ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអូស្រ្តាលីចុះបង្ក្រាបទីតាំងបង្កាត់ពូជសត្វខុសច្បាប់មួយកន្លែង និងរឹបអូសបានសត្វកន្លាត់កម្រជាច្រើនក្បាល ដែលមានតម្លៃសរុបជាង ១៤ម៉ឺនដុល្លារ

    BY Pheakdey June 5, 2026
    អាជ្ញាធរអូស្រ្តាលីចុះបង្ក្រាបទីតាំងបង្កាត់ពូជសត្វខុសច្បាប់មួយកន្លែង និងរឹបអូសបានសត្វកន្លាត់កម្រជាច្រើនក្បាល ដែលមានតម្លៃសរុបជាង ១៤ម៉ឺនដុល្លារ

    អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីបានចុះបង្ក្រាបទីតាំងបង្កាត់ពូជសត្វកន្លាតកម្រមួយកន្លែង និងរឹបអូសបានសត្វកន្លាតជាង ១០០,០០០ក្បាល ដែលមានតម្លៃសរុបប្រមាណជា ១៤៣,០០០ ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៥ ខែមិថុនា។ កសិដ្ឋានបង្កាត់សត្វខុសច្បាប់មួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Bathurst ដែលជាសហគមន៍ដាច់ស្រយាលមួយនៅភាគខាងជើង នៃប្រទេសអូស្រ្តាលី។

    បើតាមមន្ត្រីជំនាញផ្នែកសត្វព្រៃអូស្រ្តាលីបានបញ្ជាក់ថា សត្វកន្លាតកម្រខាងលើនេះគឺជាពូជសត្វកន្លាតយក្ស ដែលតាមធម្មជាតិពពួកសត្វប្រភេទនេះច្រើនរស់នៅក្នុងតំបន់ព្រៃភ្នំ ក្នុងប្រទេស Madagascar នៃទ្វីបអាហ្វ្រិកតែប៉ុណ្ណោះ។ កន្លាតប្រភេទកម្រនេះអាចមានទំហំធំរហូតដល់ប៉ុនបាតដៃ ហើយគេចិញ្ចឹមវាដើម្បីយកធ្វើជាចំណីអោយសត្វចិញ្ចឹមថ្លៃៗជាច្រើនប្រភេទទៀត។ យ៉ាងណាក្តី តាមច្បាប់នៅក្នុងប្រទេសអូស្រ្តាលី ការចិញ្ចឹមនិងលក់សត្វកន្លាតប្រភេទកម្រ ដែលពុំមានការរស់នៅតាមបែបធម្មជាតិក្នុងប្រទេសអូស្រ្តាលីខាងលើនេះ ក៏ត្រូវបានចាត់ទុកជាសកម្មភាពប្រឆាំងនឹងច្បាប់ហាមឃាត់ការរត់ពន្ធសត្វព្រៃផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay