ព្យុះរដូវរងានៅអាមេរិកខាងជើងមានសភាពកាន់តែអាក្រក់ ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ជីវិតជាបន្តបន្ទាប់
- BY
- autoadmin
- December 29, 2022
មន្ត្រីក្នុងតំបន់បាននិយាយថា ព្យុះរដូវរងាដ៏មានឥទ្ធិពលមួយដែលបានវាយប្រហារអាមេរិកខាងជើង បានឆក់យកជីវិតមនុស្សកាន់តែច្រើន នៅក្នុងរដ្ឋញូវយ៉កសហរដ្ឋអាមេរិក។ ប្រធានស្រុកលោក Mark Poloncarz បាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៣៤ នាក់ បានស្លាប់នៅក្នុង Erie County ដែលរួមមានទីក្រុង Buffalo ផងដែរ។ អាជ្ញាធរក៏កំពុងព្យាយាមកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន ៣ នាក់។ ព្យុះដែលបានបោកបក់ពាសពេញសហរដ្ឋអាមេរិកកាលពីថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងតិច ៦០នាក់ នៅក្នុងរដ្ឋចំនួន៨ របស់សហរដ្ឋអាមេរិក។

ឥឡូវនេះ Erie County មានអ្នកស្លាប់ច្រើនជាងគេក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលច្រើនជាងអំឡុងពេលព្យុះកំបុតត្បូងនៅ Buffalo ដ៏អាក្រក់ ក្នុងអំឡុងឆ្នាំ១៩៧៧ ទៅទៀត។ កាលនោះ មានមនុស្ស ២៩ នាក់ បានស្លាប់នៅក្នុងព្យុះ នេះបើយោងតាមសេវាអាកាសធាតុជាតិ។ លោក Poloncarz បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃពុធថា៖«វាជាព្យុះដ៏អាក្រក់មួយ ដែលមានមនុស្សស្លាប់យ៉ាងច្រើន»។ ប៉ុន្តែនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងសហរដ្ឋអាមេរិក រួមទាំងទីក្រុងញូវយ៉ក កំពុងចាប់ផ្តើមប្រសើរឡើងវិញហើយ។
លោក Poloncarz បាននិយាយថា នៅក្នុង Erie County ប្រមាណជា ១,០០០ គ្រួសារ គ្មានថាមពល ហើយ ៩៥% នៃអ្នកស្រុកគួរតែមានថាមពលឡើងវិញនៅពេលឆាប់ៗនេះ។ ទីក្រុង Buffalo មានព្រិលច្រើនជាង ៤ ហ្វីត (១.២ ម៉ែត្រ) ដែលធ្វើឱ្យមានការវិវឌ្ឍន៍ការបោសសម្អាតផ្លូវ។ លោក Poloncarz បាននិយាយថា យ៉ាងហោចណាស់ ៦៥% នៃផ្លូវក្នុងទីក្រុង អាចមានផ្លូវយ៉ាងហោចណាស់មួយសម្រាប់ឆ្លងកាត់បណ្ដោះអាសន្ន ទោះបីជាការហាមឃាត់ការបើកបរនៅតែមានជាធរមាន ដោយសារស្ថានភាពគ្រោះថ្នាក់ក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






