ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្កាយដុះកន្ទុយពណ៌បៃតងដ៏កម្រមួយ កំពុងរំកិលមកជិតផែនដីជាលើកដំបូងបំផុតក្នុងរយៈពេល ៥០,០០០ ឆ្នាំកន្លងមក

    BY autoadmin February 1, 2023
    ផ្កាយដុះកន្ទុយពណ៌បៃតងដ៏កម្រមួយ កំពុងរំកិលមកជិតផែនដីជាលើកដំបូងបំផុតក្នុងរយៈពេល ៥០,០០០ ឆ្នាំកន្លងមក

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ផ្កាយដុះកន្ទុយពណ៌បៃតង C/2022 E3 កំពុងធ្វើដំណើរខិតមកជិតភពផែនដីនៅថ្ងៃពុធនេះផ្ទាល់ ហើយយើងអាចមើលឃើញវាបានដោយមិនចាំបាច់មានកែវយឺតធំៗ។ តារាវិទូបាននិយាយថា ផ្កាយដុះកន្ទុយមួយនេះ បានចំណាយពេលអស់ប្រមាណ ៥០,០០០ ឆ្នាំមកហើយ ទម្រាំអាចមកកៀកនឹងភពផែនដីរបស់យើង។ វានឹងធ្វើដំណើរមកកៀកនឹងផែនដីបំផុត នៅចម្ងាយប្រហែល ៤១ លានគីឡូម៉ែត្រ។ វាមានប្រភពមកពីតំបន់ត្រជាក់ Oort cloud ដែលនៅចុងបំផុតនៃប្រព័ន្ធព្រះអាទិត្យ។

    យ៉ាងណាក៏ដោយ បើទោះជាផ្កាយដុះកន្ទុយនេះអាចមើលឃើញដោយងាយៗបាន វាមិនមានពន្លឺឆើតឆាយដូចដែលយើងរំពឹងទុកនោះទេ។ ពេលវេលាល្អបំផុតក្នុងការទស្សនា C/2022 E3 គឺនៅព្រឹកទៀបភ្លឺថ្ងៃព្រហស្បត្តិ៍ នៅពេលដែលព្រះចន្ទលិច។ ពណ៌ដ៏ស្រទន់របស់ផ្កាយដុះកន្ទុយនេះ នឹងស៊ីគ្នាបានល្អជាមួយ​កាមេរ៉ា​ឌីជីថល។ ជម្រាបដែរថា ផ្កាយដុះកន្ទុយ C/2022 E3 ត្រូវបានក្រុមតារាវិទូរកឃើញកាលពីខែមីនាឆ្នាំមុន នៅឯ Palomar Observatory ក្នុងរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: