ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្គ្រាមនៅអ៊ីរ៉ង់និងការរំខានខាងភូមិសាស្ត្រនយោបាយ ធ្វើឱ្យក្រុមហ៊ុន Air India ខាតបង់ប្រាក់អស់ ២,៨ពាន់លានដុល្លារ

    BY Pheakdey May 15, 2026
    សង្គ្រាមនៅអ៊ីរ៉ង់និងការរំខានខាងភូមិសាស្ត្រនយោបាយ ធ្វើឱ្យក្រុមហ៊ុន Air India ខាតបង់ប្រាក់អស់ ២,៨ពាន់លានដុល្លារ

    ឥណ្ឌា៖​ ក្រុមហ៊ុនអាកាសចរណ៍ Air India បានខាតបង់ប្រាក់អស់ប្រមាណជា ២,៨ពាន់លានដុល្លារដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ការរំខានខាងភូមិសាស្ត្រនយោបាយ នេះបើយោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៥ ខែឧសភា។ ប្រាក់ដ៏ច្រើនខាងលើនេះគឺជាប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធ ២០២៥-២០២៦របស់ក្រុមហ៊ុន Air India។

    ប្រភពខាងលើបានបន្តថា​ បញ្ហាសង្គ្រាមនៅអ៊ីរ៉ង់បានជម្រុញឱ្យប្រេងឥន្ទនៈឡើងថ្លៃយ៉ាងខ្លាំង ហើយនៅចំពោះមុខវិបត្តិប្រេងឥន្ទនៈនេះ ក្រុមហ៊ុនអាកាសចរណ៍ Air India បានសម្រេចផ្អាក និងកាត់បន្ថយជើងហោះហើរអន្តរជាតិមួយចំនួនក្នុងរយៈពេលជាច្រើនខែ។ ចំពោះការរំខានខាងភូមិសាស្រ្តនយោបាយគឺការហាមឃាត់របស់ប្រទេសប៉ាគីស្ថាន ដែលបានសម្រេចមិនអនុញ្ញាតឱ្យគ្រប់យន្តហោះរបស់ប្រទេសឥណ្ឌាហោះហើរឆ្លងកាត់ដែនអាកាសរបស់ប៉ាគីស្ថាននោះទេ ហើយបញ្ហានេះក៏បានធ្វើឱ្យក្រុមហ៊ុន Air India ត្រូវលុបចោលជើងហោះហើរទៅកាន់ប្រទេសប៉ាគីស្ថានអស់ជាច្រើនជើងផងដែរ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay