លោក ចូ បៃដិន បានធ្វើទស្សនកិច្ចនៅព្រំដែនអាមេរិក-ម៉ិកស៊ិក ជាលើកដំបូងចាប់តាំងពីលោកបានកាន់តំណែងជាប្រធានាធិបតីអាមេរិក
- BY
- autoadmin
- January 9, 2023
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើទស្សនកិច្ចនៅព្រំដែន អាមេរិក-ម៉ិកស៊ិក ជាលើកដំបូងបំផុតចាប់តាំងពីលោកចូលកាន់តំណែងកាលពី ២ ឆ្នាំមុន បន្ទាប់ពីអ្នករិះគន់បន្ទោសគាត់ បានលើលំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់។ លោក បៃដិន បានទៅទស្សនាទីក្រុង El Paso កាលពីថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យការគ្រប់គ្រងអន្តោប្រវេសន៍ ហើយលោកក៏លោកបានផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីសន្តិសុខព្រំដែន និងតំណាងរាស្រ្តក្នុងស្រុក។ រំលឹកដែរថា កាលពីសប្តាហ៍មុនលោក បៃដិន បានប្រកាសវិធានការត្រួតពិនិត្យព្រំដែនថ្មី ដែលនឹងបង្ក្រាបយ៉ាងតឹងរ៉ឹងលើជនចំណាកស្រុកដែលគ្មានឯកសារ។

នៅក្រោមវិធានការនេះ កម្មវិធីដែលបង្កើតឡើងដើម្បីបណ្តេញជនជាតិវេណេហ្ស៊ុយអេឡាជាបន្ទាន់ ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់នឹងត្រូវបានពង្រីក ដើម្បីគ្របដណ្តប់ជនចំណាកស្រុកខុសច្បាប់ពីប្រទេសផ្សេងៗ។ ប៉ុន្តែគណបក្សសាធារណរដ្ឋបានរិះគន់លោក បៃដិន ដោយនិយាយថា គោលនយោបាយអន្តោប្រវេសន៍របស់លោកមិនគ្រប់គ្រាន់ទេ។ លោក បៃដិន មានគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ តាមរយៈការទៅទស្សនាតំបន់ព្រំដែន។ គាត់ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហានេះនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador នៅថ្ងៃចន្ទ៕



អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






