ប្រទេសចិនបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក លើបច្ចេកវិទ្យាដែលជួយគ្រប់គ្រងជំងឺកូវីដ១៩
- BY
- autoadmin
- January 4, 2023
ប្រទេសចិនបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) អំពីបច្ចេកវិទ្យា ដែលអាចជួយគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID0-19 តាមរយៈតំណភ្ជាប់វីដេអូ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន (MOFA) បានបញ្ជាក់ពីព្រឹត្តិការណ៍នេះកាលពីថ្ងៃអង្គារម្សិលមិញ ដោយនិយាយថា ប្រទេសចិនបានចែករំលែកទិន្នន័យជាមួយពិភពលោក ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសុខាភិបាលរបស់ប្រទេសចិន កិច្ចប្រជុំតាមអ៊ីនធឺណិតរវាងប្រទេសចិន និង WHO គឺនិយាយអំពីស្ថានភាពបច្ចុប្បន្ន និងផែនការព្យាបាល និងចាក់វ៉ាក់សាំង COVID-19។

លោក Cao Xuetao អនុប្រធានគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (NHC) និងលោក Shen Hongbing ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន (CDC) ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះ រួមជាមួយនឹងមន្ត្រី និងអ្នកជំនាញផ្សេងទៀត។ ប្រទេសចិន និង WHO លោកបានយល់ព្រមសហការលើបច្ចេកវិទ្យា និងជួយបញ្ចប់ជំងឺរាតត្បាតនេះ។ លោក Mao បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា៖«យើងសង្កេតឃើញថា អ្នកជំនាញផ្នែកសុខភាពនៅក្នុងប្រទេសជាច្រើននិយាយថា វាមិនចាំបាច់ក្នុងការដាក់កម្រិតបន្ថែមលើមនុស្សដែលមកពីប្រទេសចិននោះទេ ពីព្រោះការប្រែប្រួលនៅក្នុងប្រទេសចិនកំពុងចរាចរជុំវិញពិភពលោករួចហើយ»។ លោកស្រីបានបន្តថា៖ «ប្រទេសនានាមិនគួរអនុវត្តសកម្មភាពរើសអើង ឬឧបាយកលនយោបាយទេ។ ពួកគេមិនគួរកំណត់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការធម្មតារបស់មនុស្សនោះទេ»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






