អន្តរជាតិ

ប្រទេសប្រេស៊ីលរកឃើញអ្នកបន្តតំណែងជាប្រធានាធិបតីថ្មីពីលោក Jair Bolsonaro

BY
autoadmin
January 2, 2023

លោក Luiz Inacio Lula da Silva បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រេស៊ីលជាផ្លូវការ ដែលវាជាលើកទី៣ សម្រាប់គាត់ នៅក្នុងមុខតំណែងកំពូលមួយនេះ។ អ្នកនយោបាយឆ្វេងនិយមជើងចាស់ ដែលត្រូវបានគេស្គាល់ជាទូទៅថា Lula ធ្លាប់បានដឹកនាំប្រទេសនេះ នៅចន្លោះឆ្នាំ២០០៣ និង ២០១០ ហើយបានផ្តួលលោក Jair Bolsonaro នៅក្នុងការស្ទង់មតិកាលពីខែតុលា។ នៅក្នុងសុន្ទរកថាដំបូងរបស់គាត់ លោក Lula បានប្តេជ្ញាថា លោកនឹងកសាងប្រទេសឡើងវិញចេញពី «ការបំផ្លិចបំផ្លាញដ៏គួរឱ្យភ័យខ្លាច»។

លោកក៏បានរិះគន់គោលនយោបាយរបស់អ្នកកាន់តំណែងមុនរបស់គាត់ គឺលោក Jair Bolsonaro ដែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដើម្បីចៀសវាងពិធីប្រគល់តំណែងទៅឱ្យប្រធានាធិបតីថ្មីនេះ។ នៅក្នុងថ្ងៃទទួលតំណែងរបស់គាត់ គេឃើញអ្នកគាំទ្ររបស់គាត់បានប្រមូលផ្តុំគ្នានៅមុខសភាតាំងពីព្រលឹម ខណៈមានសិល្បករជាង ៦០ នាក់ រួមទាំងតារាជើងចាស់លោក Martinho da Vila ដែលមកចូលរួមដើម្បីសម្តែងនៅលើឆាកដ៏ធំចំនួន ២ ដែលតុបតែងជាទង់ជាតិប្រេស៊ីល ជាផ្នែកមួយនៃមហោស្រពតន្ត្រីដែលមានឈ្មោះថា «Lulapalooza»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: