autoadmin
  • អន្តរជាតិ

    សាកលវិទ្យាល័យ Silpakorn របស់ប្រទេសថៃ បានរចនាធូបដែលដុតឆាប់អស់ជាងមុន ដើម្បីកាត់បន្ថយការបំពុលបរិយាកាស រួមទាំងខ្យល់ពុល PM2.5 នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ពលរដ្ឋថៃ​កាត់ចិននឹង​ទៅកាន់ទីសក្ការៈនានា ដើម្បី​អុជ​ធូបគោរព​ដល់​ព្រះ និង​វិញ្ញាណក្ខន្ធ​ដូនតា​របស់​ពួកគេ។ ជាលទ្ធផល ទីសក្ការៈបូជារបស់ចិននៅទីក្រុងបាងកក និងទីក្រុងផ្សេងទៀត គឺត្រូវគ្របដណ្ដប់ជិតដោយផ្សែងធូប។ សាស្ត្រាចារ្យលោក Ratthaphol Onchaeng បាននិយាយថា៖«ធូបបែបបុរាណជាធម្មតាឆេះអស់ក្នុងរយៈពេល ២០-៣០ នាទី ដែលបង្កើតជាផ្សែងបង្កឱ្យមានការបំពុលបរិយាកាស ពិសេសនៅតាមតំបន់ដែលមានអ្នកទស្សនាច្រើនដូចជាវត្ត Mangkon Kamalawat (វត្ត Leng Noei

    January 20, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា សាកសពក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ ដែលស្លាប់នៅក្នុងគ្រិះបេតុងជម្រៅ ៣៥ម៉ែត្រ ត្រូវបានគេយកចេញពីក្រោមដីរួចរាល់ហើយ នៅព្រឹកថ្ងៃសុក្រនេះ។ សមាជិកក្រុមសង្គ្រោះ ២នាក់ មកពីនាយកដ្ឋាននគរបាលខេត្ត Dong Thap បំពាក់ដោយអុកស៊ីសែន បានចុះទៅក្រោមដីជម្រៅ ២៤ម៉ែត្រ ដែលក្មេងប្រុស Thai Ly Hao Nam បានជាប់គាំងនៅក្នុងគ្រិះបេតុងនោះ ហើយបានប្រើប្រាស់ឧបករណ៍ជំនាញ ដើម្បីនាំយកសាកសពក្មេងប្រុសឡើងមកលើដី ដោយចំណាយ​ពេល​ជិត ២ ម៉ោង។ សាកសព​ក្មេងប្រុស Nam ត្រូវ​បានដាក់ក្នុងមឈូស និងដឹកតាម​រថយន្ត​​យក​មក​ផ្ទះ​ ដែលមានចម្ងាយ​​មួយ​គីឡូម៉ែត្រពីកន្លែងកើតហេតុ ដើម្បី​​ប្រគល់​ទៅឱ្យ​ក្រុម​គ្រួសារ​យក​ទៅធ្វើបុណ្យ។ អនុ​ប្រធាន​ខេត្តលោក Doan

    January 20, 2023
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីលោក Han Duck-soo នៅថ្ងៃសុក្រនេះបាននិយាយថា កូរ៉េខាងត្បូងនឹងដកចេញនូវច្បាប់ពាក់ម៉ាស់នៅក្នុងទីបិទជិតសាធារណៈ ចាប់ពីថ្ងៃទី៣០ ចុងខែមករានេះ ទោះបីជាច្បាប់នេះនឹងនៅតែអនុវត្តសម្រាប់កន្លែងដឹកជញ្ជូន និងពេទ្យក៏ដោយ។ លោក Han នៅអំឡុងពេលកិច្ចប្រជុំឆ្លើយតបនឹងជំងឺ COVID-19 បាននិយាយថា៖«ចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃកំពុងបន្តធ្លាក់ចុះ ហើយទោះបីជាមានការព្រួយបារម្ភអំពីការកើនឡើងនៃករណីនៅក្នុងប្រទេសចិនក៏ដោយ ស្ថានភាពនៅទីនេះគឺស្ថិតក្រោមការគ្រប់គ្រងដោយគ្មានបញ្ហាធំឡើយ» ។ សេចក្តីប្រកាសនៅថ្ងៃសុក្រនេះបានកើតឡើងក្រោយរយៈពេល ៣ឆ្នាំ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការផ្ទុះឡើងដំបូងនៃការឆ្លងជំងឺ COVID-19 ដំបូងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ លោក Han ក៏បានព្រមានដែរថា ការបន្ធូរបន្ថយច្បាប់ពាក់ម៉ាស់ និងថ្ងៃឈប់សម្រាកនាពេលខាងមុខ អាចបណ្តាលឱ្យមានការកើនឡើងជាបណ្តោះអាសន្ននូវករណីថ្មី ដោយជំរុញឱ្យអាជ្ញាធរសុខាភិបាលរក្សាការប្រុងប្រយ័ត្ន ជាពិសេសសម្រាប់អ្នកដែលងាយនឹងឆ្លងមេរោគ។ ជម្រាបដែរថា កូរ៉េខាងត្បូងបានលុបចោលការរឹតត្បឹតភាគច្រើនទាក់ទងនឹងជំងឺរាតត្បាតរបស់ខ្លួន ប៉ុន្តែប្រទេសនេះរក្សាច្បាប់ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល

    January 20, 2023
  • អន្តរជាតិ

    តម្លៃស៊ុតបានកើនឡើងជាង ២ដង នៅកន្លែងខ្លះក្នុងប្រទេសជប៉ុន ចំពេលមានការរីករាលដាលនៃជំងឺផ្តាសាយបក្សីដែលមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេស។ ជម្រាបដែរថា ប្រទេសជប៉ុនបានសម្លាប់សត្វស្លាបជាង ១០ លានក្បាល គិតត្រឹមថ្ងៃអង្គារសប្តាហ៍មុន ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់រដូវកាលតែមួយ។ ការកើនឡើងនៃតម្លៃចំណីដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏បានរួមចំណែកធ្វើឱ្យតម្លៃស៊ុតកើនឡើងផងដែរ។ ផ្សារទំនើបមួយនៅក្នុងខេត្ត Gunma បាននិយាយថា ពួកគេបានទិញស៊ុតពីកសិដ្ឋានបសុបក្សីក្នុងស្រុក ខណៈបញ្ហាកង្វះស៊ុតបានបណ្តាលឱ្យតម្លៃកើនឡើងពី ៣០ ទៅ ៤០% បើប្រៀបធៀបទៅនឹងឆ្នាំធម្មតា។ ពួកគេលក់ពងមាន់ខ្នាតមធ្យមដែលមាន ១០គ្រាប់ ក្នុង ១កញ្ចប់ តម្លៃ ២៩៨ យ៉េន ឬប្រហែល ២.៣ ដុល្លារ ដែលខ្ពស់ជាងឆ្នាំមុនជិត ២.៥ ដង។

    January 20, 2023
  • អន្តរជាតិ

    រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចង់អនុញ្ញាតឱ្យពលរដ្ឋអាចធ្វើការរហូតដល់ ៦៩ម៉ោង ក្នុងមួយសប្តាហ៍ និង ជម្រើសធ្វើការបន្ថែមម៉ោងជាថ្នូរនឹងការឈប់សម្រាក ដែលជាផែនការរំពឹងនឹងលើកកម្ពស់កំណើនជីវភាពគ្រួសារ រួមជាមួយនឹងផលិតភាពការងារ។ ​ផែនការ​នេះគ្រោងនឹង​ប្រកាស​នៅ​ខែ​ក្រោយ ដែលវា​នឹង​ផ្តល់​ភាព​បត់បែន​បន្ថែម​ទៀត​ នៅក្នុង​ទីផ្សារ​ការងារ។ មន្ត្រីបាននិយាយថា ប្រជាជននឹងធ្វើការតិចថ្ងៃជាងមុន ដោយលើកទឹកចិត្តឱ្យពួកគេមានគ្រួសារ និងបង្កើនអត្រាមានកូន ដែលត្រូវបានព្យាករណ៍ថា នឹងឈានដល់កម្រិតទាបជាសកលត្រឹម ០.៧ ក្នុងឆ្នាំ២០២៤។ សព្វថ្ងៃប្រទេសកូរ៉េខាងត្បូង គោរពច្បាប់ធ្វើការត្រឹម ៥២ម៉ោង ក្នុងមួយសប្ដាហ៍ (៤០ម៉ោង ជាម៉ោងការងារធម្មតា បូកនឹង ១២ ម៉ោង ជាការបន្ថែមម៉ោង) ដែលត្រូវបានដាក់ឡើងតាំងពីឆ្នាំ២០១៨។ នេះមានន័យថា

    January 19, 2023
  • អន្តរជាតិ

    ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសអ៊ុយក្រែន កំពុងព្យាយាមកំណត់មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានធ្លាក់នៅតំបន់ Brovary ក្បែរជាយទីក្រុងគៀវ។ អាជ្ញាធរ​អ៊ុយក្រែន​និយាយ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ ១៤​នាក់ ​ត្រូវ​បានបញ្ជាក់ថាស្លាប់ ដោយ​ក្នុង​នោះ​រួមមាន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ុយក្រែន Denys Monastyrskyy ។ លោក និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត បាននៅលើឧទ្ធម្ភាគចក្រ ដែលកំពុងហោះហើរក្នុងអាកាសធាតុចុះអ័ព្ទ ហើយក្រោយមកឧទ្ធម្ភាគចក្រក៏បានធ្លាក់នៅជិតមជ្ឈមណ្ឌលកុមារមួយ។ ជាមួយគ្នានេះ មនុស្ស​ចំនួន ២៥​នាក់ ផ្សេងទៀតដែលនៅលើដី ដោយរួមមាន​កុមារ​ម្នាក់ផងនោះ ក៏ត្រូវបានគេរាយការណ៍ថា បាន​រង​របួស​ផងដែរ។ ប្រធានាធិបតីលោក Zelenskkyy បាននិយាយថា «ការឈឺចាប់នេះគឺមិនអាចបរិយាយបានទេ»។ ហើយលោកបានហៅជនរងគ្រោះថាជា «អ្នកស្នេហាជាតិអ៊ុយក្រែនពិតប្រាកដ»។ ឥឡូវនេះក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មិនមានការប្រយុទ្ធគ្នានៅក្នុងតំបន់នេះទេ ហើយកំពុងរកមើលមូលហេតុដែលអាចកើតមានផ្សេងទៀត

    January 19, 2023
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី  Jacinda Ardern នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសថា លោកស្រីនឹងលាលែងពីតំណែងនៅខែក្រោយ ដោយនិយាយថា លោកស្រីមិនសាកសមនឹងបន្តធ្វើជាមេដឹកនាំទៀតទេ។ នៅក្នុងកិច្ចប្រជុំសមាជិកនៃគណបក្សការងាររបស់គាត់ លោកស្រីបាននិយាយថា៖«ខ្ញុំជាមនុស្ស។ យើងផ្តល់ឱ្យច្រើនតាមតែអាចធ្វើទៅបាន ឱ្យតែយើងអាចធ្វើបាន ហើយបន្ទាប់មកវាដល់ពេលហើយ សម្រាប់ខ្ញុំ វាដល់ពេលហើយ»។ លោកស្រី Ardern បានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលចម្រុះនៅឆ្នាំ២០១៧ ហើយបន្ទាប់មកបានដឹកនាំគណបក្សការងារឱ្យទទួលបានជ័យជម្នះយ៉ាងភ្លក់ទឹកភ្លក់ដី នៅក្នុងការបោះឆ្នោត ៣ ឆ្នាំក្រោយមក។ ក្នុងអំឡុងពេលរបស់គាត់ជាមេដឹកនាំ គាត់បានឈ្នះការសាទរជាអន្តរជាតិចំពោះការដោះស្រាយការវាយប្រហារភេរវកម្មលើវិហារអ៊ីស្លាមចំនួន ២ និងជំងឺរាតត្បាត COVID-19 ហើយបានក្លាយជាមេដឹកនាំពិភពលោកទី ២ ដែលបានសម្រាលកូនក្នុងពេលកាន់តំណែង។ ប៉ុន្តែគណបក្ស

    January 19, 2023
  • អន្តរជាតិ

    រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជំរុញឱ្យអាជ្ញាធរសុខាភិបាលក្នុងតំបន់ ត្រូវត្រួតពិនិត្យគ្រឹះស្ថានម្ហូបអាហារ និងស្នើឱ្យមាតាបិតាមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កុមារប្រមាណជា ២៥នាក់ បានធ្លាក់ខ្លួនឈឺក្រោយហូបនំមួយប្រភេទ ដែលមានផ្ទុកសារធាតុនីត្រូហ្សែនរាវ (liquid nitrogen-infused)។ នំប្រភេទនេះត្រូវបានគេហៅថា chiki ngebul ឬ នំដង្ហើមនាគ គឺជានំផ្អែមមានចម្រុះពណ៌ ដែលត្រូវបានស្រោបដោយផ្សែងនីត្រូហ្សែន ហើយពួកគេក៏បានស្រូបហឺតផ្សែងទាំងនោះចូលក្នុងពោះ តាមរយៈច្រមុះ និងមាត់របស់ពួកគេ។ អាហារសម្រន់ប្រភេទនេះ បានវាយលុកយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសនៅក្នុងចំណោមក្មេងៗតូចតែម្ដង។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានលើកឡើងពីគ្រោះថ្នាក់នៃការទទួលទានអាហារសម្រន់ប្រភេទនេះ ដោយខ្លួនបានពន្យល់ថា ការទទួលទាននំប្រភេទនេះក្នុងរយៈពេលយូរ អាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ក្រសួង​បាន​ព្រមាន​ថា ការ​ទទួលទាន​អាហារ​សម្រន់​ដែល​បញ្ចូល​ជាតិនីត្រូហ្សែន​ច្រើន​ពេក អាច​នាំ​ឱ្យ​រលាក​ក្រពះ រលាក រលាក​ស្បែកដោយសារភាពត្រជាក់ខ្លាំង (cold

    January 18, 2023
  • អន្តរជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា យោធាអាមេរិកបានចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនឱ្យចេះប្រើប្រាស់ និងថែទាំប្រព័ន្ធការពារមីស៊ីល Patriot ។ ឧត្តមសេនីយឯក Pat Ryder មកពីកងទ័ពអាកាសអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា៖«ជនជាតិអ៊ុយក្រែនលើសពី ៩០ ទៅ ១០០នាក់» នឹងត្រូវធ្វើការហ្វឹកហាត់ជាច្រើនខែនៅឯមូលដ្ឋានទ័ពមួយក្នុងរដ្ឋ Oklahoma ។ ជម្រាបដែរថា Patriot ដែលផលិតដោយសហរដ្ឋអាមេរិក គឺជាប្រព័ន្ធមីស៊ីលចល័តពីដីទៅអាកាស ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោង និងមីស៊ីលឆ្លងទ្វីប ក៏ដូចជាយន្តហោះផងដែរ។ ជាមួយគ្នានេះ ក្រសួងការពារជាតិរបស់ប្រទេសហូឡង់កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនក៏ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធ Patriot ។ នៅក្នុងការបង្ហោះលើ Twitter រដ្ឋមន្ត្រីការពារជាតិហូឡង់លោកស្រី Kajsa Ollongren ក៏បានរំលឹកពីការវាយប្រហារដោយមីស៊ីលដ៏សាហាវទៅលើអគារផ្ទះល្វែងមួយនៅទីក្រុង Dnipro

    January 18, 2023
  • អន្តរជាតិ

    ថៃ៖ បុរស​ម្នាក់​ក្នុង​ខេត្ត Chaiyaphum របស់ប្រទេសថៃ បាន​បង្កើត​វិធី​ថ្មី​មួយក្នុង​ការ​ទាក់​ទាញ​អ្នក​មក​ទស្សនា​កសិដ្ឋាន​របស់​គាត់​ ដោយការ «លក់ខ្យល់​បរិសុទ្ធ» នៅ​ក្នុង​តម្លៃ ១,០០០ បាត ​ក្នុង​មួយ​ម៉ោង។ លោក Dusit Kachai ដែលមានអាយុ ៥២ឆ្នាំ បានមានប្រសាសន៍ថា៖ «ម៉ោងដំបូងមានតម្លៃ ១,០០០ បាត ប៉ុន្តែបន្ទាប់មកភ្ញៀវអាចស្នាក់នៅដោយមិនគិតថ្លៃ រួមទាំងអាហារ និងការបោះតង់ផងដែរ»។ កសិដ្ឋានរបស់គាត់មានទីតាំងនៅក្បែរឧទ្យានជាតិ Phu Laen Kha ដែលល្បីល្បាញដោយសារមានខ្យល់អាកាសបរិសុទ្ធ ព្រៃឈើ និងទន្លេភ្នំ។ លោកបានបន្ថែមថា កុមារ និងមនុស្សចាស់ អាចស្នាក់នៅដោយឥតគិតថ្លៃ។

    January 18, 2023