autoadmin
  • អន្តរជាតិ

    សភាតំណាងរាស្រ្តអាមេរិក បានបរាជ័យក្នុងការជ្រើសរើសប្រធានថ្មីតាមរយៈការបោះឆ្នោត ជាលើកដំបូងបំផុតនៅក្នុងរយៈពេល ១០០ ឆ្នាំ។ រំលឹកដែរថា គណបក្សសាធារណរដ្ឋបានឈ្នះសំឡេងភាគច្រើននៅក្នុងសភា បន្ទាប់ពីការបោះឆ្នោតក្នុងខែវិច្ឆិកា ហើយសម័យប្រជុំថ្មីនៅថ្ងៃអង្គារនេះ ក៏នឹងត្រូវពន្យារពេលទៅពេលក្រោយទៀត។ សមាជិកសភាជាន់ខ្ពស់របស់បក្សសាធារណរដ្ឋ លោក Kevin McCarthy ធ្លាប់ត្រូវបានគេមើលឃើញថា ជាអ្នកមានការគាំទ្រច្រើនជាងគេក្នុងបក្ស ប៉ុន្តែលោក​បាន​ធ្លាក់​សំឡេង​ភាគច្រើន​នៅក្នុង​សន្លឹកឆ្នោត​ដំបូង​ បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ពីសមាជិក និង​តំណាង​គណបក្ស​សាធារណរដ្ឋ​ផ្សេងទៀត។ គាត់ក៏បានបរាជ័យក្នុងការបោះឆ្នោត ២ជុំ បន្តបន្ទាប់ទៀតផងដែរ ដូច្នេះការ​បោះ​ឆ្នោត​លើក​ក្រោយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ឬ​ពេល​ក្រោយៗទៀត។ ជម្រាបដែរថា ដើម្បីក្លាយជាប្រធានសភា បេក្ខជនមួយត្រូវទទួលបានសម្លេងឆ្នោតច្រើនជាងពាក់កណ្តាលនៃចំនួនអ្នកតំណាងទាំង ៤៣៥ នាក់ របស់សភា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ការបោះឆ្នោតនៅថ្ងៃអង្គារនេះ គឺជាលើកទី១ ក្នុងរយ:ពេលមួយសតវត្ស

    January 4, 2023
  • អន្តរជាតិ

    ប្រទេសចិនបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) អំពីបច្ចេកវិទ្យា ដែលអាចជួយគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID0-19 តាមរយៈតំណភ្ជាប់វីដេអូ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន (MOFA) បានបញ្ជាក់ពីព្រឹត្តិការណ៍នេះកាលពីថ្ងៃអង្គារម្សិលមិញ ដោយនិយាយថា ប្រទេសចិនបានចែករំលែកទិន្នន័យជាមួយពិភពលោក ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសុខាភិបាលរបស់ប្រទេសចិន កិច្ចប្រជុំតាមអ៊ីនធឺណិតរវាងប្រទេសចិន និង WHO គឺនិយាយអំពីស្ថានភាពបច្ចុប្បន្ន និងផែនការព្យាបាល និងចាក់វ៉ាក់សាំង COVID-19។ លោក Cao Xuetao អនុប្រធានគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (NHC) និងលោក Shen Hongbing

    January 4, 2023
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកមានព័ត៌មានដែលអាចឱ្យដឹងថា រុស្ស៊ីកំពុងរៀបចំផែនអូសបន្លាយការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក ដែលផលិតដោយអ៊ីរ៉ង់។ លោក​ Zelenskyy បាននិយាយ​ថា ការ​វាយ​ប្រហារ​នេះ​មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រជាជន​ វិស័យ​ការពារ​អាកាស និង​វិស័យ​ថាមពល​អ៊ុយក្រែន កាន់តែមានភាពនឿយណាយ​។ លោកបាននិយាយថា៖«ត្រឹមតែពីរថ្ងៃបានកន្លងផុតទៅចាប់តាំងពីដើមឆ្នាំមក ចំនួនយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលត្រូវបានបាញ់ទម្លាក់នៅអ៊ុយក្រែន គឺច្រើនជាង ៨០ គ្រឿងរួចទៅហើយ»។ លោក Zelenskyy បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបន្តទប់ទល់នឹងការវាយលុករបស់រុស្ស៊ី ដោយនិយាយថា អ៊ុយក្រែនត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឱ្យ «គោលដៅរបស់ពួកភេរវករនេះនឹងបរាជ័យ»៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    January 3, 2023
  • អន្តរជាតិ

    រដ្ឋាភិបាលបែលហ្ស៊ិក កាលពីថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ បានប្រកាសថា ខ្លួននឹងធ្វើតេស្តទឹកសំណល់ពីយន្តហោះដែលមកពីប្រទេសចិន ដើម្បីពិនិត្យរកវ៉ារ្យ៉ង់ថ្មីនៃជំងឺ COVID-19 ស្របពេលដែលការឆ្លងនៅក្នុងប្រទេសចិនមានការកើនឡើងខ្លាំង។ លោក Steven Van Gucht មកពីវិទ្យាស្ថានសុខភាពសាធារណៈជាតិ Sciensano បានប្រាប់រ៉យទ័រថា៖«ការធ្វើតេស្តនេះនឹងក្លាយជាជំនួយបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ថា ទិន្នន័យដែលយើងទទួលបានពីប្រទេសចិនគឺត្រឹមត្រូវ»។ លោកបាននិយាយថា បែលហ្ស៊ិកដឹងថាអ្នកដំណើរដែលឆ្លងជំងឺ COVID-19 មួយចំនួន ប្រហែលជាមិនប្រើប្រាស់បង្គន់ក្នុងអំឡុងពេលហោះហើរនោះទេ ដូច្នេះហើយវិធានការថ្មីនេះ «គឺមិនមែនសម្រាប់តាមដានមនុស្សនោះទេ ប៉ុន្តែដើម្បីតាមដានដោយឯករាជ្យ នូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន»។ បែលហ្ស៊ិកក៏កំពុងស្នើឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនឱ្យធ្វើតេស្តជំងឺ COVID-19 ដោយខ្លួនឯង ប្រសិនបើពួកគេបង្ហាញរោគសញ្ញារយៈពេល ៧ ថ្ងៃបន្ទាប់ពីបានមកដល់។ ជាមួយគ្នានេះ

    January 3, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ ២ គ្រឿង បានបុកគ្នានៅកណ្តាលអាកាសក្បែរតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងតំបន់ Gold Coast របស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយបានសម្លាប់មនុស្សចំនួន ៤ នាក់ និង ៣ នាក់ទៀត បានរបួសយ៉ាងធ្ងន់ធ្ងរ។ លោក Gary Worrell អធិការស្តីទីនៅប៉ុស្តិប៉ូលីសរដ្ឋ Queensland បានប្រាប់សន្និសីទសារព័ត៌ថា សេវា​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​គេ​ហៅ​ទៅ​កន្លែង​កើតហេតុ​ភ្លាមៗ នៅក្បែរ​សួន​កម្សាន្ត Sea World នៅ​ម៉ោង​ប្រហែល​ ២​រសៀល (ម៉ោងក្នុងស្រុក)។ លោក Worrell បាន​និយាយ​ថា ឧទ្ធម្ភាគចក្រ

    January 3, 2023
  • អន្តរជាតិ

    ប្រទេស​ជប៉ុន​បានមើលឃើញពីការកើនឡើងនៃ​ករណី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សីនៅ​ក្នុង​រដូវ​កាល​នេះ ​នៅ​កសិដ្ឋាន​ចិញ្ចឹម​បសុបក្សី​ក្នុង​ទីក្រុង Asahi ក្នុង​ខេត្ត Chiba ជិត​ទីក្រុង​តូក្យូ ដែលវាគឺ​ជា​កំណត់ត្រា​ទី​៥៣ របស់ប្រទេសនេះ។ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានកំណត់អត្តសញ្ញាណវីរុសផ្តាសាយបក្សីប្រភេទឆ្លងខ្លាំង បន្ទាប់ពីទទួលបានរបាយការណ៍ពាក់ព័ន្ធនឹងសត្វមាន់ចំនួន ៣០ក្បាល ដែលងាប់នៅក្នុងកសិដ្ឋានកាលពីថ្ងៃមុន។ ឥឡូវនេះ អាជ្ញាធរនឹងត្រូវសម្លាប់សត្វមាន់ប្រហែល ១០,០០០ ក្បាល នៅកសិដ្ឋាននោះ ហើយក៏បានហាមឃាត់ការដឹកជញ្ជូនមាន់ និងស៊ុត ក្នុងរង្វង់ ៣ គីឡូម៉ែត្រ។ ពួកគេក៏បានដាក់កម្រិតលើការដឹកជញ្ជូនក្នុងរង្វង់ ១០ គីឡូម៉ែត្រផងដែរ។ ក្រសួងកសិកម្មបាននិយាយថា ចំនួនករណីជំងឺគ្រុនផ្តាសាយបក្សីក្នុងរដូវកាលនេះ មានច្រើនជាងកាលពីរដូវរងា ឆ្នាំ ២០២០-២០២១ កន្លងទៅ។ អភិបាលខេត្ត Chiba

    January 3, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា មនុស្សរាប់សិបនាក់កំពុងព្យាយាមជួយសង្គ្រោះក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលទៅក្នុងសសរខួងស៊ីម៉ង់ជម្រៅ ៣៥ម៉ែត្រ នៅក្នុងខេត្ត Dong Thap ភាគខាងត្បូងប្រទេសវៀតណាម។ ហេតុការណ៍បានកើតឡើងនៅថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅពេលដែលក្មេងប្រុស Thai Ly Hao Nam និងគ្នីគ្នា ៣នាក់ បានទៅការដ្ឋានសាងសង់ស្ពានមួយ នៅលើផ្លូវខេត្តលេខ ៨៥៧ ក្នុងឃុំ Phu Loi ដើម្បីយកបំណែកដែកមួយចំនួន។ នៅពេលដើររើសបំណែកដែក ក្មេងប្រុសក៏បានធ្លាក់ចូលទៅក្នុងសសរខួងស៊ីម៉ង់ដែលមានអង្កត់ផ្ចិត ២៥ សង់ទីម៉ែត្រ និងជម្រៅប្រហែល ៣៥ ម៉ែត្រ

    January 3, 2023
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីថា «ដើរគន្លងបីសាច» ហើយលោក Vladimir Putin ធ្វើសង្រ្គាមដើម្បីធានាថា អាចកាន់អំណាចរហូតដល់ជីវិតចុងក្រោយរបស់គាត់។ លោក Zelensky បានប្តូរទៅនិយាយភាសារុស្សីនៅក្នុងសុន្ទរកថាពេលយប់របស់គាត់កាលពីថ្ងៃសៅរ៍ ដើម្បីផ្ញើសារទៅកាន់វិមានក្រឹមឡាំង និងពលរដ្ឋរុស្ស៊ី ខណៈដែលទីក្រុងមូស្គូ បានបើកការវាយប្រហារដ៏សាហាវជាបន្តបន្ទាប់ វាយលុកតំបន់ជាច្រើននៃប្រទេសអ៊ុយក្រែននៅមុនថ្ងៃចូលឆ្នាំ។ លោក Zelensky បាននិយាយថា៖«មេដឹកនាំរុស្ស៊ីកំពុងលាក់ខ្លួននៅពីក្រោយកងទ័ព នៅពីក្រោយមីស៊ីល នៅពីក្រោយជញ្ជាំងនៃលំនៅដ្ឋាន និងវិមានរបស់គាត់ និងនៅពីក្រោយប្រជាជនរបស់គាត់។ គាត់លាក់មុខនៅពីក្រោយអ្នក ហើយដុតបំផ្លាញប្រទេស និងអនាគតរបស់អ្នក។ គ្មាននរណាម្នាក់នឹងអត់ទោសឱ្យអ្នក សម្រាប់ភាពឃោរឃៅនេះទេ»។ លោក Zelensky គាត់បានសង្កត់ធ្ងន់ថា៖«ភាគច្រើននៃមីស៊ីលរុស្ស៊ីត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងការពារដែនអាកាសអ៊ុយក្រែន។ ​ប្រសិន​បើគ្មានក្រុម​ការពារ​អាកាស​ទេ ចំនួន​អ្នក​ស្លាប់​នឹង​មាន​ភាព​ខុស​គ្នា​

    January 2, 2023
  • អន្តរជាតិ

    លោក Luiz Inacio Lula da Silva បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រេស៊ីលជាផ្លូវការ ដែលវាជាលើកទី៣ សម្រាប់គាត់ នៅក្នុងមុខតំណែងកំពូលមួយនេះ។ អ្នកនយោបាយឆ្វេងនិយមជើងចាស់ ដែលត្រូវបានគេស្គាល់ជាទូទៅថា Lula ធ្លាប់បានដឹកនាំប្រទេសនេះ នៅចន្លោះឆ្នាំ២០០៣ និង ២០១០ ហើយបានផ្តួលលោក Jair Bolsonaro នៅក្នុងការស្ទង់មតិកាលពីខែតុលា។ នៅក្នុងសុន្ទរកថាដំបូងរបស់គាត់ លោក Lula បានប្តេជ្ញាថា លោកនឹងកសាងប្រទេសឡើងវិញចេញពី «ការបំផ្លិចបំផ្លាញដ៏គួរឱ្យភ័យខ្លាច»។ លោកក៏បានរិះគន់គោលនយោបាយរបស់អ្នកកាន់តំណែងមុនរបស់គាត់ គឺលោក Jair Bolsonaro ដែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដើម្បីចៀសវាងពិធីប្រគល់តំណែងទៅឱ្យប្រធានាធិបតីថ្មីនេះ។ នៅក្នុងថ្ងៃទទួលតំណែងរបស់គាត់ គេឃើញអ្នកគាំទ្ររបស់គាត់បានប្រមូលផ្តុំគ្នានៅមុខសភាតាំងពីព្រលឹម

    January 2, 2023
  • អន្តរជាតិ

    កាណាដាបានដាក់ការហាមប្រាមជនបរទេសពីការទិញអចលនទ្រព្យលំនៅដ្ឋាននៅក្នុងប្រទេសរបស់ខ្លួន ដែលច្បាប់នេះបានចូលជាធរមាន កាលពីថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងធ្វើឱ្យមានផ្ទះទំនេរកាន់តែច្រើន សម្រាប់ពលរដ្ឋក្នុងស្រុក ដែលប្រឈមនឹងវិបត្តិលំនៅដ្ឋាន។ ប៉ុន្តែពួកគេក៏មានការលើកលែងមួយចំនួន ចំពោះបុគ្គលដូចជា៖ ជនភៀសខ្លួន និងអ្នករស់នៅអចិន្ត្រៃយ៍ជាដើម។ កាលពីចុងខែធ្នូ ទីក្រុង Ottawa ក៏បានបញ្ជាក់ផងដែរថា ការហាមប្រាមនឹងអនុវត្តចំពោះតែលំនៅដ្ឋានក្នុងទីក្រុង និងមិនមែនចំពោះអចលនទ្រព្យកម្សាន្ត ដូចជាផ្ទះលំហែរដូវក្ដៅនោះទេ។ វិធានការបណ្តោះអាសន្នរយៈពេល ២ឆ្នាំនេះ ត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រី Justin Trudeau ក្នុងអំឡុងពេលយុទ្ធនាការ បោះឆ្នោតឆ្នាំ២០២១ នៅពេលដែលតម្លៃអចលនទ្រព្យមានការកើនឡើងខ្លាំង ដែលលើសពីលទ្ធភាពរបស់ពលរដ្ឋកាណាដា។ យ៉ាងណាក៏ដោយ ទោះបីជាមានភាពរុងរឿងនាពេលថ្មីៗនេះក៏ដោយ ទីផ្សារអចលនទ្រព្យរបស់ប្រទេសបានចុះថយសម្រាប់អ្នកលក់ ខណៈដែលអត្រាការប្រាក់បញ្ចាំបានដើរតាមគោលនយោបាយរូបិយវត្ថុរបស់ធនាគារកាណាដា ក្នុងគោលបំណងដើម្បីរក្សាអតិផរណា៕

    January 2, 2023