ប្រទេសជប៉ុនចេញច្បាប់ «សម្រាកលំហែបិតុភាពសម្រាប់បុរស» ហើយចង់ឱ្យកម្មករប្រុសរហូតដល់ ៨៥% ទទួលយកច្បាប់នេះ
- BY
- autoadmin
- March 27, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសជប៉ុនបានប្រកាសចេញនូវច្បាប់ «សម្រាកលំហែបិតុភាពសម្រាប់បុរស» ហើយចង់ឱ្យកម្មករជាបុរសរហូតដល់ ៨៥% ទទួលយកច្បាប់នេះ ប៉ុន្តែពួកគេហាក់មានការភ័យខ្លាចក្នុងការទទួលយកវា។ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីលោក Fumio Kishida បានបង្ហាញនូវគោលនយោបាយមួយចំនួន រួមទាំងជំនួយកុមារ និងការប្រកាសឱ្យកម្មករប្រុស ឱ្យទទួលបានច្បាប់សម្រាកលំហែបិតុភាពពី ១៤% ទៅ ៥០% នៅឆ្នាំ២០២៥ និងរហូតដល់ ៨៥% នៅឆ្នាំ២០៣០។

រដ្ឋាភិបាលបានចាត់ទុកវាថាជា «ឱកាសចុងក្រោយដើម្បីបញ្ច្រាស» ស្ថានភាពចុះថយកំណើនប្រជាជន ខណៈព្យាយាមផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវពាក្យចំនួន ២ គឺ ikuji ដែលមានន័យថា ការថែទាំកុមារ និង ikemen ដែលសំដៅលើបុរស ដែលមានរូបរាងឡូយសង្ហា។ ពោលគឺពាក្យទាំង ២ ត្រូវបានផ្សព្វផ្សាយជាយូរមកហើយ ដើម្បីប្រឆាំងនឹងកម្មករបុរសដែលងប់ងល់នឹងការងារគ្មានពេលសម្រាកជាមួយគ្រួសារ ហើយម្តាយត្រូវមើលការងារនៅក្នុងផ្ទះដោយមិនមានពេលក្នុងការជំរុញអត្រាកំណើត ស្របពេលដែលប្រទេសជប៉ុន គឺជាប្រទេសមានអត្រាកំណើនទាបបំផុតមួយក្នុងពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ Republic World, CNN
- Share This Post:






