ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស​ ១២នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះមណ្ឌលមើលថែមនុស្សចាស់ជរាមួយកន្លែងនៅស្រីលង្កា

    BY Pheakdey June 5, 2026
    មនុស្ស​ ១២នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះមណ្ឌលមើលថែមនុស្សចាស់ជរាមួយកន្លែងនៅស្រីលង្កា

    ស្រីលង្កា៖ យ៉ាងហោចណាស់មានមនុស្សចំនួន​ ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះមួយកន្លែងនៅក្នុងប្រទេសស្រីលង្កា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Time នៅក្នុងថ្ងៃទី៥ ខែមិថុនា។ ផ្ទះដែលជាកន្លែងកើតហេតុនេះ គឺជាផ្ទះសម្រាប់មើលថែមនុស្សចាស់ជរា និងមានទីតាំងស្ថិតនៅក្នុងក្រុង Anguruwatota ភាគខាងលិច នៃប្រទេសស្រីលង្កា។

    បើតាមអាជ្ញាធរស្រីលង្កាបានបញ្ជាក់ថា ក្រោយពេលមានភ្លើងឆេះបានបន្តិចក្រុមអ្នកពន្លត់អគ្គិភ័យ​នៅក្នុងតំបន់បានទៅដល់កន្លែងកើតហេតុ និងបានជួយសង្គ្រោះមនុស្សចំនួន ៥១នាក់ឱ្យរួចផុតពីសេចក្តីស្លាប់ ខណៈមនុស្សចំនួន ៨នាក់បានរងរបួសធ្ងន់ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់ ដែលបង្កឱ្យមានអគ្គិភ័យដ៏សន្ធោសន្ធៅនេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងពីសំណាក់ប៉ូលិសជំនាញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strati Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay