កាណាដាសម្រេចដាក់ការហាមប្រាមជនបរទេស ពីការទិញអចលនទ្រព្យនៅក្នុងប្រទេសរបស់ខ្លួន
- BY
- autoadmin
- January 2, 2023
កាណាដាបានដាក់ការហាមប្រាមជនបរទេសពីការទិញអចលនទ្រព្យលំនៅដ្ឋាននៅក្នុងប្រទេសរបស់ខ្លួន ដែលច្បាប់នេះបានចូលជាធរមាន កាលពីថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងធ្វើឱ្យមានផ្ទះទំនេរកាន់តែច្រើន សម្រាប់ពលរដ្ឋក្នុងស្រុក ដែលប្រឈមនឹងវិបត្តិលំនៅដ្ឋាន។ ប៉ុន្តែពួកគេក៏មានការលើកលែងមួយចំនួន ចំពោះបុគ្គលដូចជា៖ ជនភៀសខ្លួន និងអ្នករស់នៅអចិន្ត្រៃយ៍ជាដើម។ កាលពីចុងខែធ្នូ ទីក្រុង Ottawa ក៏បានបញ្ជាក់ផងដែរថា ការហាមប្រាមនឹងអនុវត្តចំពោះតែលំនៅដ្ឋានក្នុងទីក្រុង និងមិនមែនចំពោះអចលនទ្រព្យកម្សាន្ត ដូចជាផ្ទះលំហែរដូវក្ដៅនោះទេ។

វិធានការបណ្តោះអាសន្នរយៈពេល ២ឆ្នាំនេះ ត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រី Justin Trudeau ក្នុងអំឡុងពេលយុទ្ធនាការ បោះឆ្នោតឆ្នាំ២០២១ នៅពេលដែលតម្លៃអចលនទ្រព្យមានការកើនឡើងខ្លាំង ដែលលើសពីលទ្ធភាពរបស់ពលរដ្ឋកាណាដា។ យ៉ាងណាក៏ដោយ ទោះបីជាមានភាពរុងរឿងនាពេលថ្មីៗនេះក៏ដោយ ទីផ្សារអចលនទ្រព្យរបស់ប្រទេសបានចុះថយសម្រាប់អ្នកលក់ ខណៈដែលអត្រាការប្រាក់បញ្ចាំបានដើរតាមគោលនយោបាយរូបិយវត្ថុរបស់ធនាគារកាណាដា ក្នុងគោលបំណងដើម្បីរក្សាអតិផរណា៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






