ក្រុមសង្គ្រោះបន្ទាន់នេប៉ាល់ បានរកឃើញប្រអប់ខ្មៅពីយន្តហោះរបស់ក្រុមហ៊ុន Yeti Airlines ដែលធ្លាក់កាលពីម្សិលមិញ
- BY
- autoadmin
- January 16, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ANI បានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់របស់ប្រទេសនេប៉ាល់បានរកឃើញប្រអប់ខ្មៅ (black box) ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ដែលបានធ្លាក់ជាមួយនឹងអ្នកដំណើរចំនួន ៦៨ នាក់ និងសមាជិកយានិកចំនួន ៤ នាក់ នៅលើយន្តហោះ នេះបើតាមការដកស្រង់សម្តីរបស់មន្ត្រីអាកាសយានដ្ឋាន។

មន្ត្រីអាកាសយានដ្ឋាន Kathmandu បាននិយាយថា ទាំងម៉ាស៊ីនថតសំឡេង កាប៊ីនយន្ដហោះ និងឧបករណ៍ថតទិន្នន័យហោះហើរ នៃយន្តហោះធ្លាក់ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ ហើយស្ថិតក្នុងស្ថានភាពល្អ។ រំលឹកដែរថា យន្តហោះចេញពី Kathmandu ទៅ Pokhara មួយនេះ បានធ្លាក់នៅជ្រលងទន្លេ Seti កាលពីថ្ងៃអាទិត្យ។ មកទល់ពេលនេះ សាកសពមនុស្ស៦៨នាក់ ក្នុងចំណោមមនុស្ស ៧២នាក់ នៅលើយន្តហោះត្រូវបានរកឃើញ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






