ក្រុម Hacker របស់កូរ៉េខាងជើង បានកំណត់គោលដៅលើអ្នកជំនាញនយោបាយការបរទេសកូរ៉េខាងត្បូងជិត ១,០០០ នាក់ ចាប់តាំងពីខែមេសា
- BY
- autoadmin
- December 28, 2022
អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា ក្រុម Hacker ដែលធ្វើការឱ្យរដ្ឋាភិបាលកូរ៉េខាងជើង បានកំណត់គោលដៅវាយលុកលើអ្នកជំនាញគោលនយោបាយបរទេសកូរ៉េខាងត្បូង យ៉ាងហោចណាស់ចំនួន ៨៩២ នាក់។ កិច្ចខិតខំប្រឹងប្រែងរបស់ពួក Hacker គឺផ្តោតលើសមាជិកនៃក្រុមស្រាវជ្រាវ Think Tanks និងអ្នកសិក្សា ចាប់តាំងពីខែមេសាមកម្ល៉េះ។ ការវាយប្រហារបានចាប់ផ្តើមជាមួយនឹងការរំខានតាមអ៊ីមែល spear phishing emails ដែលជារឿយៗចេញមកពីបុគ្គលសំខាន់ៗ នៅក្នុងប្រព័ន្ធនយោបាយកូរ៉េខាងត្បូង។ ទាំងនេះជាធម្មតារួមបញ្ចូលទាំងតំណភ្ជាប់ទៅកាន់គេហទំព័រក្លែងក្លាយ ឬមេរោគជាឯកសារភ្ជាប់។

សកម្មភាពដែលមិនមានភាពស្មុគ្រស្មាញទាំងនេះ គឺគ្រប់គ្រាន់ដើម្បីបន្លំភ្នែកជនរងគ្រោះមួយចំនួនតូច។ លទ្ធផលគឺថា អ្នកជំនាញលេចធ្លោជាច្រើន ត្រូវបានគេលួចទិន្នន័យផ្ទាល់ខ្លួន បញ្ជីអ៊ីមែលមិនមានសុវត្ថិភាព ហើយក្រុមហ៊ុនចំនួន ១៣ (អ្នកលក់រាយតាមអ៊ីនធឺណិត) ក្លាយជាជនរងគ្រោះនៃមេរោគ ransomware។
សង្គ្រាមតាមអ៊ីនធឺណិត គឺជាការផ្តោតសំខាន់របស់ប្រទេសកូរ៉េខាងជើងអស់ជាច្រើនឆ្នាំមកនេះ ខណៈប្រទេសនេះព្យាយាមរារាំងយោធាបរទេស ជាមួយនឹងវិធីសាស្រ្តបែបប្រពៃណីជាច្រើនទៀត ដូចជាការកសាងអាវុធនុយក្លេអ៊ែរជាដើម។ វាក៏ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រទេសដែលស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុមួយនេះ នៅពេលដែលប្រទេសនេះក៏ត្រូវបានកាត់ផ្តាច់ពីទីផ្សារពិភពលោក។ វាត្រូវបានប៉ាន់ប្រមាណថា ពួក Hacker កូរ៉េខាងជើងបានលួចលុយ ១.៧២ ពាន់លានដុល្លារនៃរូបិយប័ណ្ណគ្រីបតូ ចាប់តាំងពីឆ្នាំ ២០១៧៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget
- Share This Post:






