អន្តរជាតិ

ប្រទេសបារាំង​សម្រេចនឹង​ផ្តល់ប្រព័ន្ធ​រ៉ាដា​ដែន​អាកាស​ Ground Master 200 ដល់​អ៊ុយក្រែន

BY
autoadmin
February 2, 2023

រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បាននិយាយថា ប្រទេសរបស់លោកនឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ាដា  ដែលអាចចាប់បានមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ លោក Lecornu បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធ នៅពេលដែលគាត់បានទៅជួបក្រុមហ៊ុនផលិតនៅជិតទីក្រុងប៉ារីស ជាមួយសមភាគីអ៊ុយក្រែនរបស់គាត់គឺលោក Oleksii Reznikov។ រដ្ឋមន្ត្រីទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់រ៉ាដា Ground Master 200 បន្ទាប់ពីមន្ត្រីរបស់ក្រុមហ៊ុន បានពន្យល់ពួកគេអំពីសមត្ថភាពរបស់ប្រព័ន្ធនេះ។

លោក Lecornu បានកត់សម្គាល់ថា រ៉ាដានឹងអាចឱ្យអ៊ុយក្រែនដោះស្រាយតម្រូវការបន្ទាន់របស់ខ្លួន ដើម្បីប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។ លោកបានបន្ថែមថា ជាមួយនឹងចម្ងាយ ២៥០ គីឡូម៉ែត្ររបស់ GM200 ប្រព័ន្ធត្រឹមតែមួយគ្រឿង គឺគ្រប់គ្រាន់ដើម្បីគ្របដណ្តប់ដែនអាកាសរបស់រដ្ឋធានីគៀវ និងតំបន់ជុំវិញ។ លោក Reznikov បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីបារាំង ដោយនិយាយថា ជីវិតរបស់អ៊ុយក្រែន នឹងត្រូវបានជួយសង្គ្រោះ ដោយសារតែការគាំទ្រទាំងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: