អាជ្ញាធរនេប៉ាល់បានចាប់ផ្តើមប្រគល់សាកសពជនរងគ្រោះ ទៅដល់ក្រុមគ្រួសាររបស់ពួកគេឱ្យធ្វើបុណ្យតាមប្រពៃណី
- BY
- autoadmin
- January 18, 2023
អាជ្ញាធរនេប៉ាល់បានចាប់ផ្តើមប្រគល់សាកសពជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យ ដល់ក្រុមគ្រួសាររបស់ពួកគេហើយ។ មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines និយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពអ្នកដំណើរ និងសមាជិកយានិកជិតគ្រប់ ៧២ នាក់ហើយ ខណៈពួកគេបន្តស្វែងរកអ្នកបាត់ខ្លួនដែលនៅសេសសល់។

វីដេអូដែលថតបានមុនពេលធ្លាក់យន្តហោះ បង្ហាញពីយន្តហោះដឹកអ្នកដំណើរ ខណៈកំពុងរៀបចំចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងរមណីយដ្ឋាន Pokhara។ យន្តហោះភ្លាមៗបានផ្អៀងទៅខាងឆ្វេង មុននឹងធ្លាក់ចូលទៅក្នុងជ្រោះមួយ។ ពេលនេះអាជ្ញាធរអាកាសចរណ៍ក្នុងស្រុកកំពុងវិភាគទិន្នន័យជើងហោះហើរ និងម៉ាស៊ីនថតសំឡេងដែលបានរកឃើញពីកន្លែងធ្លាក់យន្តហោះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






