អន្តរជាតិ

ទាហានអ៊ុយក្រែនបានដល់ចក្រភពអង់គ្លេស ដើម្បីរៀន​ពី​របៀប​ប្រតិបត្តិការ​ និង​ថែទាំ​រថក្រោះ​

BY
autoadmin
January 30, 2023

ទាហាន​អ៊ុយក្រែន​បានមកដល់​ប្រទេស​អង់គ្លេស​ ដើម្បី​រៀន​ពី​របៀប​ប្រតិបត្តិការ​និង​ថែទាំ​រថក្រោះ ​ដែល​ទីក្រុង​ឡុងដ៍​បាន​សន្យា​ជាមួយ​ក្រុង​គៀវ​ ដើម្បី​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី។ ក្រសួងការពារជាតិអង់គ្លេសបានបង្ហោះនៅលើ Twitter កាលពីថ្ងៃអាទិត្យថា៖«ក្រុមអ្នកបើករថក្រោះអ៊ុយក្រែនបានមកដល់ចក្រភពអង់គ្លេស ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺន សម្រាប់ការបន្តប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី»។ មន្ត្រីការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ប្រទេសរបស់លោកនឹងចាប់ផ្តើមការហ្វឹកហ្វឺននៅថ្ងៃចន្ទនេះ។

អង់គ្លេស​បាន​និយាយ​ថា ខ្លួន​នឹង​ផ្តល់​រថក្រោះ Challenger 2 ដល់​អ៊ុយក្រែន បន្ត​ដោយ​ការ​សន្យា​ស្រដៀង​គ្នា​របស់​អាមេរិក និង​អាល្លឺម៉ង់។ ជាមួយគ្នានេះ ក្រុមមន្ត្រីនៅតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយកាំភ្លើងធំទៅលើទីក្រុង Kherson ដោយបានបំផ្លាញមន្ទីរពេទ្យ សាលារៀន និងអគារផ្សេងៗទៀត។ មន្ត្រី​បាន​បន្ថែម​ថា​ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ ៣ នាក់​ស្លាប់ និង​យ៉ាង​ហោច​ណាស់​ ៦ នាក់​ផ្សេង​ទៀត​រួម​ទាំង​គិលានុបដ្ឋាយិកា​ម្នាក់​បាន​រង​របួស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: