- autoadmin
- អន្តរជាតិ
ប្រទេសម៉ារ៉ុកចាប់ផ្ដើមហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិចាប់ពីថ្ងៃអង្គារស្អែកនេះ ខណៈពេលដែលករណីជំងឺ COVID-19 កំពុងមានការកើនឡើងជាលំដាប់នៅទីនោះ។ ក្រសួងការបរទេសរបស់ប្រទេសម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា៖«វិធានការពិសេសនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជនទាំងពីរ ឬភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើយ»។ ការសម្រេចចិត្តនេះ គឺតាមពីក្រោយប្រទេសកាណាដា និងអូស្ត្រាលី ដែលតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនត្រូវធ្វើតេស្ដរកជំងឺ COVID-19 រួមទាំងហុងកុង និងម៉ាកាវ។ សហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអែល អេស្បាញ បារាំង ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏បានចាត់វិធានការស្រដៀងគ្នានេះរួចហើយ។ ប៉ុន្តែប្រទេសម៉ារ៉ុកគឺជាប្រទេសដំបូងគេដែលដាក់បម្រាមទាំងស្រុង។ មុនការដាក់បំរាមនេះ ប្រទេសម៉ារ៉ុកមានទំនាក់ទំនងល្អជាមួយចិនគួរឱ្យកត់សម្គាល់ ដោយប្រទេសនេះបានធ្វើជាម្ចាស់ផ្ទះឱ្យភ្ញៀវទេសចរណ៍ជាង ១៣០,០០០ នាក់ មកពីប្រទេសចិន មុនពេលជំងឺរាតត្បាតនៅក្នុងឆ្នាំ២០១៨ ដែលជាការកើនឡើងពី ១០,០០០
January 2, 2023 - អន្តរជាតិ
តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំបន្ថែមទៀត ដែលនាំឱ្យការជាប់ពន្ធនាគាររបស់គាត់មានសរុប ៣៣ ឆ្នាំ។ អតីតមេដឹកនាំប្រជាធិបតេយ្យរបស់ប្រទេសនេះ ត្រូវបានឃុំខ្លួនក្នុងផ្ទះចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលរបស់គាត់ ក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក លោកស្រីត្រូវប្រឈមមុខនឹងការកាត់ក្ដីអស់រយៈពេល ១៨ខែ កន្លងមកនេះ លើបទចោទប្រកាន់ចំនួន ១៩។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យមានការដោះលែងលោកស្រីកាលពីសប្តាហ៍មុនផងដែរ។ នៅថ្ងៃសុក្រនេះ លោកស្រីត្រូវបានកាត់ទោសលើបទចោទប្រកាន់ចំនួន ៥ ចុងក្រោយ ដែលគាត់បានប្រឈមមុខ។ តុលាការបានរកឃើញថា គាត់មានទោសពីបទពុករលួយ ដោយសារតែគាត់មិនបានអនុវត្តតាមបទប្បញ្ញត្តិ ក្នុងការជួលឧទ្ធម្ភាគចក្រសម្រាប់រដ្ឋមន្ត្រីរដ្ឋាភិបាល។ គាត់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មចំនួន ១៤ ករណីផ្សេងៗគ្នា
December 30, 2022 - អន្តរជាតិ
យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់ និង ៣៧ នាក់បានរងរបួស គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈភ្លើងបានឆាបឆេះផ្លូវអាកាសមួយ ក្នុងទីក្រុង Gwacheon ខេត្ត Gyeonggi របស់កូរ៉េខាងត្បូង។ ប្រធានាធិបតីលោក Yoon Suk-yeol បានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់នៅកន្លែងកើតហេតុ ដើម្បីទប់ស្កាត់ការស្លាប់បន្ថែមទៀត។ លោកក៏បានបញ្ជាឱ្យត្រួតពិនិត្យគ្រប់រចនាសម្ព័ន្ធផ្លូវ ដូចជារបាំងការពារ ដើម្បីពិនិត្យមើលថា តើសម្ភារៈទាំងនោះងាយនឹងឆេះ ឬយ៉ាងណា ក្នុងវិធានការទប់ស្កាត់អគ្គិភ័យកុំឱ្យកើតឡើងវិញ នេះបើយោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតី។ ហេតុការណ៍នេះត្រូវបានរាយការណ៍មកសមត្ថកិច្ចពន្លត់អគ្គិភ័យជាលើកដំបូងនៅវេលាម៉ោង ១ និង ៤៩ នាទីរសៀល
December 30, 2022 - អន្តរជាតិ
យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធ ដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ដែលបានរំលោភលើដែនអាកាសរបស់ខ្លួន។ ការរិះគន់បានកើនមានឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូង បានខកខានក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ៥ គ្រឿង ដែលឆ្លងកាត់បន្ទាត់កំណត់ព្រំដែនយោធារវាងប្រទេសទាំង ២ កាលពីថ្ងៃចន្ទ។ ឧទ្ធម្ភាគចក្រយោធាកូរ៉េខាងត្បូង និងយន្តហោះផ្សេងទៀត បានព្យាយាមបាញ់ទម្លាក់ពួកគេដោយបាញ់ជាង ១០០គ្រាប់ ដោយមិនជោគជ័យ។ កាលពីថ្ងៃព្រហស្បតិ៍ យោធាបានធ្វើសមយុទ្ធដែលមានការចូលរួមពីកម្លាំងទ័ពអាកាស និងកងទ័ពជើងគោករបស់ខ្លួន នៅជិតទីក្រុងសេអ៊ូល ក្រោមសេណារីយ៉ូសម្មតិកម្មនៃការជ្រៀតចូលយន្តហោះគ្មានមនុស្សបើក។ អគ្គសេនាធិការចម្រុះបាននិយាយថា យន្តហោះប្រហែល ២០ គ្រឿង រួមទាំងឧទ្ធម្ភាគចក្រវាយប្រហារ ត្រូវបានដាក់ចល័ត ហើយពួកគេបានអនុវត្តការស្វែងរក កំណត់អត្តសញ្ញាណ តាមដាន និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក។ យោធាក៏បានបញ្ចេញរូបថតដែលបង្ហាញពីទាហានជើងគោកដែលចូលរួមក្នុងសមយុទ្ធ ដោយបាននិយាយថា
December 30, 2022 - អន្តរជាតិ
ការប្រកាសអាសន្នចំពោះការវាយប្រហារផ្លូវអាកាសត្រូវបានដាក់ចេញនៅទូទាំងប្រទេស ខណៈរលកថ្មីនៃមីស៊ីលរុស្ស៊ី បានតម្រង់គោលដៅមកលើទីក្រុងធំៗរបស់អ៊ុយក្រែន។ ទីប្រឹក្សាប្រធានាធិបតីលោក Mykhailo Podolyak បាននិយាយថា មីស៊ីលជាង ១២០ គ្រាប់ ត្រូវបានបាញ់បង្ហោះទៅកាន់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ អភិបាលក្រុងលោក Vitaliy Klitschko បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣ នាក់ រួមទាំងក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការបាញ់បង្ហោះបានវាយប្រហាររដ្ឋធានីគៀវ។ សំឡេងផ្ទុះក៏ត្រូវបានគេឮនៅក្នុងទីក្រុង Kharkiv, Odesa, Lviv និង Zhytomyr ផងដែរ។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីកំពុងវាយប្រហារប្រទេសនេះពីទិសដៅផ្សេងៗគ្នា ជាមួយនឹងមីស៊ីលធ្វើដំណើរតាមអាកាស និងតាមសមុទ្រ។
December 30, 2022 - អន្តរជាតិ
ក្រសួងសុខភាពសាធារណៈរបស់អ៊ុយរូហ្គាយបាននិយាយថា អ្នកជំនាញរបស់ពួកគេបានរកឃើញវត្តមាននៃជំងឺ COVID-19 វ៉ារ្យ៉ងអូមីក្រុង ក្នុងទម្រងថ្មីចំនួន ២ ចំពេលមានរលកនៃការឆ្លងថ្មីៗជាបន្ដបន្ទាប់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អូមីក្រុងទម្រង់ថ្មីទាំង ២ ត្រូវបានគេហៅថា XBB.1 និង DL.1 ហើយវាត្រូវបានរកឃើញដោយ នាយកដ្ឋានមន្ទីរពិសោធន៍សុខភាពសាធារណៈផ្នែករោគរាតត្បាត។ គិតមកទល់ពេលនេះ អូមីក្រុងនៅតែជាវ៉ារ្យ៉ង់ឈានមុខគេ ហើយទម្រង់របស់វាបានផ្លាស់ប្តូរទៅតាមពេលវេលា។ ក្រសួងបន្តថា សាធារណជនគួរបន្តអនុវត្តការបង្ការ និងចាក់វ៉ាក់សាំង។ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Daniel Salinas កាលពីថ្ងៃពុធក៏បានបញ្ជាក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដែរថា នៅក្នុងចំណោមជំងឺ COVID-19 ក្នុងទម្រង់ផ្សេងគ្នា ដែលកំពុងមានស្រាប់នៅអ៊ុយរូហ្គាយ ក្រុមមន្ត្រីកំពុងរាប់បញ្ចូល XBB.1 និង DL.1 ជាផ្នែកមួយនៃការកើនឡើងនៃករណីបច្ចុប្បន្ននេះ។
December 29, 2022 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានកាតាបានបញ្ជាក់ថា បន្ទប់សម្រាករួមគ្នារបស់កំពូលកីឡាករ Lionel Messi និង Sergio Aguero នៅក្នុងព្រឹត្តិការណ៍ World Cup នឹងលែងទទួលភ្ញៀវទៀតហើយ។ ផ្ទុយទៅវិញតំបន់នោះនឹងក្លាយជាសារមន្ទីរខ្នាតតូចមួយ ខណៈដែលប្រដាប់ប្រដាដែលកីឡាកររបស់ក្លឹប Paris Saint-Germain រូបនេះបានប្រើប្រាស់នៅទីនោះ ក៏នឹងត្រូវរក្សាទុកឱ្យនៅដូចដើម ដើម្បីសិស្សានុសិស្ស និងអ្នកផ្សេងទៀតអាចចូលទស្សនាបាន នេះបើតាមការចុះផ្សាយដោយ GOAL ។ លោក Hitmi al Hitmi នាយកផ្នែកទំនាក់ទំនង និងទំនាក់ទំនងសាធារណៈនៅសាកលវិទ្យាល័យកាតា បានប្រាប់កាសែតកាតា Al Sharq ថា៖«បន្ទប់របស់កីឡាករជម្រើសជាតិអាហ្សង់ទីន Lionel Messi នឹងមិនផ្លាស់ប្តូរទៅណា
December 29, 2022 - អន្តរជាតិ
មន្ត្រីក្នុងតំបន់បាននិយាយថា ព្យុះរដូវរងាដ៏មានឥទ្ធិពលមួយដែលបានវាយប្រហារអាមេរិកខាងជើង បានឆក់យកជីវិតមនុស្សកាន់តែច្រើន នៅក្នុងរដ្ឋញូវយ៉កសហរដ្ឋអាមេរិក។ ប្រធានស្រុកលោក Mark Poloncarz បាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៣៤ នាក់ បានស្លាប់នៅក្នុង Erie County ដែលរួមមានទីក្រុង Buffalo ផងដែរ។ អាជ្ញាធរក៏កំពុងព្យាយាមកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន ៣ នាក់។ ព្យុះដែលបានបោកបក់ពាសពេញសហរដ្ឋអាមេរិកកាលពីថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងតិច ៦០នាក់ នៅក្នុងរដ្ឋចំនួន៨ របស់សហរដ្ឋអាមេរិក។ ឥឡូវនេះ Erie County មានអ្នកស្លាប់ច្រើនជាងគេក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលច្រើនជាងអំឡុងពេលព្យុះកំបុតត្បូងនៅ Buffalo ដ៏អាក្រក់ ក្នុងអំឡុងឆ្នាំ១៩៧៧ ទៅទៀត។ កាលនោះ
December 29, 2022 - អន្តរជាតិ
រដ្ឋាភិបាលតៃវ៉ាន់បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងធ្វើតេស្តរកជំងឺ COVID-19 សម្រាប់អ្នកដំណើរមកពីប្រទេសចិន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងករណីនៅទីនោះ។ មជ្ឈមណ្ឌលបញ្ជាការគ្រប់គ្រងការរាតត្បាតរបស់កោះតៃវ៉ាន់ បាននិយាយថា អ្នកដំណើរទាំងអស់ដែលមកដល់តាមជើងហោះហើរត្រង់ពីប្រទេសចិន ក៏ដូចជាតាមទូក នឹងត្រូវធ្វើតេស្តប្រតិកម្មខ្សែសង្វាក់ polymerase (PCR) នៅពេលមកដល់។ ជម្រាបផងដែរថា ប្រទេសមួយចំនួនបានចាប់ផ្ដើមបង្កើនការរឹតត្បឹតលើអ្នកដំណើរដែលមកពីចិន ដោយសារសន្ទុះនៃការឆ្លងនៅក្នុងប្រទេសចិននាពេលកន្លងមកនេះ។ រដ្ឋាភិបាលនឹងធ្វើការកំណត់មេរោគចំពោះអ្នកដែលមកពីប្រទេសចិន ដើម្បីតាមដានលទ្ធភាពនៃមេរោគប្រភេទថ្មីរបស់ជំងឺ COVID-19។ មជ្ឈមណ្ឌលបានបន្ថែមថា វិធានការដែលនឹងដំណើរការរហូតដល់ដំណាច់ខែមករា មិនរាប់បញ្ចូលអ្នកដែលមកពីហុងកុង ឬម៉ាកាវនោះទេ។ វាបាននិយាយថា អ្នកដែលធ្វើតេស្តវិជ្ជមាននឹងអាចនៅដាច់ដោយឡែកនៅផ្ទះ។ ភាគច្រើននៃអ្នកដែលរងផលប៉ះពាល់នឹងក្លាយជាពលរដ្ឋតៃវ៉ាន់ដែលរស់នៅ និងធ្វើការក្នុងប្រទេសចិន និងប្តីប្រពន្ធ និងកូនជនជាតិចិនរបស់ពួកគេ ដោយសារទីក្រុងប៉េកាំងបានហាមប្រាមអ្នកទេសចរចិនមិនឱ្យមកលេងកោះតៃវ៉ាន់ក្នុងឆ្នាំ២០១៩៕ អត្ថបទ៖
December 28, 2022 - អន្តរជាតិ
អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា ក្រុម Hacker ដែលធ្វើការឱ្យរដ្ឋាភិបាលកូរ៉េខាងជើង បានកំណត់គោលដៅវាយលុកលើអ្នកជំនាញគោលនយោបាយបរទេសកូរ៉េខាងត្បូង យ៉ាងហោចណាស់ចំនួន ៨៩២ នាក់។ កិច្ចខិតខំប្រឹងប្រែងរបស់ពួក Hacker គឺផ្តោតលើសមាជិកនៃក្រុមស្រាវជ្រាវ Think Tanks និងអ្នកសិក្សា ចាប់តាំងពីខែមេសាមកម្ល៉េះ។ ការវាយប្រហារបានចាប់ផ្តើមជាមួយនឹងការរំខានតាមអ៊ីមែល spear phishing emails ដែលជារឿយៗចេញមកពីបុគ្គលសំខាន់ៗ នៅក្នុងប្រព័ន្ធនយោបាយកូរ៉េខាងត្បូង។ ទាំងនេះជាធម្មតារួមបញ្ចូលទាំងតំណភ្ជាប់ទៅកាន់គេហទំព័រក្លែងក្លាយ ឬមេរោគជាឯកសារភ្ជាប់។ សកម្មភាពដែលមិនមានភាពស្មុគ្រស្មាញទាំងនេះ គឺគ្រប់គ្រាន់ដើម្បីបន្លំភ្នែកជនរងគ្រោះមួយចំនួនតូច។ លទ្ធផលគឺថា អ្នកជំនាញលេចធ្លោជាច្រើន ត្រូវបានគេលួចទិន្នន័យផ្ទាល់ខ្លួន បញ្ជីអ៊ីមែលមិនមានសុវត្ថិភាព ហើយក្រុមហ៊ុនចំនួន ១៣ (អ្នកលក់រាយតាមអ៊ីនធឺណិត) ក្លាយជាជនរងគ្រោះនៃមេរោគ ransomware។ សង្គ្រាមតាមអ៊ីនធឺណិត
December 28, 2022












