យោធាកូឡុំប៊ីបានរកឃើញបាឡុងដ៏គួរឱ្យសង្ស័យមួយ ដែលស្រដៀងនឹងបាឡុងដែលសហរដ្ឋអាមេរិកបានរកឃើញកាលពីពេលថ្មីៗនេះ
- BY
- autoadmin
- February 6, 2023
យោធាកូឡុំប៊ីបានបញ្ជាក់ពីការរកឃើញវត្តមានបាឡុងគួរឱ្យសង្ស័យមួយ ដែលស្រដៀងនឹងអ្វីដែលសហរដ្ឋអាមេរិកបានរកឃើញដូចគ្នា នៅក្នុងដែលអាកាសរបស់របស់ខ្លួន ហើយវាបានហោះឡើងតាំងតែពីថ្ងៃសុក្រ។ រំលឹកដែរថា មន្ត្រីយោធាអាមេរិកកាលពីថ្ងៃសុក្របាននិយាយថា បាឡុងចិនមួយត្រូវបានគេប្រទះឃើញនៅកន្លែងនៅអាមេរិកឡាទីន ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងរបស់វានោះទេ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់កូឡុំប៊ី មិនបានចោទថាបាឡុងនេះជារបស់ចិន ឬប្រទេសណាមួយផ្សេងទៀតនោះទេ។

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រទេសកូឡុំប៊ីបានឱ្យដឹងថា បាឡុងមួយនោះត្រូវបានគេរកឃើញក្នុងរយៈកម្ពស់ ៥៥,០០០ ហ្វីត (ជិត១៧គីឡូម៉ែត្រ) ដែលបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសអាមេរិកខាងត្បូង ទៅភាគខាងជើង ដោយផ្លាស់ទីក្នុងល្បឿនប្រហែល ២៩ ម៉ាយក្នុងមួយម៉ោង។ សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«វាត្រូវបានគេកំណត់ថា វាមិនតំណាងឱ្យការគំរាមកំហែងដល់សន្តិសុខជាតិឡើយ»។ យ៉ាងណា វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយអំពីបាឡុងមិនស្គាល់អត្តសញ្ញាណ ដែលកំពុងហោះហើរលើបណ្តាប្រទេសនៅអាមេរិកឡាទីនផ្សេងទៀតទេ គិតត្រឹមថ្ងៃអាទិត្យនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






