អន្តរជាតិ

ចំនួនប្រជាជនចិនបានធ្លាក់ចុះយ៉ាងខ្លាំងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈឥណ្ឌារំពឹងនឹងក្លាយជាប្រទេសមានប្រជាជនច្រើនបំផុត

BY
autoadmin
January 17, 2023

ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៦១ ខណៈដែលប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតនៅក្នុងពិភពលោកនៅឆ្នាំ២០២៣។ ការិយាល័យស្ថិតិជាតិរបស់ចិនបាននិយាយថា ប្រទេសនេះមានប្រជាជនចំនួន ១.៤១១៧៥ ពាន់លាននាក់ នៅចុងឆ្នាំ ២០២២ ប្រៀបធៀបនឹង ១.៤១២៦០ ពាន់លានកាលពីឆ្នាំមុន។ អត្រាកំណើតកាលពីឆ្នាំមុនគឺ ៦.៧៧ ក្នុងចំណោមមនុស្ស ១,០០០ នាក់ ដែលធ្លាក់ចុះពី ៧.៥២ ក្នុងឆ្នាំ២០២១ និងជាអត្រាកំណើតទាបបំផុតក្នុងកំណត់ត្រាកន្លងមក។

ប្រទេសចិនក៏បានកត់ត្រាអត្រាមរណភាពខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៧៦ ដោយបានចុះបញ្ជីការស្លាប់ចំនួន ៧.៣៧ នាក់ក្នុងចំណោម ១,០០០ នាក់ បើធៀបនឹងអត្រាមរណភាព ៧,១៨ នាក់ ក្នុងឆ្នាំ ២០២១។ ការធ្លាក់ចុះនៃប្រជាជនចិន ភាគច្រើនគឺជាលទ្ធផលនៃគោលនយោបាយកូនតែមួយរបស់ប្រទេសចិន ដែលខ្លួនបានដាក់នៅចន្លោះឆ្នាំ១៩៨០ និង២០១៥ ក៏ដូចជាការចំណាយលើការអប់រំខ្ពស់ផងដែរ ដែលបានធ្វើឱ្យជនជាតិចិនជាច្រើនបាត់បង់ការមានកូនលើសពីមួយ ឬគ្មានកូនតែម្ដង។ អ្នកជំនាញប្រជាជនបាននិយាយថា គោលនយោបាយ zero-COVID ដ៏តឹងរ៉ឹងរបស់ចិន ដែលបានអនុវត្តអស់រយៈពេល ៣ឆ្នាំ ទម្រាំតែប្រទេសនេះដកចេញវិញ ក៏ជាកត្តានឹងធ្វើឱ្យមានការកាត់បន្ថយកំណើតថ្មីផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: