អន្តរជាតិ

ជន​សង្ស័យនៅ​ក្នុង​ករណីរបស់លោក អាបេ ស៊ីនហ្សូ ត្រូវ​បានគេដាក់​ការចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម

BY
autoadmin
January 13, 2023

យោងតាមកាសែតជប៉ុន Yomiuri Shimbun បានរាយការណ៍ថា រដ្ឋអាជ្ញាជប៉ុន នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ បានធ្វើការចោទប្រកាន់ជនសង្ស័យ ដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ពីបទមនុស្សឃាត។ របាយការណ៍បាននិយាយថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈស្រុក Nara បានចោទប្រកាន់លោក Tetsuya Yamagami អាយុ ៤២ ឆ្នាំ ពីបទមនុស្សឃាត ក៏ដូចជាការបំពានច្បាប់ប្រើប្រាស់កាំភ្លើង បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃផ្លូវចិត្តប្រហែល ៦ខែ។

គួររំលឹកផងដែរថា Tetsuya Yamagami បានបាញ់សម្លាប់លោក អាបេ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីរូបនេះ កំពុងធ្វើការឃោសនាឱ្យសមាជិកបក្សរបស់គាត់នៅស្រុក Nara បើទោះបីជាអំឡុងពេលនោះ គាត់មិនមែនជានាយករដ្ឋមន្ត្រីទៀតក៏ដោយ។ ជនសង្ស័យត្រូវបានគេចាប់ខ្លួនភ្លាមៗ និងត្រូវបានបញ្ជូនទៅធ្វើការវាយតម្លៃផ្លូវចិត្ត ដោយមានការណែនាំពីតុលាការនៅទីក្រុង Nara ដោយផ្ទាល់៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: