អន្តរជាតិ

ក្រសួងការពារជាតិរុស្ស៊ីបន្ទោសកូនទាហានរបស់ខ្លួនថា «លួចលេងទូរស័ព្ទ» ទើបបណ្ដាលឱ្យអ៊ុយក្រែនអាចលបវាយប្រហារពួកគេបាន

BY
autoadmin
January 4, 2023

ក្រោយការវាយប្រហារដោយមីស៊ីលដ៏សាហាវពីភាគីអ៊ុយក្រែន ដែលបានសម្លាប់ទាហានរុស្ស៊ីអស់រាប់សិបនាក់ ឥឡូវនេះក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការលួចប្រើប្រាស់ទូរស័ព្ទគឺជា «មូលហេតុចម្បង» ដែលនាំឱ្យអ៊ុយក្រែនអាចលបវាយប្រហារលើទាហានរុស្ស៊ីបាន នេះបើយោងតាមការចុះផ្សាយរប់សារព័ត៌មាន រ៉យទ័រ ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កត្តានេះអនុញ្ញាតឱ្យសត្រូវអាចតាមដាន និងកំណត់ទីតាំងទាហានរុស្ស៊ី សម្រាប់ការវាយប្រហារដោយមីស៊ីល»។

គួរឱ្យដឹងដែរថា ការវាយប្រហារដោយមីស៊ីលអ៊ុយរបស់ក្រែននាពេលថ្មីៗនេះ បានសម្លាប់កូនទាហានរុស្ស៊ីចំនួន ៨៩ នាក់ ដែលនាំឱ្យមានកំហឹងជាសារធារណៈយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី។

ការបន្ទោសរបស់ក្រសួងការពារជាតិរុស្ស៊ី បានកើតឡើងនៅចំពេលមានកំហឹងកាន់តែខ្លាំង ក្នុងចំណោមអ្នកអត្ថាធិប្បាយរុស្ស៊ីមួយចំនួន ដែលកំពុងបង្ហាញការរិះគន់កាន់តែខ្លាំងឡើង។ កំហឹងភាគច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺសំដៅទៅលើមេបញ្ជាការយោធារបស់រុស្ស៊ី ជាជាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅទៀត។ ជាមួយគ្នានេះដែរ ប្រជាជនរុស្ស៊ីក៏បានប្រមូលផ្តុំគ្នានៅតំបន់ Samara Oblast និងបានធ្វើការកាន់ទុក្ខទាហានដែលស្លាប់ ដើម្បីជាការបង្ហាញពីកំហឹង និងភាពសោកសៅរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: