ចិនគ្រោងនឹងសាងសង់ស្ថានីយនៅលើទ្វីបអង់តាក់ទិក ដើម្បីគាំទ្របណ្តាញផ្កាយរណបរបស់ខ្លួន
- BY
- autoadmin
- February 3, 2023
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនគ្រោងនឹងសាងសង់ស្ថានីយនៅលើទ្វីបអង់តាក់ទិក ដើម្បីគាំទ្របណ្តាញផ្កាយរណបរបស់ខ្លួន សម្រាប់ការត្រួតពិនិត្យមហាសមុទ្រ។ គម្រោងរបស់ប្រទេសចិន ដើម្បីគាំទ្រផ្កាយរណបដែលកំពុងរីកដុះដាលដូចផ្សិត និងមហិច្ឆតាអវកាសខាងក្រៅ កំពុងទាក់ទាញការព្រួយបារម្ភពីប្រទេសមួយចំនួនថា ចិនអាចប្រើប្រាស់វាសម្រាប់ចារកម្ម ប៉ុន្តែយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបដិសេធចំពោះការចោទប្រកាន់នេះ។

កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអវកាសរបស់ប្រទេសស៊ុយអែត ដែលបានផ្តល់ស្ថានីយ ដែលជួយហោះហើរយានអវកាសចិន និងបញ្ជូនទិន្នន័យ បានបដិសេធមិនបន្តកិច្ចសន្យាជាមួយប្រទេសចិន ឬទទួលយកអាជីវកម្មចិនថ្មីឡើយ ដោយសារតែ «ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ»។ China Aerospace Science and Technology Group Co. នឹងសាងសង់ស្ថានីយនៅឯមូលដ្ឋានស្រាវជ្រាវ Zhongshan ដែលជាស្ថានីយស្រាវជ្រាវអចិន្ត្រៃយ៍ ២ របស់ចិននៅលើអង់តាក់ទិក បន្ទាប់ពីបានឈ្នះការដេញថ្លៃក្នុងតម្លៃ ៦.៥៣ លានដុល្លារអាមេរិក នេះបើតាមការរាយការណ៍របស់ China Space News៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






