តារាសម្តែងហុងកុង Andy Lau និយាយថា គាត់អាចផឹកកាហ្វេបាន ២០ពែងក្នុងមួយថ្ងៃ ព្រោះវាធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួល
- BY
- autoadmin
- January 27, 2023
តារាសម្តែងហុងកុងលោក Andy Lau បាននិយាយថា គាត់អាចផឹកកាហ្វេច្រើនជាង ២០ ពែងក្នុងមួយថ្ងៃ ព្រោះវាធ្វើឱ្យគាត់មានអារម្មណ៍ស្រស់ស្រាយ ហើយថែមទាំងជួយឱ្យគាត់គេងលក់ស្រួលនៅពេលយប់ផងដែរ។ កាលពីថ្មីៗនេះ តារាសម្តែង ចម្រៀង និងជាផលិតករភាពយន្ត ដែលមានវ័យ ៦១ ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅក្នុងកម្មវិធី «Opening Remarks» ដើម្បីផ្សព្វផ្សាយភាពយន្តចុងក្រោយរបស់គាត់ គឺរឿង «The Wandering Earth 2» រួមជាមួយនឹងតារាសម្តែង Wu Jing និងអ្នកដឹកនាំរឿងលោក Frant Gwo ផងដែរ។ អំឡុងពេលនោះលោក Wu Jing បានរំលឹកពីការដែលគាត់អាចផឹកកាហ្វេរហូតដល់ ៥-៦ ពែងក្នុងមួយថ្ងៃ ប៉ុន្តែលោក Andy Lau ក៏បានលាន់មាត់ថា៖«ខ្ញុំអាចផឹកច្រើនជាង ២០ពែង»។

ដោយភ្ញាក់ផ្អើលនឹងចម្លើយរបស់គាត់ លោក Wu Jing បានសួរថា៖«២០ពែង? តើលោកមានសាច់ចាំដោយសារការផឹកកាហ្វេ២០ពែងឬ?» លោក Andy Lau ក៏បាននិយាយថា លោកមិនអាចផឹកភេសជ្ជៈត្រជាក់បានឡើយ ដោយបន្ដថា៖«ខ្ញុំត្រូវគ្រួសារខ្ញុំស្តីបន្ទោសពីការផឹកកាហ្វេ។ ខ្ញុំមិនត្រូវបានគេអនុញ្ញាតឱ្យញ៉ាំកាហ្វេនៅផ្ទះទេ ដែលជាមូលហេតុដែលខ្ញុំចូលចិត្តផឹកពេលធ្វើការ»។ សម្រាប់អ្នកផ្សេងទៀត ការទទួលទានជាតិកាហ្វេអ៊ីនក្នុងកម្រិតខ្ពស់ នឹងធ្វើឱ្យពួកគេមានអាការដូចជាចង្អោរ ចង្វាក់បេះដូងកើនឡើង និងការញ័រសាច់ដុំ ប៉ុន្តែលោក Lau បានបង្ហាញថា បទពិសោធន៍របស់គាត់គឺផ្ទុយពីនេះ។ ផ្ទុយទៅវិញលោក Lau បាននិយាយថា កាហ្វេធ្វើឱ្យគាត់មានអារម្មណ៍ស្រួល ហើយគាត់ថែមទាំងផឹកមួយពែងមុនពេលចូលគេងទៀតផង។ យ៉ាងណាក៏ដោយ លោក Lau គឺមានរបបអាហារល្អសមស្របនឹងសុខភាព លើកលែងតែការផឹកកាហ្វេក្នុងបរិមាណដ៏ច្រើននេះប៉ុណ្ណោះ

អត្ថបទ៖ លីដា
ប្រភព៖ Yahoo
- Share This Post:






