អាមេរិកយល់ព្រមលក់ឧទ្ធម្ភាគចក្រយោធា ៥គ្រឿង តម្លៃសរុប ១,៥ពាន់លានដុល្លារ ឱ្យទៅប្រទេសនូវែលសេឡង់
អាមេរិក៖ សហរដ្ឋអាមេរិកបានអនុម័តការលក់ឧទ្ធម្ភាគចក្រ ដែលមានតម្លៃសរុប ១,៥ពាន់លានដុល្លារទៅកាន់ប្រទេសនូវែលសេឡង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែមិថុនា។ ឧទ្ធម្ភាគចក្រ ដែលស្ថិតនៅក្នុងគម្រោងលក់ខាងលើនេះគឺជាឧទ្ធម្ភាគចក្រសម្រាប់ប្រើប្រាស់ក្នុងវិស័យកងទ័ពជើងទឹក ប្រភេទ Seahawk និងមានចំនួនសរុប ៥គ្រឿង។

បើតាមលោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ Christopher Luxon បានបញ្ជាក់ថា ការបញ្ជាទិញឧទ្ធម្ភាគចក្រសម្រាប់ប្រើប្រាស់លើដែនសមុទ្រខាងលើនេះគឺជាផ្នែកមួយនៃគម្រោងពង្រឹងវិស័យការពារជាតិរបស់ប្រទេសនូវែលសេឡង់ក្នុងរយៈវែងមួយ ពោលគឺគម្រោងដែលត្រូវអនុវត្តក្នុងរយៈពេល ៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥។ សូមរម្លឹកជូនផងដែរថា កាលពីឆ្នាំ ២០២៥កន្លងទៅ រដ្ឋាភិបាលនូវែលសេឡង់បានសម្រេចបង្កើនថវិកាក្នុងវិស័យការពារជាតិរហូតដល់ជាង ៥,២ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time