អន្តរជាតិ

នូវែលសេឡង់ប្រកាសភាពអាសន្នសម្រាប់រដ្ឋ Northland ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

BY
autoadmin
January 31, 2023

ភាពអាសន្នត្រូវបានប្រកាសនៅក្នុងរដ្ឋ Northland របស់ប្រទេសនូវែលសេឡង់ ខណៈដែលអាជ្ញាធរ និងសេវាសង្គ្រោះបន្ទាន់ បានព្យាយាមទប់ស្កាត់ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកពេញមួយយប់។ ដូច្នេះតំបន់​នេះ​នឹង​ចូល​ក្នុង​ភាព​អាសន្ន​ សម្រាប់​រយៈពេល​ ៧​ថ្ងៃ។ គិតត្រឹមរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ មានផ្ទះចំនួន ៩០០ខ្នង គ្មានអគ្គីសនីប្រើប្រាស់ ខណៈសញ្ញាព្រមានអំពីអាកាសធាតុកម្រិត «ក្រហម» បានវាយប្រហារតំបន់នេះជាលើកដំបូងបំផុត។

នៅភាគខាងជើងរំពឹងថានឹងមានភ្លៀងធ្លាក់ដល់ទៅ ១៤០ មីលីម៉ែត្រ ប៉ុន្តែតំបន់ភាគខាងជើង និងភាគខាងកើតមួយចំនួនអាចឡើងដល់ ២២០ មីលីម៉ែត្រ ដែលកើនឡើងដល់ ៤០ មីលីម៉ែត្រក្នុងមួយម៉ោង។ ក្រុមហ៊ុនខ្សែបណ្តាញអគ្គិសនី Top Energy បាននិយាយថា ភ្លៀងបានប៉ះពាល់ដល់ផ្ទះចំនួន ៦២០ខ្នង នៅភាគខាងត្បូងនៃទីក្រុង Kerikeri ហើយផ្ទះជាង ២៧០ខ្នង ត្រូវបានរងផលប៉ះពាល់នៅ Herekino ភាគខាងត្បូងនៃ Kaitaia និងនៅ Waimā ភាគនិរតីនៃ Kaikohe ។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនីរំពឹងថា ការដាច់ភ្លើងទាំងអស់នឹងត្រូវបានស្ដារឡើងវិញនៅម៉ោង ១០ យប់៕

អត្ថបទ៖ លីដា
ប្រភព៖ New Zealand Herald

Share This Post: