អន្តរជាតិ

លោក Zelenskyy និយាយថា រុស្ស៊ី​គ្រោងអូសបន្លាយការ​វាយប្រហារ​យន្តហោះ​គ្មាន​មនុស្ស​បើកនៅ​អ៊ុយក្រែន

BY
autoadmin
January 3, 2023

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកមានព័ត៌មានដែលអាចឱ្យដឹងថា រុស្ស៊ីកំពុងរៀបចំផែនអូសបន្លាយការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក ដែលផលិតដោយអ៊ីរ៉ង់។ លោក​ Zelenskyy បាននិយាយ​ថា ការ​វាយ​ប្រហារ​នេះ​មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រជាជន​ វិស័យ​ការពារ​អាកាស និង​វិស័យ​ថាមពល​អ៊ុយក្រែន កាន់តែមានភាពនឿយណាយ​។

លោកបាននិយាយថា៖«ត្រឹមតែពីរថ្ងៃបានកន្លងផុតទៅចាប់តាំងពីដើមឆ្នាំមក ចំនួនយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលត្រូវបានបាញ់ទម្លាក់នៅអ៊ុយក្រែន គឺច្រើនជាង ៨០ គ្រឿងរួចទៅហើយ»។ លោក Zelenskyy បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបន្តទប់ទល់នឹងការវាយលុករបស់រុស្ស៊ី ដោយនិយាយថា អ៊ុយក្រែនត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឱ្យ «គោលដៅរបស់ពួកភេរវករនេះនឹងបរាជ័យ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: