អន្តរជាតិ

អូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 រួមចំណែករហូតដល់ ៤៣% នៃករណីថ្មីៗនៅសហរដ្ឋអាមេរិក

BY
autoadmin
January 14, 2023

ទិន្នន័យចុងក្រោយបំផុតពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បង្ហាញថាជាង ៤០% នៃករណី COVID-19 ថ្មីៗ នៅក្នុងសហរដ្ឋអាមេរិក គឺជាអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 ។ CDC បាននិយាយថា XBB.1.5 ដែលរីករាលដាលយ៉ាងឆាប់រហ័សនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៤៣% នៃចំនួនករណីថ្មីៗនៅសប្ដាហ៍មុន។ នោះគឺជាការកើនឡើងប្រហែល ១០ ពិន្ទុភាគរយពីសប្តាហ៍មុនមួយទៀត ដែលធ្វើឱ្យ XBB.1.5 រីករាលដាលជាងប្រភេទផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក រួមទាំង BQ.1.1 ដែលផងដែរ។

នៅភាគឦសាននៃប្រទេស រួមទាំងរដ្ឋញូវយ៉ក XBB.1.5 មានច្រើនជាង ៨០% នៃករណីថ្មីៗ។ ចំនួនមធ្យមប្រចាំថ្ងៃនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ជំងឺ COVID-19 នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃអង្គារ គឺប្រហែល ៥,៨០០ នាក់ ធ្លាក់ចុះប្រហែល ១០% ពីសប្តាហ៍មុន។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យមគិតត្រឹមថ្ងៃពុធ គឺប្រហែល ៥៦០ នាក់ កើនឡើងប្រហែល ១៧០ នាក់ ពីសប្តាហ៍មុន។ អង្គការសុខភាពពិភពលោកនិយាយថា XBB.1.5 ហាក់ដូចប្រភេទមួយ ដែលគេចចេញពីវ៉ាក់សាំងខ្លាំងជាងគេនាពេលបច្ចុប្បន្ន (ងាយឆ្លង)។ ប៉ុន្តែវាក៏និយាយផងដែរថា មិនទាន់មានទិន្នន័យគ្រប់គ្រាន់អំពីភាពធ្ងន់ធ្ងររបស់វានៅឡើយ៕

អតត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: