autoadmin
  • អន្តរជាតិ

    យោធា​កូឡុំប៊ី​បាន​បញ្ជាក់​ពី​ការរកឃើញ​វត្តមានបាឡុងគួរឱ្យសង្ស័យមួយ ដែលស្រដៀងនឹងអ្វីដែលសហរដ្ឋអាមេរិកបានរកឃើញដូចគ្នា នៅក្នុងដែលអាកាសរបស់របស់ខ្លួន ហើយវាបានហោះឡើងតាំងតែពីថ្ងៃសុក្រ។ រំលឹកដែរថា មន្ត្រីយោធាអាមេរិកកាលពីថ្ងៃសុក្របាននិយាយថា បាឡុងចិនមួយត្រូវបានគេប្រទះឃើញនៅកន្លែងនៅអាមេរិកឡាទីន ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងរបស់វានោះទេ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់កូឡុំប៊ី មិនបានចោទថាបាឡុងនេះជារបស់ចិន ឬប្រទេសណាមួយផ្សេងទៀតនោះទេ។ យោងតាមសេចក្តីថ្លែងការណ៍របស់ប្រទេសកូឡុំប៊ីបានឱ្យដឹងថា បាឡុងមួយនោះត្រូវបានគេរកឃើញក្នុងរយៈកម្ពស់ ៥៥,០០០ ហ្វីត (ជិត១៧គីឡូម៉ែត្រ) ដែលបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសអាមេរិកខាងត្បូង ទៅភាគខាងជើង ដោយផ្លាស់ទីក្នុងល្បឿនប្រហែល ២៩ ម៉ាយក្នុងមួយម៉ោង។ សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«វាត្រូវបានគេកំណត់ថា វាមិនតំណាងឱ្យការគំរាមកំហែងដល់សន្តិសុខជាតិឡើយ»។ យ៉ាងណា វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយអំពីបាឡុងមិនស្គាល់អត្តសញ្ញាណ ដែលកំពុងហោះហើរលើបណ្តាប្រទេសនៅអាមេរិកឡាទីនផ្សេងទៀតទេ គិតត្រឹមថ្ងៃអាទិត្យនេះ៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia

    February 6, 2023
  • អន្តរជាតិ

    នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) លោក William Burns បានមានប្រសាសន៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឱ្យយោធាត្រៀមខ្លួន ដើម្បីធ្វើការឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧។ លោក Burns បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅសាកលវិទ្យាល័យ Georgetown ក្នុងទីក្រុង Washington DC កាលពីថ្ងៃព្រហស្បតិ៍ថា លោក ស៊ី បានចេញបញ្ជាទៅយោធារបស់ប្រទេសគាត់ ប៉ុន្តែនេះមិនមានន័យថា គាត់បានសម្រេចចិត្តឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧ ឬឆ្នាំផ្សេងទៀតនោះទេ ប៉ុន្តែវា​គឺ​ជា​ការ​រំលឹក​ថា លោក ស៊ី មាន​ភាពច្បាស់លាស់ និង​ផ្តោត​លើ​មហិច្ឆតា​របស់ខ្លួន។ លោក Burns បាននិយាយថា៖«ខ្ញុំនឹងមិនមើលស្រាលមហិច្ឆតារបស់ប្រធានាធិបតី ស៊ី

    February 3, 2023
  • អន្តរជាតិ

    ប្រជាជនទីក្រុងបាងកកកំពុងប្រឈមនឹងខ្យល់ពុលកម្រិតគ្មានសុវត្ថិភាពក្នុងសប្តាហ៍នេះ ដោយកម្រិតភាគល្អិត PM2.5 មានរហូតដល់ទៅ ៩០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ដែលត្រូវបានរាយការណ៍ពីតំបន់ជាង ៧០ ខណៈដែលដែនកំណត់សុវត្ថិភាពរបស់ប្រទេសថៃគឺ ៥០ μg/m3 ។ កម្រិត PM2.5 កើនឡើងខ្ពស់នឹងបង្កហានិភ័យដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ។ នាយកដ្ឋានឧតុនិយមថៃ (TMD) ព្យាករណ៍ថា កម្រិត PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃរហូតដល់ថ្ងៃសុក្រ ដោយសារភាគល្អិតតូចៗនៅកកកុញពេញខ្យល់អាកាស។ រដ្ឋាភិបាល​ក៏បាន​ណែនាំ​ប្រជាជន​ឱ្យ​ពាក់​ម៉ាស់​នៅ​ពេលចេញក្រៅ ហើយ​ពិចារណា​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ។ គេហទំព័រ iqair.com បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងបាងកកបានស្ថិតនៅកម្រិត ១៩៨ គិតត្រឹមម៉ោង

    February 3, 2023
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនគ្រោងនឹងសាងសង់ស្ថានីយនៅលើទ្វីបអង់តាក់ទិក ដើម្បីគាំទ្របណ្តាញផ្កាយរណបរបស់ខ្លួន សម្រាប់ការត្រួតពិនិត្យមហាសមុទ្រ។ គម្រោងរបស់ប្រទេសចិន ដើម្បីគាំទ្រផ្កាយរណបដែលកំពុងរីកដុះដាលដូចផ្សិត និងមហិច្ឆតាអវកាសខាងក្រៅ កំពុងទាក់ទាញការព្រួយបារម្ភពីប្រទេសមួយចំនួនថា ចិនអាចប្រើប្រាស់វាសម្រាប់ចារកម្ម ប៉ុន្តែយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបដិសេធចំពោះការចោទប្រកាន់នេះ។ កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអវកាសរបស់ប្រទេសស៊ុយអែត ដែលបានផ្តល់ស្ថានីយ ដែលជួយហោះហើរយានអវកាសចិន និងបញ្ជូនទិន្នន័យ បានបដិសេធមិនបន្តកិច្ចសន្យាជាមួយប្រទេសចិន ឬទទួលយកអាជីវកម្មចិនថ្មីឡើយ ដោយសារតែ «ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ»។ China Aerospace Science and Technology Group Co. នឹងសាងសង់ស្ថានីយនៅឯមូលដ្ឋានស្រាវជ្រាវ Zhongshan ដែលជាស្ថានីយស្រាវជ្រាវអចិន្ត្រៃយ៍ ២ របស់ចិននៅលើអង់តាក់ទិក បន្ទាប់ពីបានឈ្នះការដេញថ្លៃក្នុងតម្លៃ ៦.៥៣

    February 3, 2023
  • អន្តរជាតិ

    រដ្ឋាភិបាល​ថៃ​ណែនាំ​ប្រជាជន​ឱ្យ​ពាក់​ម៉ាស់​ពេលចេញក្រៅ ហើយ​ពិចារណា​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រនេះ ដើម្បី​ចៀសវាង ​ការបំពុល​បរិយាកាស​ PM2.5 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្យាករណ៍ថា ការបំពុលខ្យល់ PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃ នៅថ្ងៃទី០២-៣ ខែកុម្ភៈ ដោយសារភាគល្អិតកកកុញនៅក្នុងខ្យល់។ ការបំពុលខ្យល់ PM2.5 នេះផងដែរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង និងសួត ក៏ដូចជាជំងឺមហារីក។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថា៖«នាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជន ជាពិសេសក្រុមដែលងាយរងគ្រោះ ហើយបានណែនាំពួកគេឱ្យពាក់ម៉ាស់ ឬម៉ាស់ N95

    February 2, 2023
  • អន្តរជាតិ

    រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បាននិយាយថា ប្រទេសរបស់លោកនឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ាដា  ដែលអាចចាប់បានមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ លោក Lecornu បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធ នៅពេលដែលគាត់បានទៅជួបក្រុមហ៊ុនផលិតនៅជិតទីក្រុងប៉ារីស ជាមួយសមភាគីអ៊ុយក្រែនរបស់គាត់គឺលោក Oleksii Reznikov។ រដ្ឋមន្ត្រីទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់រ៉ាដា Ground Master 200 បន្ទាប់ពីមន្ត្រីរបស់ក្រុមហ៊ុន បានពន្យល់ពួកគេអំពីសមត្ថភាពរបស់ប្រព័ន្ធនេះ។ លោក Lecornu បានកត់សម្គាល់ថា រ៉ាដានឹងអាចឱ្យអ៊ុយក្រែនដោះស្រាយតម្រូវការបន្ទាន់របស់ខ្លួន ដើម្បីប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។ លោកបានបន្ថែមថា ជាមួយនឹងចម្ងាយ ២៥០ គីឡូម៉ែត្ររបស់ GM200 ប្រព័ន្ធត្រឹមតែមួយគ្រឿង គឺគ្រប់គ្រាន់ដើម្បីគ្របដណ្តប់ដែនអាកាសរបស់រដ្ឋធានីគៀវ និងតំបន់ជុំវិញ។

    February 2, 2023
  • អន្តរជាតិ

    មេធាវី​ល្បី​មួយ​រូប​បាន​ព្រមាន​ថា អ្នកប្រើប្រាស់​បារី​អេឡិច​ត្រូនិកនៅ​ប្រទេស​ថៃ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ធ្ងន់ធ្ងរ។ ការព្រមានរបស់មេធាវីលោក Ronnarong Kaewpetch បានកើតមានឡើង បន្ទាប់ពីមានការភាន់ច្រឡំជាសាធារណៈ ក្រោយប៉ូលីសក្រុងបាងកកបានទទួលសំណូកពីតារាស្រីតៃវ៉ាន់ម្នាក់ ដើម្បីដោះខ្លួនពីទោសដែលនាងបានប្រើប្រាស់បារី​អេឡិច​ត្រូនិក។ ឥឡូវនេះ មេប៉ូលិស ២នាក់ និងពលទាហាន ៥នាក់ មកពីស្ថានីយ៍ Huay Kwang កំពុងប្រឈមមុខនឹងការចោទប្រកាន់ផ្នែកវិន័យ និងព្រហ្មទណ្ឌ បន្ទាប់ពីបានដោះលែងសម្តែងនាង Charlene An ជាថ្នូរនឹងប្រាក់ ២៧,០០០ បាត។ អ្នកប្រើប្រាស់បណ្ដាញសង្គមថៃបានយល់ច្រលំថា ហេតុអ្វីបានជាប៉ូលីសឃាត់ខ្លួនតារាស្រីតៃវ៉ាន់ម្នាក់នោះ ខណៈដែលឧបករណ៍ Vape មានលក់ និងប្រើប្រាស់យ៉ាងទូលំទូលាយ។

    February 1, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ផ្កាយដុះកន្ទុយពណ៌បៃតង C/2022 E3 កំពុងធ្វើដំណើរខិតមកជិតភពផែនដីនៅថ្ងៃពុធនេះផ្ទាល់ ហើយយើងអាចមើលឃើញវាបានដោយមិនចាំបាច់មានកែវយឺតធំៗ។ តារាវិទូបាននិយាយថា ផ្កាយដុះកន្ទុយមួយនេះ បានចំណាយពេលអស់ប្រមាណ ៥០,០០០ ឆ្នាំមកហើយ ទម្រាំអាចមកកៀកនឹងភពផែនដីរបស់យើង។ វានឹងធ្វើដំណើរមកកៀកនឹងផែនដីបំផុត នៅចម្ងាយប្រហែល ៤១ លានគីឡូម៉ែត្រ។ វាមានប្រភពមកពីតំបន់ត្រជាក់ Oort cloud ដែលនៅចុងបំផុតនៃប្រព័ន្ធព្រះអាទិត្យ។ យ៉ាងណាក៏ដោយ បើទោះជាផ្កាយដុះកន្ទុយនេះអាចមើលឃើញដោយងាយៗបាន វាមិនមានពន្លឺឆើតឆាយដូចដែលយើងរំពឹងទុកនោះទេ។ ពេលវេលាល្អបំផុតក្នុងការទស្សនា C/2022 E3 គឺនៅព្រឹកទៀបភ្លឺថ្ងៃព្រហស្បត្តិ៍ នៅពេលដែលព្រះចន្ទលិច។ ពណ៌ដ៏ស្រទន់របស់ផ្កាយដុះកន្ទុយនេះ នឹងស៊ីគ្នាបានល្អជាមួយ​កាមេរ៉ា​ឌីជីថល។ ជម្រាបដែរថា ផ្កាយដុះកន្ទុយ C/2022 E3

    February 1, 2023
  • អន្តរជាតិ

    មន្ត្រីអាមេរិក ២រូប បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធាដែលមានតម្លៃជាង ២ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់បែក និងអាវុធដទៃទៀត។ ក្រុមមន្ត្រីបាននិយាយថា ជំនួយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា វាត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលផងដែរនូវឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់បែក និងអាវុធប្រឆាំងរថក្រោះ Javelin ។ មន្ត្រីបាននិយាយថា ផ្នែកមួយនៃកញ្ចប់ដែលមានតម្លៃ ១.៧២៥ ពាន់លានដុល្លារ នឹងមកពីមូលនិធិដែលគេស្គាល់ថា ជាគម្រោងជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទទួលបានអាវុធពីឧស្សាហកម្មជាជាងពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកផ្ទាល់។ មូលនិធិរបស់

    February 1, 2023
  • អន្តរជាតិ

    ភាពចលាចលនៅតែបន្តក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលគិតត្រឹមថ្ងៃពុធនេះ វាគឺជាខួប ២ឆ្នាំ ចាប់តាំងពីពួកយោធាបានផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យរបស់ប្រទេសនេះ។ គួររំលឹកដែរថា យោធាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានចោទប្រកាន់ថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ឬ NLD ដឹកនាំដោយលោក ស្រីអ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។ កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួនក៏បានប្រយុទ្ធប្រឆាំងនឹងពួកយោធាដែរ ប៉ុន្តែពួកយោធានៅតែបន្តធ្វើការបង្រ្កាបអ្នកដែលប្រឆាំងនឹងខ្លួន។ ក្រុមសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបាននិយាយថា មនុស្សចំនួន ២,២៩០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីរដ្ឋប្រហារទម្លាប់លោកស្រី អ៊ុងសាន ស៊ូជី។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃរដ្ឋប្រហារដំបូង ហើយគាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន ៣៣ឆ្នាំ លើបទចោទប្រកាន់ដែលគាត់ប្រកែកថាមិនបានធ្វើ។ កាល​ពី​ខែ​មុន ​យោធា​បាន​អនុម័ត​ច្បាប់​ថ្មី​ស្តី​ពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ

    February 1, 2023