- autoadmin
- អន្តរជាតិ
គ្រោះរញ្ជួយដីនៅបាតសមុទ្រដ៏ខ្លាំងមួយ បានអង្រួនភាគខាងលិចប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែភ្លាមៗនោះមិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬអ្នកស្លាប់និងរបួសនោះទេ។ ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ ៤៨គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Singkil ដែលជាស្រុកឆ្នេរសមុទ្រក្នុងខេត្ត Aceh ក្នុងជម្រៅ ៣៧គីឡូម៉ែត្រ។ វាបានកើតឡើងនៅម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក)។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) ក៏បានដាក់កម្រិតរញ្ជួយ ៦.២ រ៉ិចទ័រ
January 16, 2023 - អន្តរជាតិ
យោងតាមកាសែត Kathmandu Post បានរាយការណ៍នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣នេះថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលផ្ទុកមនុស្សទាំងអស់ ៧២នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Pokhara ប្រទេសនេប៉ាល់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Yeti Airlines បាននិយាយថា ក្នុងចំណោមពួកគេ គឺមាន ៦៨នាក់ ជាអ្នកដំណើរ និង ៤នាក់ ផ្សេងទៀត គឺជាអាកាសយានិក។ ប្រភពបាននិយាយថា យន្តហោះនេះកំពុងហោះហើរពីរដ្ឋធានី Kathmandu ទៅកាន់ទីក្រុង Pokhara នៅភាគកណ្តាលប្រទេសនេប៉ាល់។ ឥឡូវនេះ នាយករដ្ឋមន្ត្រី Pushpa
January 15, 2023 - អន្តរជាតិ
កំឡុងវគ្គបង្ហាញឈុតតំណាងជាតិនៅឯព្រឹត្តិការណ៍បវរកញ្ញាចក្រវាល ក្នុងទីក្រុង New Orleans របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បវរកញ្ញាមកពីប្រទេសអែលសាល់វ៉ាឌ័រ Alejandra Guajardo ត្រូវបានគេឃើញស្លៀកក្នុងឈុតរូបិយប័ណ្ណចម្រុះផ្សេងគ្នារបស់ប្រវត្តិសាស្ត្រអែលសាល់វ៉ាឌ័រ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អាម្មណ៍ជាងនេះទៀតនោះ គឺគេឃើញមានរូបិយប័ណ្ណឌីជីថល Bitcoin នៅលើឈុតតំណាងជាតិនោះផងដែរ នៅចំពេលដែលប្រទេសអែលសាល់វ៉ាឌ័រ ទើបតែបានអនុម័តច្បាប់ថ្មីមួយ ដែលមានបំណងគ្រប់គ្រងការចេញប្រើប្រាស់រូបិយប័ណ្ណឌីជីថល ទាំងអង្គភាពរដ្ឋ និងឯកជន កាលពីថ្ងៃពុធកន្លងទៅ នេះបើតាមការចុះផ្សាយដោយ Investing ។ អែលសាល់វ៉ាឌ័រគឺជាប្រទេសដំបូងគេ ដែលទទួលស្គាល់ Bitcoin ជាការដេញថ្លៃស្របច្បាប់ សម្រាប់ឱ្យអង្គភាពអាជីវកម្មទាំងអស់ ទទួលយករូបិយប័ណ្ណមួយនេះមកប្រើប្រាស់។ បច្ចុប្បន្ននេះ គណបក្សកាន់អំណាចបានចេញសេចក្តីព្រាងច្បាប់ ដោយសហការជាមួយប្រធានាធិបតីលោក Nayib Bukele ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ
January 14, 2023 - អន្តរជាតិ
ទិន្នន័យចុងក្រោយបំផុតពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បង្ហាញថាជាង ៤០% នៃករណី COVID-19 ថ្មីៗ នៅក្នុងសហរដ្ឋអាមេរិក គឺជាអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 ។ CDC បាននិយាយថា XBB.1.5 ដែលរីករាលដាលយ៉ាងឆាប់រហ័សនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៤៣% នៃចំនួនករណីថ្មីៗនៅសប្ដាហ៍មុន។ នោះគឺជាការកើនឡើងប្រហែល ១០ ពិន្ទុភាគរយពីសប្តាហ៍មុនមួយទៀត ដែលធ្វើឱ្យ XBB.1.5 រីករាលដាលជាងប្រភេទផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក រួមទាំង BQ.1.1 ដែលផងដែរ។ នៅភាគឦសាននៃប្រទេស រួមទាំងរដ្ឋញូវយ៉ក XBB.1.5 មានច្រើនជាង ៨០% នៃករណីថ្មីៗ។
January 14, 2023 - អន្តរជាតិ
អវកាសយានិករបស់អង្គការ NASA លោក Frank Rubio និង អវកាសយានិករុស្ស៊ីលោក Sergey Prokopyev និងលោក Dmitri Petelin ត្រូវប្រឈមមុខនឹងការបន្តការស្នាក់នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ជាច្រើនខែ ហើយត្រូវការយានជំនិះថ្មី បន្ទាប់ពីយានអវកាសរុស្ស៊ី MS-22 Soyuz បានបែកធ្លាយកាលពីខែមុន។ កាលពីថ្ងៃពុធ អង្គការ NASA និងមន្ត្រីអវកាសរុស្ស៊ី បានបង្ហាញផែនការដើម្បីបាញ់បង្ហោះយាន Soyuz ទទេទៅកាន់ ISS ដើម្បីដឹកពួកគេត្រឡប់មកផែនដីជំនួសវិញ។ នោះមានន័យថា អវកាសយានិកទាំង ៣ នឹងចំណាយពេលជាច្រើនខែទៀតនៅឯ ISS។
January 14, 2023 - អន្តរជាតិ
និយតករអាកាសចរណ៍របស់ប្រទេសឥណ្ឌា បានធ្វើការស្តីបន្ទោសក្រុមហ៊ុនអាកាសចរណ៍ Go First Airlines សម្រាប់ការចេញយន្តហោះចោលអ្នកដំណើររបស់ខ្លួន នៅក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។ ជើងហោះហើរមួយ របស់ក្រុមហ៊ុន Go First (អតីត Go Air) បានហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុង Bengaluru ដោយទុកឱ្យអ្នកដំណើរជាង ៥០នាក់ ដែលមិនទាន់ចុះពីរថយន្តក្រុងរបស់ពួកគេផងនោះ ត្រូវជាប់គាំងមិនអាចចេញដំណើរបាន។ របាយការណ៍និយាយថា អ្នកដំណើរទាំងនោះបានពិនិត្យឥវ៉ាន់ (Check-in) ហើយក៏មានប័ណ្ណឡើងយន្តហោះនៅក្នុងដៃផងដែរ។ យ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។ ក្រុមហ៊ុន Go First បានធ្វើការសុំទោសអ្នកដំណើរទាំងនោះ ខណៈអ្នកមួយចំនួនក៏បានធ្វើការរិះគន់នៅលើបណ្ដាញ Twitter ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បានពន្យល់
January 13, 2023 - អន្តរជាតិ
យោងតាមកាសែតជប៉ុន Yomiuri Shimbun បានរាយការណ៍ថា រដ្ឋអាជ្ញាជប៉ុន នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ បានធ្វើការចោទប្រកាន់ជនសង្ស័យ ដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ពីបទមនុស្សឃាត។ របាយការណ៍បាននិយាយថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈស្រុក Nara បានចោទប្រកាន់លោក Tetsuya Yamagami អាយុ ៤២ ឆ្នាំ ពីបទមនុស្សឃាត ក៏ដូចជាការបំពានច្បាប់ប្រើប្រាស់កាំភ្លើង បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃផ្លូវចិត្តប្រហែល ៦ខែ។ គួររំលឹកផងដែរថា Tetsuya Yamagami បានបាញ់សម្លាប់លោក អាបេ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២
January 13, 2023 - អន្តរជាតិ
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលស្ត្រីភាគច្រើននៅប្រទេសកូរ៉េខាងត្បូង នឹងត្រូវរៀបអាពាហ៍ពិពាហ៍នៅពេលពួកគេមានអាយុខ្ទង់ ២០ឆ្នាំ ក៏ប៉ុន្តែឥឡូវនេះស្ថិតិជាច្រើនបានបង្ហាញពីនិន្នាការផ្លាស់ប្តូរថ្មីៗ ដែលវាបានបង្ហាញថា ស្ត្រីដែលរៀបការក្នុងអាយុខ្ទង់ ៣០ឆ្នាំ កំពុងមានប្រៀបជាងពួកគេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Herald ។ យោងតាមស្ថិតិកូរ៉េ (Statistics Korea) ចំនួនស្ត្រីដែលរៀបការជាលើកដំបូងនៅក្នុងវ័យ ៣០ឆ្នាំ មានការកើនឡើងជាងស្ត្រីដែលរៀបការក្នុងវ័យ ២០ឆ្នាំ គិតត្រឹមឆ្នាំ២០២១។ ហើយវាគឺជាលើកដំបូងបំផុតក្នុងរយៈពេល ៣១ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩០ នៅពេលដែលទីភ្នាក់ងារ បានចាប់ផ្តើមចងក្រងទិន្នន័យដែលពាក់ព័ន្ធទាំងនេះ។ នៅក្នុងឆ្នាំ២០២១ ចំនួនអាពាហ៍ពិពាហ៍ដែលបានរាយការណ៍ គឺមានសរុបចំនួន ១៩៣,០០០ គូ ហើយចំនួនស្ត្រីដែលបានរៀបការជាលើកដំបូង មានចំនួន ១៥៧,០០០
January 13, 2023 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា សុីរ៉ូក្អកចំនួន ២ ដែលផលិតដោយក្រុមហ៊ុន Marion Biotech របស់ប្រទេសឥណ្ឌា មិនគួរត្រូវបានប្រើប្រាស់សម្រាប់កុមារនោះទេ បន្ទាប់ពីវាត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ចំនួន ១៩ ករណី នៅក្នុងប្រទេសអ៊ូសបេគីស្ថាន។ ការវិភាគដោយក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថាន បានបង្ហាញថា ទឹកស៊ីរ៉ូ Ambronol និង DOK-1 Max មានផ្ទុកសារធាតុពុល Ethylene Glycol ដែលគ្រោះថ្នាក់ដល់សុខភាពរបស់កុមារតូចៗ។ ស៊ីរ៉ូទាំង ២ ត្រូវបានម្ដាយឪពុក ឬឱសថការី ប្រើវាជាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ ប៉ុន្តែកម្រិតរបស់ស៊ីរ៉ូទាំង ២ មិនសមស្របសម្រាប់កុមារនោះទេ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Marion
January 13, 2023 - អន្តរជាតិ
ចំពេលមានការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសចិន អាជ្ញាធរសុខាភិបាលរបស់ចិនមិនបានធ្វើបច្ចុប្បន្នភាពតួលេខប្រចាំថ្ងៃអំពីការឆ្លង និងការស្លាប់នោះទេចាប់តាំងពីថ្ងៃអាទិត្យកន្លងមក បន្ទាប់ពីបានដកចេញជាផ្លូវការនូវគោលនយោបាយ «zero-COVID»។ ពោលគឺ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន ពីមុនបានបង្ហោះព័ត៌មានថ្មីៗប្រចាំថ្ងៃនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែក្រោយមកបាននិយាយថា ខ្លួននឹងកែសម្រួលការចេញផ្សាយទិន្នន័យស្របតាមស្ថានភាពនៃមេរោគឆ្លង ដោយនឹងកាត់បន្ថយការប្រកាសមកត្រឹមមួយខែម្តងវិញ។ ការភ័យខ្លាចនៃការឆ្លងរាលដាល និងការលេចឡើងនៃវីរុសថ្មីនៅក្នុងប្រទេសចិនកំពុងកើនឡើង ខណៈពេលដែលមនុស្សចាប់ផ្តើមត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា។ នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Michael Ryan កាលពីថ្ងៃពុធ បានប្រាប់អ្នកយកព័ត៌មានថា៖«យើងនៅតែជឿថា ការស្លាប់ត្រូវបានរាយការណ៍តិចតួចពីប្រទេសចិន។ ហើយនេះគឺទាក់ទងទៅនឹងនិយមន័យដែលត្រូវបានប្រើ»។ នៅពេលសួរអំពីប្រទេសដែលរឹតបន្តឹងច្បាប់ចូលសម្រាប់ការមកដល់ពីប្រទេសចិន លោក Ryan បាននិយាយថា៖«យើងមិនលើកទឹកចិត្តឱ្យមានការរឹតបន្តឹងការធ្វើដំណើរគ្រប់ទីកន្លែងទេ»។ ប៉ុន្តែលោកអាចយល់បាន ចំពោះប្រទេសដែលសម្រេចចិត្តចាត់វិធានដោយការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ការផ្ទុះឡើងថ្មីម្ដងទៀត៕ អត្ថបទ៖ លីដា
January 12, 2023












