កុមារនៅទីក្រុងបាងកកចំនួន ៣០នាក់ បានពុលអាហារភ្លាមៗ បន្ទាប់ពីបានហូបមីឆាដែលគេចែក FREE នៅថ្ងៃទិវាកុមារ
- BY
- autoadmin
- January 16, 2023
កុមារប្រមាណ ៣០នាក់ នៅក្នុងទីក្រុងបាងកក បានពុលអាហារភ្លាមៗបន្ទាប់ពីបានហូបមីឆា ដែលគេចែកឱ្យដោយឥតគិតថ្លៃ នៅក្នុងថ្ងៃទិវាកុមារ កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ប្រភព The Thaiger បាននិយាយថា រថយន្តសង្គ្រោះជាង ១០គ្រឿង ត្រូវបានបញ្ជូនជាបន្ទាន់ ទៅកាន់សាលាវត្តណាក់និមិត្ត ផ្លូវសួសសុខសាវ៉ាតលេខ ១៤ បន្ទាប់ពីទទួលរបាយការណ៍ថា កុមារមានអាការចង្អោរ ក្អួត រាក និងឈឺក្បាល។ សិស្សស្រីម្នាក់បានអះអាងថា កុមារទាំងនោះបានទទួលមីឆា ជាមួយក្តាម សាច់ក្រក ស៊ុត និងស្ពៃក្តោប ពីអ្នកលក់អាហារម្នាក់ ហើយក្រោយមកពួកគេក៏ចាប់ផ្តើមឈឺ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា អ្នកដែលផ្តល់អាហារឥតគិតថ្លៃដល់កុមារទាំងនោះ មានឈ្មោះ Wantanee ខណៈអ្នកលក់អាហារម្នាក់នោះ ទទួលបានមីកញ្ចប់ដោយឥតគិតថ្លៃពីវត្តមួយផ្សេងទៀត ជាមួយនឹងគ្រឿងផ្សំ ដែលឧបត្ថម្ភដោយមនុស្សដទៃទៀត។ នាងនិយាយថា គ្រឿងផ្សំខ្លះគឺគាត់បានទិញពីផ្សារស្រស់ៗ។ នាង Wantanee បាននិយាយថា នាងជាអ្នកលក់អាហារជាច្រើនឆ្នាំមកហើយ ហើយនាងជឿជាក់ថា គ្រឿងផ្សំទាំងអស់គឺស្អាតល្អ។ នាងបាននិយាយថា នាងក៏មានការព្រួយបារម្ភផងដែរ ព្រោះសាលា និងឪពុកម្តាយរបស់កុមារទាំងនោះ អាចនឹងដាក់ពាក្យប្តឹងរូបនាង ស្របពេលដែលនាងមានចេតនាល្អប៉ុណ្ណោះ សម្រាប់ឱកាសទិវាកុមារនេះ។
យ៉ាងណាក៏ដោយ នាយកសាលា Darasamuth Phuket បានចេញសេចក្តីថ្លែងការណ៍អំពីឧបទ្ទវហេតុនេះ ដោយនិយាយថា បញ្ហានេះ គឺដោយសារតែប្រព័ន្ធទឹករបស់សាលាឯនោះទេ។ លោកនាយកបាននិយាយថា សិស្សមួយចំនួនផ្សេងទៀតដែលមិនបានហូបមីឆា ក៏មានជំងឺអាការរាកដូចគ្នាដែរ។ បន្ទាប់ពីធ្វើសំណាកអាហារ និងទឹកផឹករបស់សាលានៅមន្ទីរពិសោធន៍ ពួកគេបានរកឃើញថា ទឹករបស់សាលាពិតជាមានបាក់តេរី coliform ដែលធ្វើឱ្យកុមាររាកពិតមែន៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






