ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាប្រទេសអ៊ូហ្គង់ដាបានអនុម័តច្បាប់មួយ ដែលអាច​ដាក់​ពន្ធនាគាររយៈពេលវែង ឬមួយជីវិត ចំពោះអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

    BY autoadmin March 22, 2023
    សភាប្រទេសអ៊ូហ្គង់ដាបានអនុម័តច្បាប់មួយ ដែលអាច​ដាក់​ពន្ធនាគាររយៈពេលវែង ឬមួយជីវិត ចំពោះអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

    សភាប្រទេសអ៊ូហ្គង់ដាបានអនុម័តច្បាប់មួយ ដែលនឹងដាក់ទោសក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាឱ្យជាប់ពន្ធនាគាររយៈពេលវែង ប្រសិនបើច្បាប់នេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Yoweri Museveni។ នៅក្រោមច្បាប់ដែលបានស្នើឡើង មិត្តភ័ក្តិ ក្រុមគ្រួសារ និងសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នឹងត្រូវមានកាតព្វកិច្ចរាយការណ៍បុគ្គលដែលមានទំនាក់ទំនងផ្លូវភេទដូចគ្នាទៅកាន់អាជ្ញាធរ។ អំពើ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ជា​អំពើ​ខុស​ច្បាប់​រួច​ទៅ​ហើយ​នៅក្នុងប្រទេសនេះ ប៉ុន្តែ​ច្បាប់​នេះ​ចង់​បន្ត​ និង​ដាក់ទោស​មនុស្ស​ដោយ​ផ្អែក​លើ​អត្តសញ្ញាណ​ផ្លូវភេទ​របស់​ពួកគេ។

    សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានតាក់តែងជាលើកដំបូងនៅដើមខែនេះ បានអនុម័តដោយមានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងសភារបស់ប្រទេសអ៊ូហ្គង់ដាកាលពីថ្ងៃអង្គារ។ ឥឡូវនេះ វានឹងទៅដល់តុរបស់លោកប្រធានាធិបតី Museveni ថាគួរចុះហត្ថលេខាលើច្បាប់ ឬអត់ ព្រោះវាអាចប៉ះពាល់ទំនាក់ទំនងជាមួយម្ចាស់ជំនួយ និងវិនិយោគិនលោកខាងលិច។

    សេចក្តីព្រាងច្បាប់នេះ ក៏ចែងថា បុគ្គលដែលត្រូវបានកាត់ទោសពីបទ បង្ខំ ឬជួញដូរកុមារ ក្នុងគោលបំណងចូលរួមសកម្មភាពស្រឡាញ់ភេទដូចគ្នា ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ បុគ្គល ឬស្ថាប័នដែលគាំទ្រ ឬផ្តល់មូលនិធិដល់សកម្មភាព ឬអង្គការសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ឬបោះពុម្ពផ្សាយ និងចែកចាយសម្ភារៈ និងអក្សរសិល្ប៍ ដែលគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា ក៏ប្រឈមមុខនឹងការកាត់ទោស និងដាក់ពន្ធនាគារផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: