ពីភពផែនដី។ ភពនេះមានលក្ខណៈជាគ្រួសថ្ម ទំនងជាមានប្រភពទឹក ហើយមានទំហំប្រមាណ ៩៥% នៃភពផែនដីរបស់យើង។ ភពនេះត្រូវបានគេហៅថា TOI 700 e កំពុងធ្វើដំណើរជុំវិញផ្កាយមួយ នៅក្នុងប្រព័ន្ធ TOI 700 ដែលមានភពចំនួន ៣ ផ្សេងទៀតចូលរួម ហៅថា TOI 700 b, c និង d ប៉ុន្តែមានតែ TOI 700 e
January 12, 2023 - អន្តរជាតិ
នាយកដ្ឋានសុខភាពសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានពង្រីកស្ថានភាពជំងឺរាតត្បាត COVID-19 ថាជា «គ្រាអាសន្នសុខភាពសាធារណៈ» ដែលអនុញ្ញាតឱ្យប្រជាជនអាមេរិករាប់លាននាក់បន្តទទួលបានការធ្វើតេស្ត ចាក់វ៉ាក់សាំង និងការព្យាបាលដោយឥតគិតថ្លៃ។ ភាពអាសន្នត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែមករា ឆ្នាំ២០២០ នៅពេលដែលជំងឺរាតត្បាត COVID-19 បានចាប់ផ្តើម ហើយវាត្រូវបានបន្តជារៀងរាល់ត្រីមាសចាប់តាំងពីពេលនោះមក ខណៈតាមកាលកំណត់ វានឹងត្រូវបញ្ចប់នៅសប្តាហ៍នេះ។ ការកើនឡើងនូវភាពអាចរកបាននៃវ៉ាក់សាំង និងថ្នាំ បានកាត់បន្ថយចំនួនអ្នកឆ្លងជំងឺ COVID-19 យ៉ាងគួរឱ្យកត់សម្គាល់ ចាប់តាំងពីដើមអាណត្តិរបស់លោក ចូ បៃដិន នៅពេលដែលជនជាតិអាមេរិកជាង ៣,០០០ នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែឥឡូវមនុស្សរាប់រយនាក់ក្នុងមួយថ្ងៃៗ នៅតែបន្តស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក
January 12, 2023 - អន្តរជាតិ
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhaylo Podolyak បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា នេះថា អ៊ុយក្រែននឹងអាចឈ្នះសង្រ្គាមនៅឆ្នាំ២០២៣ ប្រសិនបើខ្លួនទទួលបានអាវុធលោកខាងលិចបន្ថែមទៀត ជាពិសេសមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថក្រោះធុនធ្ងន់។ លោក Podolyak បាននិយាយថា បើមិនដូច្នេះទេ សង្រ្គាមនឹងអូសបន្លាយជាច្រើនទសវត្សរ៍ ដោយចង្អុលបង្ហាញថា ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុតកំពុងកើតឡើងនៅភាគខាងកើតអ៊ុយក្រែននៅ Bakhmut និង Soledar ។ គាត់បានប្រាប់នៅក្នុងបទសម្ភាសន៍មួយថា៖«មានតែមីស៊ីលដែលមានចម្ងាយលើសពី ១០០ គីឡូម៉ែត្រប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឱ្យយើងបង្កើនល្បឿនយ៉ាងខ្លាំងក្នុងការបញ្ចប់ការកាន់កាប់ទឹកដីរបស់យើង»។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលដល់អ៊ុយក្រែន ដែលមានរយៈចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ
January 12, 2023 - អន្តរជាតិ
យោងតាមរបាយការណ៍ប្រចាំត្រីមាសថ្មី ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីលំនៅឋាន និងសញ្ជាតិសកល ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Henley Passport Index បានឱ្យដឹងថា លិខិតឆ្លងដែនរបស់ប្រទេសក្នុងអាស៊ីចំនួន ៣ បានឈរនៅកំពូលតារាង «លិខិតឆ្លងដែនល្អបំផុតឆ្នាំ២០២៣» ដោយសារវាផ្តល់នូវសេរីភាពធ្វើដំណើរជាសកល បានច្រើនជាងប្រទេសដទៃទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ ជប៉ុនមានលិខិតឆ្លងដែនល្អជាងគេបំផុតពិភពលោក ជាមួយនឹងគោលដៅចំនួន ១៩៣ ប្រទេសនិងដែនដី ដែលតាមពីក្រោយដោយសិង្ហបុរី និងកូរ៉េខាងត្បូង ជាមួយនឹងគោលដៅចំនួន ១៩២ ។ ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ទាំង ១០ សម្រាប់ប្រទេសដែលមានលិខិតឆ្លងដែនល្អបំផុតឆ្នាំ២០២៣ និងចំនួនគោលដៅដែលអាចទៅបានដោយមិនចាំបាច់មានទិដ្ឋាការ ដោយសន្ទស្សន៍ជាសកល Henley Passport Index៖ ១. ជប៉ុន
January 11, 2023 - អន្តរជាតិ
កាលពីពេលថ្មីៗនេះ រោងចក្រកាត់ដេរសម្លៀកបំពាក់កីឡារនៅក្នុងទីក្រុង Thái Bình របស់ប្រទេសវៀតណាម បានរៀបចំនូវកាដូឆ្នាំថ្មីប្រពៃណីវៀតណាម (Tết Nguyên Đán) ជូនដល់បុគ្គលិករបស់ពួកគេ ដោយការចងភ្ជាប់កាដូឆ្នាំថ្មីទាំងនោះនៅកែបក្រោយម៉ូតូរបស់បុគ្គលិកតែម្ដង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Diendandoanhnghiep កាលពីថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២៣។ ធ្វើដូចនេះ បុគ្គលិករបស់រោងចក្រនឹងមិនចាំបាច់ហត់លើការលើកដាក់អីវ៉ាន់ដោយខ្លួនឯង ខណៈការរៀបចំបែបនេះ ក៏កំពុងទទួលបានការកោតសរសើរពីមហាជន ចំពោះរោងចក្រដែលលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនផងដែរ។ កាដូឆ្នាំថ្មីនេះ គឺជាការរៀបចំដោយក្រុមហ៊ុន Tan De Sports Goods Manufacturing ដែលមានរោងចក្រសរុបចំនួន ១០ នៅក្នុងប្រទេសវៀតណាម។ ដោយនៅក្នុងទីក្រុង Thai Binh តែមួយមានរហូតដល់ទៅ ៨សាខា
January 11, 2023 - អន្តរជាតិ
មុននេះប៉ុន្មានម៉ោង ផេកផ្លូវការរបស់កំពូលកីឡាករ Lionel Messi បានបង្ហោះសារដ៏គួរឱ្យភ្នាក់ផ្អើលមួយពាក់ព័ន្ធនឹងកុមារ ហើយក្នុងនោះ គាត់ក៏បានថតរូបបង្ហាញពីការសំពះផងដែរ។ នៅក្នុងការបង្ហោញនោះគាត់បានសរសេរថា៖«កុមារគឺជាអនាគត។ ហើយពួកគេម្នាក់ៗ មិនថាពួកគេរស់នៅទីណា ឬកើតនៅទីណានោះទេ សមនឹងទទួលបានភាពយុត្តិធម៌។ ឱកាសដូចគ្នាដើម្បីរៀន និងរីកចម្រើន។ BYJU’S និងគំនិតផ្តួចផ្តើម #EducationForAll កំពុងជួយកុមារពីសហគមន៍ក្រីក្រទទួលបានធនធានអប់រំកម្រិតដំបូង។ ខ្ញុំជឿជាក់លើអំណាចនៃគំនិតផ្តួចផ្តើមដ៏សាមញ្ញនេះ ដើម្បីផ្លាស់ប្តូរពិភពលោក។ លោកបានបន្តថា៖«កុមារគឺជាអនាគតរបស់យើង។ ហើយកុមារម្នាក់ៗ មិនថាពួកគេរស់នៅទីណា ឬកើតនៅទីណានោះទេ សមនឹងទទួលបានឱកាសដ៏ត្រឹមត្រូវមួយ។ ឱកាសស្មើគ្នាក្នុងការរៀន និងរីកចម្រើន។ BYJU’S និងគំនិតផ្តួចផ្តើមផ្លាស់ប្តូរពិភពលោក #EducationForAll របស់ពួកគេកំពុងជួយកុមារពីសហគមន៍ដែលខ្វះខាតក្នុងការទទួលបានធនធានអប់រំលំដាប់ពិភពលោក។ ខ្ញុំជឿថា គំនិតផ្តួចផ្តើមសាមញ្ញនេះមានអំណាចក្នុងការផ្លាស់ប្តូរពិភពលោក។ សិស្សម្នាក់ក្នុងពេលតែមួយ។ #BYJUS
January 11, 2023 - អន្តរជាតិ
បុគ្គលិកពេទ្យជាង ៧០០០នាក់ មកពីមន្ទីរពេទ្យធំៗចំនួន ២ នៅក្នុងទីក្រុងញូវយ៉កបានបន្តធ្វើកូដកម្មរបស់ពួកគេ ដើម្បីតវ៉ានូវអ្វីដែលពួកគេហៅថា «លក្ខខណ្ឌការងារមិនយុត្តិធម៌» ខណៈកូដកម្មនោះបានចាប់ផ្តើមតាំងតែពីថ្ងៃចន្ទមកម្ល៉េះ។ ពួកគេនិយាយថា អ្នកគ្រប់គ្រងមិនបានជួលបុគ្គលិកឱ្យគ្រប់គ្រាន់ ដើម្បីរក្សាបន្ទុកការងាររបស់ពួកគេនោះទេ ហើយពួកគេក៏ចង់ឱ្យប្រាក់ឈ្នួលសមស្រប ដែលអាចឆ្លើយតបនឹងបញ្ហាលុយហើម (អតិផរណា) ផងដែរ។ យ៉ាងណាក៏ដោយ ពួកគេបាននិយាយថា ការតស៊ូរបស់ពួកគេគឺលើសពីប្រាក់ឈ្នួល។ ប្រធានសមាគមគិលានុបដ្ឋាយិកានៃរដ្ឋញូវយ៉ក លោកស្រី Nancy Hagans បាននិយាយថា ពេទ្យជ្រើសយកការមើលថែអ្នកជំងឺរបស់ពួកគេ ប៉ុន្តែក្នុងរបៀបដែលមានសុវត្ថិភាព មិនមែនលក្ខខណ្ឌដូចដែលពួកគេធ្វើការក្នុងរយៈពេល ៥ ឬ១០ឆ្នាំ កន្លងមកនេះទេ។ ជម្រាបដែរថា វេជ្ជបណ្ឌិតនៅទីក្រុងញូវយ៉កឥឡូវនេះ កំពុងធ្វើការជាមួយនឹងគិលានុបដ្ឋាយិកាបណ្តោះអាសន្ន ដើម្បីរ៉ាប់រងការខ្វះខាតទាំងអស់នេះ។ បុគ្គលិកពេទ្យជាច្រើនផ្សេងទៀតបង្ខំចិត្តបើកដំណើរការសេវាកម្ម
January 11, 2023 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើទស្សនកិច្ចនៅព្រំដែន អាមេរិក-ម៉ិកស៊ិក ជាលើកដំបូងបំផុតចាប់តាំងពីលោកចូលកាន់តំណែងកាលពី ២ ឆ្នាំមុន បន្ទាប់ពីអ្នករិះគន់បន្ទោសគាត់ បានលើលំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់។ លោក បៃដិន បានទៅទស្សនាទីក្រុង El Paso កាលពីថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យការគ្រប់គ្រងអន្តោប្រវេសន៍ ហើយលោកក៏លោកបានផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីសន្តិសុខព្រំដែន និងតំណាងរាស្រ្តក្នុងស្រុក។ រំលឹកដែរថា កាលពីសប្តាហ៍មុនលោក បៃដិន បានប្រកាសវិធានការត្រួតពិនិត្យព្រំដែនថ្មី ដែលនឹងបង្ក្រាបយ៉ាងតឹងរ៉ឹងលើជនចំណាកស្រុកដែលគ្មានឯកសារ។ នៅក្រោមវិធានការនេះ កម្មវិធីដែលបង្កើតឡើងដើម្បីបណ្តេញជនជាតិវេណេហ្ស៊ុយអេឡាជាបន្ទាន់ ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់នឹងត្រូវបានពង្រីក ដើម្បីគ្របដណ្តប់ជនចំណាកស្រុកខុសច្បាប់ពីប្រទេសផ្សេងៗ។ ប៉ុន្តែគណបក្សសាធារណរដ្ឋបានរិះគន់លោក បៃដិន ដោយនិយាយថា គោលនយោបាយអន្តោប្រវេសន៍របស់លោកមិនគ្រប់គ្រាន់ទេ។ លោក បៃដិន
January 9, 2023 - អន្តរជាតិ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារដ៏សាហាវនៅភាគខាងកើតអ៊ុយក្រែន ដែលបានសម្លាប់ទាហានអ៊ុយក្រែនជាង ៦០០នាក់ ប៉ុន្តែអ៊ុយក្រែនបានបដិសេធការអះអាងនេះ។ កងកម្លាំងរុស្ស៊ីបានបន្តការវាយប្រហាររបស់ពួកគេ បើទោះបីជាប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ប្រកាសបទឈប់បាញ់រយៈពេល ៣៦ ម៉ោង សម្រាប់ឱកាសបុណ្យណូអែលគ្រិស្តអូស្សូដក់ក៏ដោយ។ លោក Pavlo Kyrylenko អភិបាលនៃតំបន់ Donetsk បាននិយាយថា សាលារៀន និងអគារផ្ទះល្វែងក្នុងទីក្រុង Kramatorsk ត្រូវបានខូចខាតដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរុស្ស៊ី មុនពេលបទឈប់បាញ់ដែលបានប្រកាសជាឯកតោភាគីបានបញ្ចប់។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរបស់ខ្លួននៅជួរមុខបានទទួលដំណឹងពីបទឈប់បាញ់ ហើយពួកគេគ្រាន់តែឆ្លើយតបទៅនឹងការវាយប្រហារដោយកាំភ្លើងធំម្តងហើយម្តងទៀតរបស់អ៊ុយក្រែនប៉ុណ្ណោះ។ ក្រសួងក៏បានអះអាងដែរថា កងកម្លាំងរុស្ស៊ីបានវាយប្រហារបន្ទាយមួយក្នុងក្រុង Kramatorsk ដែលមានទាហានអ៊ុយក្រែននៅទីនោះ និងបណ្ដាលឱ្យមានមនុស្សជាង ៦០០ នាក់ស្លាប់។
January 9, 2023 - អន្តរជាតិ
យោធាចិនបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធប្រយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ដែលជាសមយុទ្ធលើកទី២ ក្នុងរយៈពេលតិចជាងមួយខែ ខណៈក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ខ្លួនបានរកឃើញយន្តហោះចិនចំនួន ៥៧ គ្រឿង នៅក្នុងសមយុទ្ធនោះ។ បញ្ជាការរោងមហោស្រពភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធប្រយុទ្ធជាក់ស្តែង នៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដោយផ្តោតលើការវាយប្រហារជើងគោក និងការវាយលុកតាមសមុទ្រ។ ខ្លួនបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បី «សាកល្បងសមត្ថភាពប្រយុទ្ធរួមគ្នា និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្ករឿងរបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់»។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃចន្ទថា ក្នុងរយៈពេល ២៤ ម៉ោងមុននេះ ខ្លួនបានរកឃើញយន្តហោះចិនចំនួន ៥៧ គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៤ ដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ រួមទាំងយន្តហោះចំនួន ២៨ គ្រឿង
January 9, 2023









