អវកាសយានិកអាមេរិក និងរុស្ស៊ីបានជាប់គាំងរង់ចាំក្នុងទីអវកាស បន្ទាប់ពីយានអវកាសរបស់ពួកគេបានរងការខូចខាត
- BY
- autoadmin
- January 14, 2023
អវកាសយានិករបស់អង្គការ NASA លោក Frank Rubio និង អវកាសយានិករុស្ស៊ីលោក Sergey Prokopyev និងលោក Dmitri Petelin ត្រូវប្រឈមមុខនឹងការបន្តការស្នាក់នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ជាច្រើនខែ ហើយត្រូវការយានជំនិះថ្មី បន្ទាប់ពីយានអវកាសរុស្ស៊ី MS-22 Soyuz បានបែកធ្លាយកាលពីខែមុន។ កាលពីថ្ងៃពុធ អង្គការ NASA និងមន្ត្រីអវកាសរុស្ស៊ី បានបង្ហាញផែនការដើម្បីបាញ់បង្ហោះយាន Soyuz ទទេទៅកាន់ ISS ដើម្បីដឹកពួកគេត្រឡប់មកផែនដីជំនួសវិញ។ នោះមានន័យថា អវកាសយានិកទាំង ៣ នឹងចំណាយពេលជាច្រើនខែទៀតនៅឯ ISS។

ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន លោក Joel Montalbano អ្នកគ្រប់គ្រងកម្មវិធីស្ថានីយ៍អវកាសអន្តរជាតិរបស់ NASA បាននិយាយថា NASA លោកនឹងមិនហៅវាថា ជា MS-23 Soyuz ។ លោក Montalbano បាននិយាយថា «យើងមិនហៅវាថាជាការជួយសង្គ្រោះ Soyuz នោះទេ។ ឥឡូវនេះ អវកាសយានិកមានសុវត្ថិភាពនៅលើស្ថានីយ៍អវកាស។ យើងហៅវាថាជាការជួសជុល Soyuz។ ដូច្នេះអវកាសយានិកមិនចាំបាច់ត្រឡប់មកវិញឆាប់ពេកទេ»។ ជម្រាបផងដែរថា អវកាសយានិកទាំង ៣ គ្រោងត្រឡប់មកផែនដីជាមួយគ្នា ប៉ុន្តែពេលនេះត្រូវពន្យារពេលរាប់ខែទៀតដោយសារការខូចខាតនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo
- Share This Post:






