https://khmernote.com.kh/wp-admin/profile.php
ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ អះអាងថា បានឈ្នះសង្គ្រាមលើអ៊ឺរ៉ង់ហើយ តែភារកិច្ចមួយចំនួននៅមិនទាន់បញ្ចប់នៅឡើយទេ

    BY March 12, 2026
    លោក ដូណាល់ ត្រាំ អះអាងថា បានឈ្នះសង្គ្រាមលើអ៊ឺរ៉ង់ហើយ តែភារកិច្ចមួយចំនួននៅមិនទាន់បញ្ចប់នៅឡើយទេ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយយាថា គិតត្រឹមពេលនេះអាមេរិកបានឈ្នះសង្គ្រាមលើអ៊ឺរ៉ង់ហើយ តែភារកិច្ចមួយចំនួននៅមិនទាន់បញ្ចប់នៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១២ ខែមីនា។ ភារកិច្ចដែលត្រូវធ្វើបន្តនោះ គឺប្រតិបត្តិការណ៍យោធាដែលនឹងត្រូវបន្តធ្វើរហូតដល់ “បេសកកម្មត្រូវបានសម្រេច”។

    ថ្លែងនៅក្នុងពិធីជួបជុំមួយនៅទីក្រុង Hebron រដ្ឋ Kentucky លោក ដូណាល់ ត្រាំ បាននិយាយថា “សូមឱ្យខ្ញុំប្រាប់អ្នកថា យើងបានឈ្នះសង្គ្រាម បើទោះជាមនុស្សមួយចំនួនអាចនឹងមិនជឿ ដែលពួកយើងបានឈ្នះលឿនពេកទេ ប៉ុន្តែយើងពិតជាបានឈ្នះប្រាកដមែន។ យើងបានឈ្នះក្នុងរយៈពេលត្រឹមមួយម៉ោងដំបូងនៃសង្គ្រាម”។ លោកប្រធានាធិបតីអាមេរិករូបនេះបានមានប្រសាសន៍ថា “រឿងនេះគួរតែត្រូវបានធ្វើកាលពី ៤៧ ឆ្នាំមុន។ អ្នកដឹងទេ អ៊ីរ៉ង់មានអំណាចខ្លាំងណាស់។ ពួកគេនឹងព្យាយាមដណ្តើមយកមជ្ឈិមបូព៌ាទាំងមូល និងកម្ចាត់អ៊ីស្រាអែល។ ប៉ុន្តែពួកគេមិននឹកស្មានថាការវាយប្រហារនឹងកើតឡើងចំពោះពួកគេទេ ពួកគេមិនដឹងថាពួកគេកំពុងត្រូវបានវាយប្រហារដោយយោធាអាមេរិកទេ”៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post:
    MPO4D jitutoto mpo4d Mpoplay