autoadmin
  • អន្តរជាតិ

    ការតវ៉ាដ៏ធំមួយបានផ្ទុះឡើងនៅរោងចក្រផលិតឧបករណ៍ធ្វើតេស្ត COVID-19 នៅទីក្រុងមួយ របស់ចិនដីគោកកាលពីថ្ងៃសៅរ៍ ដែលជាលទ្ធផលពីការធ្លាក់ចុះតម្រូវការណ៍ឧបករណ៍ធ្វើតេស្ត ដែលបណ្តាលមកពីការផ្លាស់ប្តូរភ្លាមៗនៃគោលនយោបាយជំងឺរាតត្បាតរបស់ប្រទេសនេះ។ ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា កម្មករជាង ១,០០០ នាក់ បានប៉ះទង្គិចជាមួយប៉ូលីសជុំវិញការបញ្ឈប់ការងារ និងប្រាក់ឈ្នួលនៅទីក្រុង Chongqing ។ វីដេអូ​ដែល​ចេញ​ផ្សាយ​ដោយ រ៉យទ័រ កាល​ពី​ថ្ងៃ​អាទិត្យ​ក៏បានបង្ហាញ​ថា ​មនុស្ស​ដែល​គេ​ជឿ​ថា ​ជា​កម្មករ​ស្រែក​និង​គប់​វត្ថុ​ដាក់​ប៉ូលិស។ រំលឹកផងដែរថា ប្រទេសចិនបានបញ្ចប់គោលនយោបាយ «zero-COVID» ដ៏តឹងរឹងរបស់ខ្លួន ហើយអាជ្ញាធរសុខាភិបាលក៏បានបញ្ជាឱ្យលែងមានការធ្វើតេស្ដ PCR និងអង់ទីហ្សែន (តេស្តរហ័ស) ចាប់ពីថ្ងៃអាទិត្យតទៅ។ ឥឡូវនេះការធ្វើតេស្តត្រូវបានកំណត់ជាចម្បងចំពោះបុគ្គលិកពេទ្យ និងអ្នកជំងឺដែលមានគ្រុនក្តៅប៉ុណ្ណោះ។ ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនគឺខ្វះខាតកាលពីខែមុនៗ ចំពេលមានការរីករាលដាលនៃការឆ្លងនៅទូទាំងប្រទេសចិន ប៉ុន្តែតម្លៃបានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយសារការផ្គត់ផ្គង់មានច្រើនពេក៕

    January 9, 2023
  • អន្តរជាតិ

    រដ្ឋាភិបាល​ថៃបាន​និយាយ​ថា ខ្លួន​នឹង​មិន​ដាក់​វិធានការ​តឹងរ៉ឹង​លើ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ឡើយ​ បើទោះបីជាមានករណីជំងឺ COVID-19 មានការកើនឡើងនៅចិនក៏ដោយ នេះបើតាមលោក Anutin Charnvirakul រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលថៃ​ បាន​ធ្វើ​ការ​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយកាលពី​ថ្ងៃ​ព្រហស្បតិ៍។ ជម្រាបដែរថា ចាប់តាំងពីឆ្នាំមុនមក ប្រទេសថៃមិនតម្រូវឱ្យមានការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 សម្រាប់អ្នកដំណើរដែលចូលមកប្រទេសថៃនោះទេ។ លោករដ្ឋមន្ត្រីបាននិយាយថា គោលនយោបាយនេះនឹងបន្តសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រទេសទាំងអស់។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនជាង ១១ លាននាក់ បានមកលេងប្រទេសថៃ ដែលស្មើនឹងជិត ៣០% នៃភ្ញៀវបរទេសទាំងអស់ដែលមកកាន់ប្រទេសថៃ។ ជាក់ស្តែងរដ្ឋាភិបាលថៃសង្ឃឹមថា នឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់ខ្លួនមានភាពរស់រវើកឡើងវិញ តាមរយៈការទាក់ទាញភ្ញៀវទេសចរចិន។ លោករដ្ឋមន្ត្រីបាននិយាយថា នេះគឺជាឱកាសដើម្បីបើកសេដ្ឋកិច្ចរបស់ប្រទេសថៃ និងប្រមូលមកវិញនូវប្រយោជន៍ដែលខ្លួនបានបាត់បង់នៅឆ្នាំកន្លងមក។ ចំណែកឯប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កំពុងបង្កើនការរឹតបន្តឹងព្រំដែនសម្រាប់អ្នកដំណើរមកពីប្រទេសចិន៕

    January 6, 2023
  • អន្តរជាតិ

    ទាហាន​ថៃ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​ នៅ​កំឡុង​ពេល​បេសកកម្ម​បោស​សម្អាត​មីន​មនុស្សធម៌ នៅឯតំបន់​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ពលទាហានទាំង ២ មានឈ្មោះ Akkaraphol Phuwadolworanat និង Warongkorn Sri-ngam បានទៅដោះមីន​ដែល​​បន្សល់​ទុកពី​ជម្លោះ​​មុនៗ ​នៅឯ​ស្រុក Kantharalak ខេត្ត​ Si Saket។ លោក Akkaraphol បានស្លាប់ ហើយលោក Warongkorn ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលមីនមួយបានផ្ទុះនៅម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍។ គួរឱ្យដឹងដែរថា ស្រុក Kantharalak គឺជាទីតាំងនៃជម្លោះដ៏យូរទស្សវត្សន៍ជុំវិញទឹកដីប្រាសាទព្រះវិហារ។ នាយករដ្ឋមន្រ្តីលោក

    January 6, 2023
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងរបស់លោកបញ្ឈប់ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនរយៈពេល ៣៦ ម៉ោង ដោយចាប់ផ្តើមពីថ្ងៃសុក្រវេលាថ្ងៃត្រង់ម៉ោងនៅទីក្រុងមូស្គូ ប៉ុន្តែទីក្រុងគៀវបានច្រានចោលភ្លាមៗនូវទង្វើនេះថា ជាទង្វើមួយ ដែលទំនងជាមិនបន្ថយជម្លោះដែលកំពុងឈានទៅដល់ឆ្នាំទី ២ នោះទេ។ វិមានក្រឹមឡាំងបាននិយាយថា លោកពូទីនបានចេញបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ឱកាសបុណ្យណូអែលគ្រិស្តអូស្សូដក់របស់រុស្ស៊ី។ វាធ្វើតាមការអំពាវនាវរបស់សម្តេចសង្ឃមកពីព្រះវិហារ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានច្រានចោលការប្រកាសបទឈប់បាញ់របស់រុស្ស៊ី ដោយពណ៌នាថា វាជាការដាក់អន្ទាក់ដោយទីក្រុងមូស្គូ ដើម្បីទទួលបានការសម្រាកពីសង្គ្រាម ដើម្បីឈានទៅបង្កើនសង្រ្គាមថ្មីទៀត។ គាត់បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់គាត់ថា៖«ពួកគេចង់ប្រើបុណ្យណូអែលជាការបិទបាំង ដើម្បីបញ្ឈប់ការវាយលុកកម្លាំងរបស់យើងនៅ Donbas យ៉ាងហោចណាស់មួយរយៈ ហើយដាក់ពង្រាយឡើងវិញនូវរថយន្តយោធា គ្រាប់រំសេវ និងការចល័តបុរសឱ្យកាន់តែជិតនឹងទីតាំងរបស់យើង។ តើ​វា​នឹង​នាំ​មក​នូវ​អ្វី? វាច្បាស់នឹងមាន​អ្នក​រង​របួស​ច្រើន​ជាង​នេះ»។

    January 6, 2023
  • អន្តរជាតិ

    ត្រីធូណាមួយក្បាលត្រូវបានលក់ក្នុងតម្លៃ ២៧០,០០០ ដុល្លារអាមេរិក នៅឯកន្លែងដេញថ្លៃបែបប្រពៃណីមួយរបស់ទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ នេះផ្ទាល់ ដែលថ្លៃជាងកំណត់ត្រាកាលពីឆ្នាំមុនដល់ទៅជិត ២ដង ឯណោះ។ ក្រុមហ៊ុន Onodera Group ដែលជាប្រតិបត្តិករភោជនីយដ្ឋានស៊ូស៊ីលំដាប់ផ្កាយ Michelin និងក្រុមហ៊ុនលក់ដុំរបស់ជប៉ុន Yamayuki បានចំណាយប្រាក់ ៣៦.០៤ លានយ៉េន (២៧៣,០០០ដុល្លារអាមេរិក) សម្រាប់ត្រីធូណាខៀវមួយក្បាល ដែលមានទម្ងន់ ២១២ គីឡូក្រាម នៅក្នុងការដេញថ្លៃនៅផ្សារត្រី Toyosu របស់ទីក្រុងតូក្យូ។ តួលេខនេះនៅក្រោមកំណត់ត្រាកាលពីឆ្នាំ២០១៩ ប៉ុន្តែឆ្នាំនេះមានការងើបឡើងតម្លៃឡើងវិញ ក្រោយតម្លៃត្រីធូណាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំពូលចុងភៅ ស៊ូស៊ី

    January 5, 2023
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហើបថា ប្រទេសរបស់លោកកំពុងពិចារណាបញ្ជូនរថពាសដែកទៅកាន់អ៊ុយក្រែន ដើម្បីជួយអ៊ុយក្រែនដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ។ លោក Biden ត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា តើអាមេរិកនឹងបញ្ជូនរថពាសដែក Bradley Fighting Vehicles ដែរ ឬទេ។ គាត់ឆ្លើយថា «បាទ» ។ រថពាសដែក M2 Bradley ដំណើរការលើផ្លូវពិបាក ហើយត្រូវបានបំពាក់ដោយ autocannon និងអាវុធផ្សេងទៀត ហើយក៏អាចវាយប្រហារនៅពេលដឹកជញ្ជូនទាហានផងដែរ។ ប្រមុខចារកម្មយោធាអ៊ុយក្រែនលោក Kyrylo Budanov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ ABC News ថា កងកម្លាំងអ៊ុយក្រែនកំពុងរង់ចាំជំនួយរថពាសដែក។

    January 5, 2023
  • អន្តរជាតិ

    បារាំង​នឹង​ក្លាយ​ជា​ប្រទេស​លោកខាងលិច​ដំបូង​គេ ​ដែល​បញ្ជូន​រថក្រោះ​ទៅ​ឱ្យ​អ៊ុយក្រែន នេះបើតាមការិយាល័យប្រធានាធិបតីបារាំងបានប្រកាសកាលពីថ្ងៃពុធ ទី០៤ ខែមករា បន្ទាប់ពីកិច្ចពិភាក្សារវាងលោក Emmanuel Macron និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy ។ ពួកគេនឹងបញ្ជូនរថក្រោះ AMX-10 RC ដែលជារថក្រោះធុនស្រាលនៅក្នុងសេវាកម្មចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលតំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការគាំទ្រយោធារបស់បារាំងសម្រាប់អ៊ុយក្រែន។ ទីក្រុងប៉ារីសបានបញ្ជូនកាំភ្លើងធំទំនើបៗ រថពាសដែក មីស៊ីលប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែនរួចហើយ ប៉ុន្តែលោក Macron បានមានការបារម្ភជាយូរមកហើយចំពោះការបង្កជម្លោះរបស់រុស្ស៊ី និងផ្តាច់ទំនាក់ទំនងការទូតជាមួយលោក Vladimir Putin ។ ជំនួយការរបស់មេដឹកនាំបារាំងបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបន្ទាប់ពីការហៅទូរស័ព្ទរវាង Macron និង Zelenskyy ថា៖«ប្រធានាធិបតីចង់បង្កើន

    January 5, 2023
  • អន្តរជាតិ

    រដ្ឋាភិបាលទីក្រុងតូក្យូកំពុងពិចារណា ផ្តល់ជូនគ្រួសាររស់នៅក្នុងរដ្ឋធានីរបស់ខ្លួន ដែលមានកុមារអាយុក្រោម ១៨ឆ្នាំ នូវប្រាក់លើកទឹកចិត្តប្រចាំខែប្រមាណ ៥,០០០ យ៉េន ឬ ៣៨ ដុល្លារ សម្រាប់ពួកគេម្នាក់ៗ ដែលជាគោលបំណងថ្មីមួយដើម្បីជំរុញចំនួនកុមារ។ លោកស្រី Koike Yuriko អភិបាលក្រុងតូក្យូបានប្រកាសផែនការនេះ នៅក្នុងសុន្ទរកថាឆ្នាំថ្មីកាលពីថ្ងៃពុធ ដោយលោកស្រីបញ្ជាក់ថា រដ្ឋាភិបាលនឹងបញ្ចូលអត្ថប្រយោជន៍នេះនៅក្នុងថវិការបស់ខ្លួន សម្រាប់សារពើពន្ធឆ្នាំ២០២៣ ដែលចាប់ផ្តើមនៅក្នុងខែមេសា។ លោកស្រីបានកត់សម្គាល់ថា ចំនួនកំណើតនៅក្នុងប្រទេសជប៉ុនទំនងជាធ្លាក់ចុះក្រោម ៨០០,០០០ នាក់ ក្នុងមួយឆ្នាំជាលើកដំបូង ដែលវា​អាច​អង្រួន​គ្រឹះ​របស់សង្គមជាតិ។ លោកស្រី Koike បានចង្អុលបង្ហាញថា រដ្ឋាភិបាលកណ្តាលមិនដំណើរការគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាភ្លាមៗនៅក្នុងសេចក្តីព្រាងថវិការបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់នោះទេ។ ដូច្នេះអភិបាលក្រុងតូក្យូបានមានប្រសាសន៍ថា ទីក្រុងតូក្យូនឹងនាំមុខគេក្នុងការដោះស្រាយបញ្ហានេះ

    January 4, 2023
  • អន្តរជាតិ

    ក្រោយការវាយប្រហារដោយមីស៊ីលដ៏សាហាវពីភាគីអ៊ុយក្រែន ដែលបានសម្លាប់ទាហានរុស្ស៊ីអស់រាប់សិបនាក់ ឥឡូវនេះក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការលួចប្រើប្រាស់ទូរស័ព្ទគឺជា «មូលហេតុចម្បង» ដែលនាំឱ្យអ៊ុយក្រែនអាចលបវាយប្រហារលើទាហានរុស្ស៊ីបាន នេះបើយោងតាមការចុះផ្សាយរប់សារព័ត៌មាន រ៉យទ័រ ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កត្តានេះអនុញ្ញាតឱ្យសត្រូវអាចតាមដាន និងកំណត់ទីតាំងទាហានរុស្ស៊ី សម្រាប់ការវាយប្រហារដោយមីស៊ីល»។ គួរឱ្យដឹងដែរថា ការវាយប្រហារដោយមីស៊ីលអ៊ុយរបស់ក្រែននាពេលថ្មីៗនេះ បានសម្លាប់កូនទាហានរុស្ស៊ីចំនួន ៨៩ នាក់ ដែលនាំឱ្យមានកំហឹងជាសារធារណៈយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី។ ការបន្ទោសរបស់ក្រសួងការពារជាតិរុស្ស៊ី បានកើតឡើងនៅចំពេលមានកំហឹងកាន់តែខ្លាំង ក្នុងចំណោមអ្នកអត្ថាធិប្បាយរុស្ស៊ីមួយចំនួន ដែលកំពុងបង្ហាញការរិះគន់កាន់តែខ្លាំងឡើង។ កំហឹងភាគច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺសំដៅទៅលើមេបញ្ជាការយោធារបស់រុស្ស៊ី ជាជាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅទៀត។ ជាមួយគ្នានេះដែរ ប្រជាជនរុស្ស៊ីក៏បានប្រមូលផ្តុំគ្នានៅតំបន់ Samara Oblast និងបានធ្វើការកាន់ទុក្ខទាហានដែលស្លាប់ ដើម្បីជាការបង្ហាញពីកំហឹង

    January 4, 2023
  • អន្តរជាតិ

    សេតវិមានបានប្រកាសនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ខណៈសេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេនឹងពិភាក្សាអំពីបញ្ហាជាច្រើនចាប់តាំងពីការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង រហូតដល់ការរក្សាសន្តិភាពនៅកោះតៃវ៉ាន់។ ខណៈពេលដែលមេដឹកនាំទាំង ២ បានជួបពិភាក្សាគ្នាជាច្រើនដងរួចមកហើយ រួមទាំងនៅក្នុងប្រទេសជប៉ុនដែលលោក Biden បានធ្វើដំណើរកាលពីឆ្នាំមុន ការធ្វើដំណើរថ្មីមួយនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Kishida ទៅកាន់រដ្ឋធានីសហរដ្ឋអាមេរិក ចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២១។ កិច្ចប្រជុំនេះនឹងអនុវត្តតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនកាលពីខែធ្នូឆ្នាំមុន ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ និងទទួលបានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការរារាំង ចំពេលឥទ្ធិពលរបស់ប្រទេសចិនកាន់តែមានការកើនឡើង និងការបន្តបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង៕

    January 4, 2023